វីយែន៖ តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ ក្រោយឡើងរយៈពេល ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមីនាបានធ្លាក់ចុះ ៤១សេន ឬ ០,៥២ ភាគរយមកនៅត្រឹម ៧៨,០៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង ។ នៅក្នុងជំនួបនោះ សម្តេចតេជោបាននាំកូនប្រុស២រូប គឺលោក ហ៊ុន ម៉ាណែត បេក្ខជនបន្តវេននាយករដ្ឋមន្រ្តី និងលោក...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ សរុបពីការរញ្ជួយដី ដែលបានវាយប្រហារភាគនិរតីនៃប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃច័ន្ទបានកើនឡើងដល់លើសពី ២១០០០នាក់ ដែលជាចំនួនសរុបដែលត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេល ដែលក្រុមនាវិកវាយកម្ទេច កម្ទេចថ្មអគារ រាប់ពាន់ដែលដួលរលំ។ ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេសទួរគី បានបង្កើនចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ របស់ប្រទេសកាលពីយប់ ថ្ងៃព្រហស្បតិ៍ដល់ ១៨,៤០៦នាក់ ខណៈដែលចំនួនអ្នកស្លាប់ នៅក្នុងប្រទេសស៊ីរី ជិតខាងមានចំនួន ៣៣១៧នាក់...
បរទេស៖ មីស៊ីលឆ្លងទ្វីបថ្មី ICBM ជាច្រើនត្រូវបានដាក់តាំង នៅក្នុងពីធីដើរក្បួនយោធា មួយ នាទីក្រុងព្យុងយ៉ាង ក្នុងឱកាសនៃការគំរប់ខួបលើកទី៧៥ គិតចាប់តាំងតែពីពេលកំណើត នៃកងកម្លាំងយោធា របស់ប្រទេសកូរ៉េខាងជើង។ សាជាថ្មីកូរ៉េខាងជើង បានបង្ហាញនូវសាច់ដុំរបស់ខ្លួន តាមរយៈការដើរក្បួន ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយក្នុងនោះអ្នកជំនាញ អាចសង្កេតមើលឃើញថា ចំនួននៃមីស៊ីលឆ្លងទ្វីប គឺមានការកើនឡើង មិនធ្លាប់មាននៅក្នុងការដើរក្បួន ណាណា...
គៀវ ៖ រុស្សី ហាក់ដូចជាទទួលបានទឹកដីតិចតួច នៅក្នុងតំបន់ភាគខាងកើត របស់អ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ទី៥០ នៃសង្រ្គាម ខណៈដែលប្រទេសនេះ បានបញ្ជូនអ្នកជ្រើសរើសថ្មី ចូលទៅក្នុងតំបន់ជួរមុខ ដើម្បីស៊ើបអង្កេតការការពារ ជាមួយនឹងការវាយប្រហារ ដែលបែកខ្ញែកយ៉ាងទូលំទូលាយ ជួនកាលមានការបាត់បង់ជីវិតដ៏សាហាវ សម្រាប់កងទ័ពរបស់ខ្លួន ។ តំណាងចារកម្មយោធាអ៊ុយក្រែន លោក Andriy Chernyak បានប្រាប់កាសែត...
បរទេស៖លោកប្រធានាធិបតីរុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេសនិងក្រុមហ៊ុន អ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធ ពីសំណាក់រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។ លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំងចំពោះ អ្នកណាម្នាក់ឡើយ ក្នុងការបន្តឲ្យប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅទីនេះ ហើយសង្ឃឹមថាពួកគេ...
បរទេស៖ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានធ្វើការលើកឡើង ពីអ្វីដែលលោកតែងតែ បាននិយាយទៅកាន់ អធិកាបតីអាល្លឺម៉ង់ លោក Olaf Scholz ថាអ៊ុយក្រែន ចង់បានកម្លាំង បន្ថែម ដូច្នេះអាល្លឺម៉់ង់ គួរតែបន្តផ្គត់ផ្គង់អាវុធ បន្ថែមទៀត មកឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោក Zelensky ក៏តែងតែប្រើពាក្យរំលឹកទៅកាន់ លោកអធិកាបតីផងដែរថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រាប់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែក ដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ ។ នេះបើតាមការចុះផ្សាយរបស់ ទទក ។ ក្នុងជំនួបនោះដែរភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១...
ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?លោកស្រី...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា លោកទំនងជានឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ ប៉ុន្តែលោកនឹងមិនធ្វើដំណើរ ទៅទស្សនកិច្ច នៅក្នុងគៀវនោះទេ ក្នុងអំឡុងពេលនៃខួបជម្លោះ ជាមួយនឹងប្រទេសរុស្សី បែបនេះ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ហើយថា លោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញក្នុងគោលបំណង ដើម្បីចូលរួមព្រឹត្តិការណ៍ ដែលអង្គការណាតូ និងសមាជិករៀបចំ...