សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃពុធនេះថា ប៉ូលិសបានចាប់ខ្លួនបុរសអាយុ៣៧ឆ្នាំម្នាក់ នៅលើជើងហោះហើររបស់ Singapore Airlines បន្ទាប់ពីរូបគាត់បានបំពានមកលើបុគ្គលិកកាប៊ីន ហើយអះអាងថា គាត់មានគ្រាប់បែកនៅក្នុងកាបូបយួរតាមខ្លួន ។ ជាការឆ្លើយតបទៅនឹងសំណួររបស់ទូរទស្សន៍ CNA ប៉ូលិសបានលើកឡើងថា ករណីនេះត្រូវបានជូនដំណឹង នៅម៉ោង២និង៤០នាទីព្រឹកចំពោះការគំរាមកំហែងដោយគ្រាប់បែក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។ ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់ បណ្តាលឲ្យលិចលង់តំបន់ទំនាបមួយចំនួន អមតាមដងទន្លេ ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ២៩...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការជួញដូរមនុស្ស មិនមែនកើតឡើងតែនៅកម្ពុជាមួយទេ គឺមាននៅគ្រប់ប្រទេសនៅទូទាំងពិភពលោក ដែលបាននិងកំពុងកើតឡើង ហើយអាជ្ញាធរត្រូវបន្ដទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យកម្ពុជាក្លាយជាគោលដៅសុវត្ថិភាពរត់ពន្ធមនុស្ស។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយមានការរត់ពន្ធមនុស្សចូលកម្ពុជា ឬរត់ពន្ធមនុស្សចេញពីកម្ពុជាទៅប្រទេសផ្សេងៗ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនការស្រាវជ្រាវ បង្ក្រាប ហើយអនុវត្តច្បាប់ដោយស្មើភាព និងម៉ឹងម៉ាត់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំណត់យកថ្ងៃ២០សីហា ជារៀងរាល់ឆ្នាំ ជាទិវាជាតិនៃវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីជាការជួបជុំគ្នា នៅតាមបណ្តាខេត្ត-ស្រុក-ឃុំ-ភូមិ ជាមួយគ្រប់អ្នកកាន់សាសនាដូចជា សាសនាព្រះពុទ្ធ គ្រឹះ និងឥស្លាមជាដើម ៕
ដើម្បីពង្រឹងសមត្ថភាព និងពង្រីកឱកាសការងារនាពេលអនាគត សំរាប់យុវជនកម្ពុជាក្នុងផ្នែក ICT ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាព បច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមាន 2 វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦០ នាក់។...
ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី៦នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តន៍យ៉ាងត្រឹមត្រូវនៃសុខដុមសាសនា ដោយធ្វើឲ្យគ្រប់សាសនាទាំងអស់អាចរួមរស់នៅជាមួយគ្នា ។ សម្តេចបន្តថា ចំពោះភាពខុសគ្នារវាងសាសនា និងជាតិសាសន៍ មិនមែនជាឧបសគ្គសម្រាប់ការរស់នៅជាមួយគ្នានោះឡើយ ៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារត្រួតពិនិត្យ ទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ ដែលពិធីនេះនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។ កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...