ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារអបអរសារទរ បេក្ខជន លីម តិចម៉េង ដែលក្លាយជាម្ចាស់ពាន កម្មវិធី «Cambodian Idol» រដូវកាលទី៤

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក នៅរាត្រីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារអបអរសាទរ បេក្ខជន លីម តិចម៉េង ដែលក្លាយជាម្ចាស់ពាន កម្មវិធី «Cambodian Idol» រដូវកាលទី៤។

សម្ដេចបញ្ជាក់ថា «ទីបំផុតជោគជ័យ ត្រូវបានទៅលើអ្នកឈ្នះ។»

សូមជម្រាមជូនថា បេក្ខជនដែលឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រឡងចំរៀងលំដាប់ពិភពលោក «Cambodian Idol» រដូវកាលទី៤ នេះ គឺមានចំនួន៤នាក់ រួមមាន៖ លីម តិចម៉េង, នាង ដាវីន, ថុល សុភិទិ និង ស៉ឹម ច័ន្ទពន្លឺ៕

To Top