ព័ត៌មានអន្តរជាតិ

លោក Biden បដិសេធមិនបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែនឡើយ

បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានអះអាងថា លោកទំនងជានឹងធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ ប៉ុន្តែលោកនឹងមិនធ្វើដំណើរ ទៅទស្សនកិច្ច នៅក្នុងគៀវនោះទេ ក្នុងអំឡុងពេលនៃខួបជម្លោះ ជាមួយនឹងប្រទេសរុស្សី បែបនេះ។

ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ហើយថា លោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសប៉ូឡូញក្នុងគោលបំណង ដើម្បីចូលរួមព្រឹត្តិការណ៍ ដែលអង្គការណាតូ និងសមាជិករៀបចំ សម្រាប់ខួបលើកទី១ នៃជម្លោះរវាងប្រទេសអ៊ុយក្រែននិងរុស្សី រយៈពេល១ឆ្នាំ កន្លងមកនេះ ប៉ុន្តែលោកនឹងមិនធ្វើដំណើរ ទៅអ៊ុយក្រែនឡើយ។

ឆ្លើយតបទៅនឹង អ្នកកាសែត របស់សេតវិមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ថាតើលោកនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះ នាពេលខាងមុខនេះ លោក Biden បានឆ្លើយតបថា៖ អាចមានលទ្ធភាពច្រើន ដែលលោកអាចធ្វើដំណើរ ទៅប៉ូឡូញប៉ុន្តែគឺមានតែប៉ូឡូញ មួយប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី លោកប្រធានាធិបតី បានបន្តទៀតថាលោកមិនទាន់បាន ធ្វើការសម្រេចចិត្តជាចុងក្រោយ ចំពោះផែនការនៃការធ្វើដំណើរនៅឡើយ សូម្បីតែប៉ូឡូញក៏មិនទាន់ច្បាស់ ១០០ភាគរយនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top