រ៉ូម៖ ធនាគារយក្ស Credit Suisse បានបាត់បង់តម្លៃជិត ១ភាគ៤ នៃតម្លៃរបស់ខ្លួនកាលពីថ្ងៃពុធ ចំពេលមានការកើនឡើងពីការដួលរលំ នៃធនាគារធំៗក្នុងតំបន់ចំនួនពីរ នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃពុធ គឺជាលើកទីពីរ ក្នុងវគ្គជួញដូរបីចាប់តាំងពីការដួលរលំនៃធនាគារ Silicon Valley របស់រដ្ឋកាលីហ្វ័រញ៉ា (SVB) និងការបរាជ័យជាបន្តបន្ទាប់ នៃធនាគារ Signature...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ការពិតបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ល្ខោនដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលរៀបចំដោយសហរដ្ឋអាមេរិក គឺមិនដែលមានផលប្រយោជន៍នោះទេ ប៉ុន្តែជាបំរាមសម្រាប់ពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ នៅពេលឆ្លើយសំណួរទាក់ទងនឹងរបាយការណ៍អំពី “កិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ” លើកទីពីរ ដែលនឹងមកដល់នៅចុងខែនេះ។ លោក Wang បានលើកឡើងថា “អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ រួមទាំងប្រទេសហុងឌូរ៉ាស ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីហុងឌូរ៉ាស បានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “យើងស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍របស់ភាគីហុងឌូរ៉ាស”...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ច សន្ទនាជាន់ខ្ពស់ រវាងបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយពិភពលោក នៅក្រុងប៉េកាំងកាលពីថ្ងៃទី១៥ ខែមីនា ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ «ពួតដៃគ្នាដើរតាមផ្លូវទំនើបកម្ម» ។ លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេស...
ភ្នំពេញ ៖ ជាសារថ្មីមួយ ផ្ដាំទៅកាន់បរទេស ក៏ដូចជាអ្នកធ្វើយុទ្ធនាការប្រឆាំង និងបង្ខូចឈ្មោះកម្ពុជា លើបញ្ហាកំពង់ផែរាម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ថា ការសាងសង់នៅតែបន្តបន្ថែមល្បឿនន ហើយមិនចាំបាច់លួចថត ពីផ្កាយរណបនោះទេ ព្រោះកម្ពុជា បានបើកចំហររួចស្រេចទៅហើយ ក្នុងទទួលជំនួយពីមិត្តចិន សម្រាប់ការកសាងសំណង់អគារនេះ។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងដំណាក់កាលនៃ សកលភាវូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើខ្ជីខ្ជា ខណៈរឿងនេះក៏មិនមែនជាបញ្ហាលេងសើចនោះទេ ។ ការលើកឡើងរបស់សម្តេចអំពីអត្តសញ្ញាណជាតិនេះ ទាក់ទងទៅនឹងល្បែងប្រជាប្រិយ និងក្បាច់រាំប្រពៃណីខ្មែរ ក្នុងគ្រាជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរ ដែលសម្តេចបំផុសឲ្យមានចលនា លេងល្បែងប្រជាប្រិយ និងការរាំវង់ រាំក្បាច់ជាដើម។ ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសកាណាដា បានធ្វើការប្រកាសជាផ្លូវការបន្ថែមហើយថា នឹងធ្វើការផ្គត់ផ្គង់ជំនួយជាយោធាជាច្រើនទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានបន្តទៀតថា ប្រទេសកាណាដានឹង ធ្វើការផ្គត់ផ្កង់គ្រាប់កាំភ្លើងទំហំ ១៥៥មីលីម៉ែត្រ ប្រមាណជា៨០០០គ្រាប់ និងក៏ដូចជាមីស៊ីលការពារដែនអាកាស ១២គ្រាប់ ពីស្តុកនៃកងកម្លាំងទ័ពអាកាសកាណាដា ព្រមទាំងអាវុធយុទ្ធភណ្ឌ ជាច្រើនផ្សេងទៀត។ ក្នងនោះផងដែរកាណាដា ក៏នឹងធ្វើការផ្គត់ផ្គង់គ្រាប់កាំភ្លើង សម្រាប់រថក្រោះទំហំ ១០៥មីលីម៉ែត្រ ចំនួនប្រមាណជា១៨០០គ្រាប់ផ្សេងទៀត...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមជនបរទេសមួយក្រុមត្រូវ បានចាប់ឃាត់ខ្លួននៅក្នុងប្រទេសប៉ូឡូញ ដោយសាររកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការធ្វើចារកម្ម ឲ្យទៅប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមទីភ្នាក់ងារសន្តិសុខរបស់ប្រទេសប៉ូឡូញ បានឈានទៅដល់ការបំបែក បានបណ្តាញចារកម្មដ៏សកម្មមួយ ដែលជឿជាក់ថា បានកំពុងធ្វើការឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ហើយជឿជាក់ថា ពួកគេកំពុងមានផែនការ អាក្រក់ជាច្រើនទៀតផង។ មនុស្សមួយក្រុមដែលមានគ្នា៦នាក់ ត្រូវបានចាប់ខ្លួនក្រោយបានប៉ូលីសប៉ូឡូញ តាមដានរកឃើញថា...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារថាមពល របស់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃម្សិលមិញនេះ តាមរយៈការចេញផ្សាយដោយ RT បានឲ្យដឹងថាបានព្រមានប្រឆាំងទៅនឹង បណ្តាប្រទេសនានាដែលប៉ុនប៉ង ក្នុងការកំណត់តម្លៃប្រេងឆៅរបស់ខ្លួន ចូលទៅក្នុងទីផ្សារនោះនឹងទទួលបាន នូវការកាត់បន្ថយការលក់ និងផលិតកម្មក្នុងទំហំយ៉ាងច្រើនមួយ។ លោករដ្ឋមន្ត្រីនិងជាព្រះអង្គម្ចាស់ Abdulaziz bin Salman បានព្រមានទៀតថាក្នុងនោះបណ្តា អ្នកផលិតប្រេងឆៅផ្សេងៗទៀត នឹងចាប់ផ្តើមអនុវត្តកិច្ចការងារនេះ ដូចទៅនឹងអារ៉ាប៊ីសាអូឌីតដែរ។ លោករដ្ឋមន្ត្រីបានពោលបែបនេះថា៖ ប្រសិនបើតម្លៃប្រេងត្រូវបានកំណត់...
បរទេស៖ លេខាធិការក្រុមប្រឹក្សា សន្តិសុខរុស្ស៊ីលោក Nikolai Patrushev កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា រដ្ឋាភិបាលទីក្រុងមុស្គូនឹងរៀបចំ ការងារដើម្បីធ្វើការស្វែងរកបំណែក យន្តហោះដ្រូនរបស់អាមេរិក MQ-9 Reaper នៅឯសមុទ្រខ្មៅ។ ថ្លែងទៅកាន់បណ្តាញផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុក Rossiya 1 កាលពីថ្ងៃពុធដដែលនេះ លោកមន្ត្រីជាន់ខ្ពស់រូបនេះបានសារភាពដែរថា លោកមិនទាន់ច្បាស់ទេថា វានឹងអាចទៅរួចប្រសិនបើរុស្សី អាចធ្វើការស្វែងរកបំណែកសាកសព...