ពោធិសាត់: យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេបាននាំគ្នាផឹកស៊ី ក៍ឈានដល់ទាស់ពាក្យសំដីគ្នាឡើងតឹងសរសៃកដាក់គ្នា គូរទំនាស់ម្នាក់ទាញកាំបិតកាប់ទៅលើជនរងគ្រោះ ៣ នាក់បណ្តាលអោយរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ២២ និង ៤៣ នាទីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ បង្កអោយមានការភ្ញាក់ផ្ញើលទៅដល់ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ច អ្នករងរបួស ៣...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់នៅទីក្រុងអ៊ុយក្រែនឆ្លងកាត់ទន្លេមកដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេញមួយយប់ ដោយបន្ថែមការព្រួយបារម្មណ៍របស់អ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ពីការបាញ់ផ្លោងជុំវិញរោងចក្រនេះបានបង្កឱ្យមានការភ័យខ្លាចនៃគ្រោះមហន្តរាយវិទ្យុសកម្ម ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មានការបាញ់ផ្លោងរបស់រោងចក្រអ៊ុយក្រែនបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុង គៀវ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកលើគោលដៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ...
បរទេស៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថាជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងអាចបន្តកើតឡើងជាច្រើន ឆ្នាំទៅមុខទៀតប៉ុន្តែអាល្លឺម៉ង់ នឹងបន្តគាំទ្រជានិច្ចដល់ប្រទេសអ៊ុយក្រែន។ លោក Baerbock បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Bild ថា៖ទោះបីជាយ៉ាងណាក្តីស្ថានភាពនៅពេលនេះពួក យើងអាចសន្មតបានថាអ៊ុយក្រែននៅតែនឹង បន្តត្រូវការអាវុធធុនធ្ងន់ ពីសំណាក់ មិត្តភ័ក្តរបស់ខ្លួន យ៉ាងហោចណាស់ទៅដល់រដូវក្តៅឆ្នាំក្រោយនៅឡើយ។ លោកស្រីបញ្ជាក់ទៀតថា៖អ៊ុយក្រែន ក៏នឹងត្រូវធ្វើការងារដើម្បីការពារសេរីភាពរបស់ខ្លួនផងនិងដើម្បីសន្តិភាពជូនពួកយើងផងដូចនេះរដ្ឋាភិបាលទីក្រុងប៊ែរឡាំង...
ភ្នំពេញ៖លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយសសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧) សាខាខេត្តកំពង់ឆ្នាំង ,លោក គូរ ដារាប្រធានប្រតិបត្តិខេត្ត និងលោកស្រី ហែម សុវណ្ណនី ជាអនុប្រធានសមាគម នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះបានដឹកនាំសមាជិកសមាជិកា ច.យ.ក (ក្រុម១៥៧) ថ្នាក់ខេត្ត/ក្រុង/ស្រុក ផ្ដល់អំណោយជូនក្មួយៗសិស្សានុសិស្សក្រីក្រ ចំនួន ៨៤នាក់ និងលោកគ្រូអ្នកគ្រូ នៅសាលាបឋម សិក្សា កងមាស ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអមដំណើរការអញ្ជើញចូលរួមជាវត្តមានដ៏វិសេសពីសំណាក់ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡានិងជាក្រុមការងារផងដែរ។ សិស្សក្រីក្រទាំង ៨៤នាក់ ម្នាក់ៗទទួលបាន៖ -សៀវភៅសរសេរ ១០ក្បាល-ប៊ិក ៣ដើម-ខ្មៅដៃ ២ដើម-បន្ទាត់ ១ដើម-ជ័រលុប ១ដុំនិងថវិកា ៦,០០០រៀល។ -សិស្សក្រីក្រផ្ទះឆ្ងាយសាលា ចំនួន ៣នាក់ ទទួលបានកង់ម្នាក់ ១គ្រឿងបន្ថែម និងថវិកាបន្ថែម ២០,០០០រៀល។ -លោកគ្រូអ្នកគ្រូ ៤នាក់ ស្រី ៣នាក់ ម្នាក់ៗទទួលបានថវិកា ៤០,០០០រៀល។ -ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំគោកបន្ទាយ ចំនួន ០៦នាក់ និងលោកមេឃុំ ម្នាក់ៗទទួលបានថវិកា ៤០,០០០៛។ លោកស្រីបណ្ឌិត បានឧបត្ថម្ភសិស្សពូកែ ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ១៨នាក់ ម្នាក់ៗថវិកា ១០,០០០៛ និងជួយចាក់ដីបំពេញទីធ្លាសាលាចំនួន១០ឡាន ស្មើនឹង ៦០០,០០០៛ រួមជាមួយនឹងអាហារសម្រន់ នំប៉័ង ទឹកដោះគោជូនអង្គពិធី។ បន្ទាប់ពីលោកស្រីនាយិកាសាលាបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណរួចមក លោកប្រធានកិត្តិយស និងលោកប្រធានប្រតិបត្តិសមាគម បានមានមតិសំណេះសំណាលផ្ដាំផ្ញើការសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានថ្លែង អំណរគុណដល់ការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវបណ្ឌិត និងក្រុមការងារ លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ អាជ្ញាធរឃុំ និងក្រុមការងារគណបក្សឃុំ ព្រមទាំងបងប្អូនក្នុងសមាគម ច.យ.ក (ក្រុម១៥៧) ទូទាំងខេត្ត និងបានលើកទឹកចិត្តក្មួយៗ សិស្សា នុសិស្សឱ្យខំសិក្សារៀនសូត្រ កុំបោះបង់ការសិក្សាឱ្យសោះ និងត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ លោកស្រីបណ្ឌិតក៏បានសំណេះសំណាលផ្ដាំផ្ញើការសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លា នៃការចូលរួមរបស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរដែនដី និងលោកគ្រូ អ្នកគ្រូ ដែលជាជំហរមួយជួយឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព ជាពិសេសការយកចិត្តទុកដាក់ទៅលើកុមារដែលជាទំពាំងស្នងឫស្សី និងជាអនាគតរបស់ប្រទេសជាតិយើង។ លោកស្រីក៏បានផ្ដាំផ្ញើឲ្យគ្រប់គ្នាត្រូវស្រឡាញ់សន្តិភាព រួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឲ្យមានភាពសម្បូររុងរឿង។
កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំយកនូវ បច្ចេកទេសថ្មី ក្នុងការបាញ់កាំភ្លើងគ្រាប់ពិត...
បរទេស៖ យោងប្រភពពីក្រសួងការពារជាតិ អង់គ្លេស ដែលបានបញ្ជាក់ប្រាប់ អ្នកក្រុមសារព័ត៌មាន និងត្រូវបានយកមកចេញផ្សាយ ដោយ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុង នៅពេលនេះគឺកាន់តែខិតមកជិត នឹងចំនួនកញ្ចប់ថិវកា ចុងក្រោយ ហើយដើម្បីយកទៅជួយឲ្យ អ៊ុយក្រែន។ ប្រភពដដែលបានអះអាងទៀតថា កញ្ចប់ថវិកាជំនួយ នឹងអស់ពីស្តុក នៅត្រឹមដំណាច់ឆ្នាំនេះ ខណៈដែលជំនួយកន្លងមក ដែលបានជួយទៅដល់អ៊ុយក្រែន...
បរទេស៖ យោងតាមការអះអាង ដោយក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការបង្កើនការងារ ប្រតិបត្តិការដឹកជញ្ជូនអាវុធ បន្ថែមទៀត តាមផ្លូវទឹកទៅឲ្យ ប្រទេសអ៊ុយក្រែន។ ជាធម្មតាប៉ង់តាហ្គោន បានផ្តោតសំខាន់ទៅលើ កិច្ចការងារដឹកជញ្ជូនអាវុធ តែតាមជើងហោះហើរប៉ុណ្ណោះ ចំពោះជំនួយជាយោធាទាំងឡាយ ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន គិតចាប់តាំងតែពី ពេលប្រតិបត្តិការយោធា...
បរទេស៖ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការ លើកឡើងយ៉ាងច្បាស់ៗថា លោកនឹងធ្វើយ៉ាងណា អាចដណ្តើមយកតំបន់ Donbass មកកាន់កាប់វិញ ទោះបីជាពេលនេះ កំពុងគ្រប់គ្រងពេញលេញ ដោយកងកម្លាំង យោធារុស្សីក្តី។ លោកបញ្ជាក់បែបនេះថា៖ យើងនឹងមិនអាចបំភ្លេចចោល ឬនឹងបំភ្លេចចោល ទីក្រុងទាំងឡាយណា របស់យើងឬប្រជាពលរដ្ឋ របស់យើងនោះឡើយ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរ បេក្ខជន លីម តិចម៉េង ដែលក្លាយជាម្ចាស់ពាន កម្មវិធី «Cambodian Idol» រដូវកាលទី៤។ សម្ដេចបញ្ជាក់ថា «ទីបំផុតជោគជ័យ ត្រូវបានទៅលើអ្នកឈ្នះ។» សូមជម្រាមជូនថា...
ភ្នំពេញ៖ អគ្គលេខាធិការគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា(CPP)ជួបប្រជុំជាមួយក្បាលម៉ាស៊ីន គណៈចលនាមហាជនខេត្តបន្ទាយមានជ័យដើម្បីគ្រប់គ្រងសមរភូមិ សតិអារម្មណ៍មហាជនយកឈ្នះការបោះឆ្នោត តំណាងរាស្ត្រខាងមុខ។ នៅរសៀលថ្ងៃទី២៨ ខែសីហា នេះ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ គណៈចលនាមហាជនខេត្តបន្ទាយមានជ័យ និងរចនាសម្ព័ន្ធចំណុះដែលរួមមានថ្នាក់ក្រុង-ស្រុក និង ឃុំ-សង្កាត់ និងអង្គភាពប្រចាំ អង្គការ...