បរទេស៖ ប្រេសិតពិសេសប្រចាំប្រទេសអាល្លឺម៉ង់ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងដោយអំពាវនាវឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការពន្លឿន កិច្ចការងារដឹកជញ្ជូនជំនួយឲ្យ ប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត Die Welt កាលពីថ្ងៃម្សិលមិញដដែលនេះ អគ្គរដ្ឋទូតថ្មីលោក Aleksey Makeev បាននិយាយថាលោកចង់ឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការផ្តល់ជំនួយបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែនសម្រាប់ជម្លោះជាមួយនឹងរុស្សីពេលនេះ។ លោក Makeev បានបញ្ជាក់ថា៖ ខ្ញុំមិនចង់ដាក់សំពាធនយោបាយ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសទៅលើការ ដាក់ទណ្ឌកម្មរបស់ប្រទេសអូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយបានលើកឡើងថា ពួកគេតំណាងឱ្យប្រទេសនេះ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីរ៉ង់ ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រសួងថា...
ថ្ងៃទី៩ ខែធ្នូ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រលើកដំបូង ដែលបើកធ្វើនៅក្រុងរីយ៉ាត រាជធានីអារ៉ាប់ប៊ីសាអ៊ូឌីត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះផងដែរ ។ កិច្ចប្រជុំកំពូលលើកនេះជាកិច្ចប្រជុំ លើកដំបូងរវាងអ្នកដឹកនាំចិននិងរដ្ឋសមាជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ ក្នុងន័យរួមគ្នាពិគ្រោះពិភាក្សាពីកិច្ចសហប្រតិបតិ្តការរវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ ភាគីទាំងពីរបានសម្រេចចិត្តថា នឹងពង្រីកនិងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងប្រទេសអារ៉ាប់ឈូងសមុទ្រ ។ នេះគឺជាលទ្ធផលជាផ្លែផ្កា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមិនសំខាន់ទាំងអស់ នៅក្នុងទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គឺគ្មានថាមពលប្រើប្រាស់នោះទេ បន្ទាប់ពីប្រទេសរុស្ស៊ី បានប្រើយន្តហោះគ្មានមនុស្សបើកការ វាយប្រហារមកលើកន្លែងថាមពល ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ដោយតំបន់ជុំវិញជាច្រើន ក៏រងផលប៉ះពាល់ដែរ...
ហាវ៉ៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក ហៅកាត់ (USGS) របស់អង្គការអង្កេតភូគព្ភសាស្ត្រ ប្រចាំកោះហាវ៉ៃ បានឲ្យដឹងថា ការបំភាយឧស្ម័នកម្អែភ្នំភ្លើងនៅ Mauna Loa នៃរដ្ឋហាវ៉ៃ ដែលជាភ្នំភ្លើងសកម្មដ៏ធំបំផុត របស់ពិភពលោកបានថមថយ ឥទ្ធិពលមកនៅកម្រិតទាបវិញ កាលពីថ្ងៃសៅរ៍...
មុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់នៅរដ្ឋ Tamil Nadu ភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងបានវាយប្រហារ សង្កាត់ជាច្រើនដោយបានបំផ្លាញទ្រព្យសម្បត្តិ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ។ លោក MK Stalin រដ្ឋមន្ត្រីប្រចាំរដ្ឋ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មន្រ្តីរាជការ...
កាលពីថ្ងៃទី៨ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលគាល់ព្រះបាទ Salman bin Abdul Aziz Al Saud ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅព្រះបរមរាជវាំងក្នុងទីក្រុងរីយ៉ាត ព្រមទាំងជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud...
រសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២២តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង បានបើកធ្វើនៅក្រុងរីយ៉ាត រាជធានីប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចប្រជុំកំពូលលើកនេះ បានប្រកាសសេចក្តីប្រកាសរីយ៉ាត ស្តីពីកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូងដែលបានប្រកាសថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតអនុម័តជាឯកច្ឆន្ទលើកការកសាង សហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា«ផ្សព្វផ្សាយស្មារតីមេត្រីភាព នៃប្រទេសចិននិងអារ៉ាប៊ីសាអូឌីត ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី»។លោកបានលើកឡើងថា ប្រទេសចិននិងអារ៉ាប៊ីសាអូឌីតបានឯកភាពគ្នាប្រឹងប្រែង ដើម្បីកសាងសហគមន៍រួមវាសនាចិន និងអារ៉ាប៊ីសាអូឌីតដែលឆ្ពោះទៅកាន់យុគសម័យថ្មី។ ភាគីចិនរីករាយចាត់ទុកកិច្ចប្រជុំលើកនេះជាចំណុចចាប់ផ្តើមថ្មី រួមជាមួយភាគីអារ៉ាប៊ីសាអូឌីតផ្សាព្វផ្សាយស្មារតីមេត្រីភាព...
ភ្នំពេញ៖ នាវិមាន៧មករា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំពិធីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត និងតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន និងសាខាគណបក្សចំណុះ ក្រោមអធិបតីភាព លោក សោម សឿន ប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស...