ព័ត៌មានជាតិ

ប្រកាសតែងតាំងប្រធាន និងអនុប្រធាន គណៈកម្មាធិការ គណបក្សមូលដ្ឋាន គណៈចលនាមហាជន

ភ្នំពេញ៖ នាវិមាន៧មករា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ មានរៀបចំពិធីប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើត និងតែងតាំងគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន និងសាខាគណបក្សចំណុះ ក្រោមអធិបតីភាព លោក សោម សឿន ប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល។

ក្នុងសេចក្តីសម្រេចនោះ ត្រូវបានតែងតាំង លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន រួមជាមួយ លោកឧកញ៉ា លោក លោកស្រី ចំនួន ១៦រូបផ្សេងទៀត ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន៕

To Top