ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាអធិបតី បង្ហូតទង់អាស៊ាន ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ នៃការបង្កើតអាស៊ាន នៅមុខទីធ្លាក្រសួង ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពីតំណាង ក្រុមប្រឹក្សាសហគមន៍អាស៊ាន និងប្រមុខបេសកកម្មការទូត បរទេសនៅភ្នំពេញផងដែរ...
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរង រាជធានីភ្នំពេញ រួមជាមួយនិងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម...
គៀវ៖ អ៊ុយក្រែន និងរុស្ស៊ី បានផ្លាស់ប្តូរការចោទប្រកាន់ ទៅវិញទៅមកកាលពីថ្ងៃអាទិត្យ ជុំវិញការធ្វើកូដកម្មថ្មី លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលអាតូមិក ដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានមួយភាគបួន នៃថាមពលសរុបរបស់ប្រទេសអ៊ុយក្រែន។ វាបានស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៊ីតាំងពីខែមីនា ហើយបានក្លាយជាកន្លែង នៃការវាយប្រហារដោយយោធា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងនៅក្នុងការសន្ទនា តាមទូរស័ព្ទ ជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ មិនស្វែងរក ការកាន់កាប់អាវុធនុយក្លេអ៊ែរ នោះទេ។ លោក Amir-Abdollahian ត្រូវបានដកស្រង់ដោយគេហទំព័រ របស់ក្រសួងថា “អាវុធនុយក្លេអ៊ែរមិនមានកន្លែងនៅក្នុងគោល...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកទី៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីជលផល និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមបទឈប់បាញ់ ដែលសម្របសម្រួលដោយអេហ្ស៊ីប ជាមួយក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបញ្ចប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការរារាំងដោយ គ្រាប់រ៉ុក្កែតប៉ាឡេស្ទីនរយៈពេល ៣ថ្ងៃ។ លោក Lior Hayat ប្រធាននាយកដ្ឋានការទូត សាធារណៈជាតិរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង ១១ និង...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានរំលេចឡើងវិញនូវទស្សនទាន របស់ ផងខ្លួន ជុំវិញការដឹកនាំ គ្រប់គ្រងកងទ័ព។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកម៉ាណែត លើកឡើងថា កន្លងទៅមានមតិមួយចំនួនបានលើកឡើងសួរថា ហេតុអ្វីបានជា ហ៊ុន ម៉ាណែត តឹងរឹងម៉្លេះជាមួយនឹងការជ្រើសរើសទ័ព ការផ្ទេរអង្គភាពទ័ព ការតែងតាំង...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ មានអ្នកឆ្លងថ្មីចំនួន៣៥នាក់ ជាសះស្បើយចំនួន ២៤នាក់ និងគ្មានស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ០៥៦នាក់ អ្នកជាសះស្បើយចំនួន ១៣៣...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្រ្តី កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកប្រធាន ហូជីមិញ ទីក្រុងហាណូយ ប្រទេសវៀតណាម ។ គិតមកដល់សព្វថ្ងៃនេះ គម្របខួបនៃមរណភាពលោក ហូ ជីមិញ មានប្រមាណជា៥៣ឆ្នាំហើយ...
បរទេស ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញការសុំទោស ចំពោះការព្រួយបារម្ភ ដែលបង្កឡើងដោយរបាយការណ៍ថ្មីៗ របស់ខ្លួន ដែលក្នុងចំណោមរឿងផ្សេងទៀតបានចោទប្រកាន់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនថា បានរំលោភលើ “ច្បាប់មនុស្សធម៌អន្តរជាតិ និងគ្រោះថ្នាក់ដល់ជនស៊ីវិល” ។ យ៉ាងណាក៏ដោយ អង្គការនេះក៏បានបដិសេធ ក្នុងការមិនទទួលស្គាល់លើការ រកឃើញរបស់ខ្លួនផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧...