ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានចោទសួរថា តើហេតុអ្វីទៅបានជាវិស័យកីឡា នៅទ្វីបអាស៊ី នៅទន់ខ្សោយ? ជាពិសេស បាល់ទាត់ សូម្បីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក៏ពិបាកចូលដែរ ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ អាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។ នាឱកាសអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី...
ស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អភិបាលរងស្រុករំដួលថ្មី ត្រូវចូលរួមសហការ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។ ការថ្លែងបែបនេះរបស់លោក រស់...
តូក្យូ៖ ប្រទេសកូរ៉េខាងជើង ថ្ងៃអង្គារនេះបានបាញ់មីស៊ីលផ្លោង ឆ្លងផុតភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលខ្លួនបានបញ្ជូនមីស៊ីលឆ្លងកាត់ ប្រជុំកោះជប៉ុន ក្នុងរយៈពេលជិត ៥ឆ្នាំ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់មីស៊ីល ឆ្ពោះទៅសមុទ្រជប៉ុន បើទោះបីជាមានការរិះគន់ ពីអន្តរជាតិក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មីស៊ីលរបស់កូរ៉េខាងជើង បានហោះបានចម្ងាយ ៤៦០០ គីឡូម៉ែត្រ...
ភ្នំពេញ៖ នៅចំពោះមុខបណ្ដាថ្នាក់ដឹកនាំ ក៏ដូចជាតំណាងប្រទេសជាច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដោយសារតែកត្តាសុខសន្តិភាព និងភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បាននាំឱ្យកម្ពុជា អាចរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗ ជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ចំណុចគន្លឹះមួយចំនួនដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៍ធំ ឱ្យទទួលបានជោគជ័យខ្ពស់ ។ អនុសាសន៍ទាំង៤ចំណុចនោះរួមមាន៖ ទី១ នៅថ្ងៃនេះមានការចូលរួមយ៉ាងសកម្មពីប្រទេស សមាជិក ដែលមានបទពិសោធន៍ជាច្រើន ឆ្នាំក្នុងវិស័យកីឡា ខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗ នៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ។ សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ក្រោយព្រឹត្តិការណ៍តវ៉ាប្រឆាំងយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសអស់រយៈពេលច្រើនសប្តាហ៍កន្លងមកនេះ បានចេញមកធ្វើការសេចក្តីថ្លែងការណ៍ជាលើកដំបូងនិងដោយបានប្រកាសអំពីឈ្មោះប្រទេសដែលស្ថិតនៅពីក្រោយផែនការនេះផងដែរ។ លោក Khamenei បានធ្វើការចោទប្រកាន់ថាសហរដ្ឋអាមេរិកនិងអ៊ីស្រាអ៊ែល គឺជាអ្នកដែលនៅពីក្រោយនៃផែនការរៀបចំ ដ៏អាក្រក់មួយនេះនិងដោយមានជំនួយកាំទ្រពីជនក្បត់ជាតិ របស់អ៊ីរ៉ង់ដែលកំពុងរស់នៅក្រៅប្រទេសផងដែរ។ លោកបានថ្លែងបែបនេះថា៖ខ្ញុំអាចនិយាយបានយ៉ាងច្បាស់ថា កុប្បកម្ម និងហេតុការណ៍អសន្តិសុខលើកនេះ គឺជាការរចនានិងរៀបចំឡើងដោយសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសដែលកំពុង កាន់កាប់ដោយ របប Zionist ក្លែងក្លាយ និងអ្នកដែលត្រូវបានគេជួល។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ David Petraeus អតីតបញ្ជាការកងទ័ពអាមេរិក ដែលចូលនិវត្តន៍បានព្យាករណ៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងដឹកនាំការឆ្លើយតបដ៏អាក្រក់ ចំពោះការវាយប្រហារនុយក្លេអ៊ែររបស់រុស្ស៊ីណាមួយ ក្នុងប្រទេសអ៊ុយក្រែន ដោយបំផ្លាញកងកម្លាំង និងមូលដ្ឋានយោធាទាំងអស់របស់ទីក្រុងម៉ូស្គូ នៅក្នុងតំបន់។ លោក Patraeus ដែលបានបម្រើការជានាយក CIA មួយរយៈខ្លី បន្ទាប់ពីយុទ្ធសាស្ត្រប្រឆាំងការបះបោររបស់លោក បានបរាជ័យក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់ទូរទស្សន៍ ABC...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ដែលគ្រោងធ្វើនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយកត្តាស្ថានការអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោង រៀបចំឡើង នៅថ្ងៃ១៤-១៥កើត...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់នឹងការទណ្ឌកម្ម និងបង្ហាញអាកប្បកិរិយា “ស្ថាបនា” ប្រសិនបើខ្លួនស្វែងរកការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាម នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNAបានផ្សាយដូច្នេះ ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងតេហរ៉ង់...