តូក្យូ៖ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន បានជំរុញឱ្យប្រទេសចិន ដោះលែងពលរដ្ឋរបស់ខ្លួនម្នាក់ ដែលត្រូវបានឃុំខ្លួននៅទីក្រុងប៉េកាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងអនុញ្ញាតឱ្យមន្ត្រីកុងស៊ុលជួបជាមួយលោក ដោយប្រទេសចិន បានអះអាងថា លោកត្រូវបានឃុំខ្លួនដោយសង្ស័យថា បានចូលរួមក្នុងសកម្មភាពចារកម្ម។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា បុរសនេះត្រូវបានគេសង្ស័យថា បានបំពានច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ប៉ុន្តែមិនបានបញ្ជាក់ពីការចោទប្រកាន់របស់លោកនោះទេ។ ក្រុមហ៊ុនផលិតថ្នាំជប៉ុន...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់សហរដ្ឋអាមេរិក Apple និងប្រទេសចិនបាន “រីកចម្រើនជាមួយគ្នា” ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ហើយទំនាក់ទំនងរវាងក្រុមហ៊ុន និងទីផ្សារដ៏ធំបំផុតមួយ បានក្លាយទៅជា “និមិត្តសញ្ញា”...
ស្វាយរៀង ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មានបានថ្លែងថា ថ្នាក់ដឹកនាំត្រូវមានសមត្ថភាពនិងប្រជាប្រិយភាព ហើយយើងជានារី ត្រូវចេះប្រើសិទ្ធិនិងសិល្បៈ នៃការដឹកនាំ យល់អំពីច្បាប់ឱ្យ បានឲ្យបានច្បាស់លាស់ ហើយកិច្ចការងារទាំងអស់នេះ ទាមទារឲ្យយើងខិតខំរៀនសូត្រ បន្ថែមទៀត។ ការថ្លែងលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុង ពិធីបើកបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីការឆ្លើយតបសេចក្តី សង្កេតសន្និដ្ឋាន...
បរទេស ៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់តុលាការប្រជាជន កំពូលកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីវៀតណាម លោក Võ Văn Thưởng បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណើរការតុលាការប្រកបដោយយុត្តិធម៌ ទំនើប និងអាចចូលដំណើរការបាន ដែលរក្សាសិទ្ធិរបស់ប្រជាពលរដ្ឋ និងមនុស្សជាតិ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២៨ ខែមីនា...
ភ្នំពេញ ៖ លោក Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងវិហារឥស្លាមឥណ្ឌូនេស៊ី បានសម្ដែងការគោរពសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការដឹកនាំដ៏ឈ្លាសវៃដែលបាននាំកម្ពុជា មកនូវសុខសន្តិភាព ស្ថិរភាព ជាពិសេសនាំមកសុខដុម បនីយកម្ម រវាងសាសនា។ នេះជាប្រសាសន៍របស់លោក ក្នុងជំនួបជាមួយសម្ដេចតេជោ នាថ្ងៃ២៨...
ព្រឹត្តិការណ៍ «ល្អមែន CARAVAN» ដែលបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ពីមួយថ្ងៃទៅមួយថ្ងៃ។ អតិថិជនមានការពេញចិត្តជាខ្លាំងបន្ទាប់ពីបានជិះសាកល្បងផ្ទាល់ជាមួយ Honda Dream2023 ព្រោះបានទទួលនូវបទពិសោធន៍ជាក់ស្តែង គុណភាពល្អពិតៗ ហើយក្នុងព្រឹត្តិការណ៍នីមួយៗ សន្ទុះនៃការបញ្ជាទិញកើនបន្តឡើងជាលំដាប់។ ដោយមើលឃើញពីសន្ទុះនៃការពេញចិត្តរបស់អតិថិជន ក្រុមហ៊ុន អិន ស៊ី អិច បន្តរៀបចំនូវព្រឹត្តិការណ៍នេះកាន់តែធំគឺ “ការប្រគំតន្រ្តី ល្អមែន” ក្នុងរាជធានីភ្នំពេញ។...
ភ្នំពេញ៖ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ។ ចំពោះការចូលចតរបស់នាវានាព្រឹកថ្ងៃ២៨ មីនានេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ស្វាគមន៍។ នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME (DD104) មានបណ្តោយ១៥១ម៉ែត្រ ទទឹង១៧,៤ម៉ែត្រ ជម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក៤.៥៥០តោន ព្រមទាំងមាននាវឹកចំនួន១៧០នាក់ ដឹកនាំលោកវរនាវីឯក...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឲ្យបានស្អិតរមួត ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចុះធ្វើការត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបីមានច្បាប់ ឬមិនមានច្បាប់។ ការណែនាំបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងនាព្រឹកថ្ងៃ២៨ មីនា ក្នុងពិធីបើកសន្និបាតបូកសរុប សមិទ្ធផលសុខាភិបាលឆ្នាំ២០២២...
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ បណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយលោក SHU QIMING អតីតអគ្គលេខាធិការនៃគណៈកម្មការជាតិរបស់អង្គប្រជុំនយោបាយនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្ស កុម្មុយនិស្តចិន នៅទីស្នាក់ការកណ្តាល គណបក្សរាជធានីភ្នំពេញ ។ ក្នុងជំនួបដ៏មានសារៈសំខាន់នោះ ព្រះអង្គម្ចាស់ នរោត្តម...