សម្ដេច ស ខេង ធ្វើតេស្តរកឃើញ វិជ្ជមានជំងឺកូវីដ-១៩https://dap-news.com/?p=331531 IMF ៖ ទោះសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធ ដោយហានិភ័យ តែសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ បន្ដរក្សាកំណើនល្អhttps://dap-news.com/?p=331564 អាមេរិក គាំទ្រធ្វើពាណិជ្ជកម្មទ្វេភាគី រួមចំណែករក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកhttps://dap-news.com/?p=331579 ម្រេចកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅចិនhttps://dap-news.com/?p=331618 កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមអ្នកជំនាញ ស្ដីពីពាណិជ្ជកម្ម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា “យើងត្រូវរង់ចាំ” មុនពេលកងកម្លាំងរបស់លោក ចាប់ផ្តើមការវាយលុករបស់ពួកគេ ដោយផ្តល់យោបល់ថា ប្រតិបត្តិការបែបនេះនឹងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ លោកបានលើកឡើងថា ទាក់ទងនឹងការលើកទឹកចិត្ត ចំនួនបុគ្គលិក និងចិត្តគំនិត “យើងត្រៀមខ្លួនរួចរាល់ហើយ” ប៉ុន្តែថា “នៅក្នុងលក្ខខណ្ឌនៃគ្រឿងបរិក្ខារ មិនមែនអ្វីៗទាំងអស់ បានមកដល់នៅឡើយទេ” ។ លោកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងគៀវ សម្រាប់...
បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយថា លោកនឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្ស United Thai Nation (UTN) ដែលលោកជាបេក្ខជន នាយករដ្ឋមន្ត្រី និងជាប្រធានយុទ្ធសាស្ត្រ បរាជ័យក្នុងការទទួលបានកៅអី សភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ក្នុងការបោះឆ្នោត នៅថ្ងៃអាទិត្យខាងមុខ។...
ការផ្សាយដំណឹងថ្មីបំផុត ស្តីពីបញ្ហាពលកម្មកុមារ នៅសហរដ្ឋអាមេរិកនៃកាសែត «ញូវយ៉កថែមស៍» បានបង្ហាញរូបថតមួយ សន្លឹកឱ្យឃើញថា អនីតិជនអន្តោប្រវេសន៍ ដែលមានអាយុត្រឹមតែ១៥ឆ្នាំ ប្រឡាក់ដៃនៅក្នុងហាងលក់ អាហារទាន់ចិត្តតូចមួយ នៅទីក្រុងឈីកាហ្គោ ទន្ទឹមនឹងនេះដែរ គាត់ក៏ធ្វើការវេនយប់ នៅក្រុមហ៊ុនឧស្សាហកម្ម ផលិតកម្មមួយទៀតផង ។ពិតមែនតែបញ្ហា ពលកម្មកុមារកំពុង ត្រូវបានគេថ្កោលទោសគ្រប់ៗគ្នា ទូទាំងពិភពលោកនាពេល បច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែស្ថានភាព ដែលនាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង...
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួមហាផ្ទៃ ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃទី១២ ឧសភា នេះបានឱ្យដឹងថា គណបក្សខ្មែរឈប់ក្រ ត្រូវដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍...
គៀវ ៖ ការបោះឆ្នោតប្រធានាធិបតីតួកគី កាលពីថ្ងៃអាទិត្យបានចោទ ជាសំណួរអំពីអនាគត នៃទំនាក់ទំនង របស់ប្រទេសនេះជាមួយរុស្ស៊ី ដែលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងប្រធានាធិបតី លោក Recep Tayyip Erdogan ដែលកំពុងឈរឈ្មោះប្រឆាំង នឹងលោក Kemal Kilicdaroglu បេក្ខជនប្រឆាំងដ៏សំខាន់ របស់ប្រទេសតួកគី...
(ភ្នំពេញ)៖ ការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert សហការរវាង CAMBODIA BEER និងផលិតកម្ម Galaxy នឹងរំកិលឆាកទៅដល់ទីតាំង ភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅចុងសប្តាហ៍នេះហើយ នៅថ្ងៃទី១៣ និង១៤ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេសប៊ុកផេក...
ភ្នំពេញ៖ ភោជនីយដ្ឋាន Paradise Dynasty ដែលជាហាងអាហារមានដើមកំណើត មកពីប្រទេសសិង្ហបុរី មានឈ្មោះល្បីរន្ទឺ នៅទ្វីបអាស៊ីនឹងធ្វើការបើកសម្ពោធជាផ្លូវការ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣ នេះនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ផ្ទាល់ដីហើយ។ គួរបញ្ជាក់ផងដែរថា នេះជាហាងដំបូងគេបង្អស់ សម្រាប់ភោជនីយដ្ឋាន...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ប្រចាំខែមេសា លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានថ្លែងការសាទរផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍ បើកស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដែលកើតឡើង ពីការសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ អត្តពលិក កីឡាករ កីឡាការិនីបានបង្ហាញចេញ ពីភាពអច្ឆរិយដ៏អស្ចារ្យ និងបានឆក់យកការចាប់អារម្មណ៍ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ដែលពុំនឹកស្មានថាកម្ពុជាធ្វើបានដល់កម្រិតនេះ ហើយព្រឹត្តិការណ៍នេះ ប្រហែលទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិច ដែលប្រទេសផ្សេងៗបារម្ភ ថាពុំអាចធ្វើដូចប្រទេសកម្ពុជា។ លោកអគ្គនាយក បានបញ្ជាក់ទៀតថា៖ ភាពជោគជ័យដ៏អស្ចារ្យនេះ គឺបានកើតចេញពីបេះដូង ដ៏ទូលាយរបស់ សម្ដេចតេជោ បានរ៉ាប់រងរាល់ចំណាយទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក ចំពោះអត្តពលិក ដែលមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ធ្វើរឿងនេះឡើងដំបូងគេ ហើយនេះជាសមិទ្ធិផលដែលមិនអាចបំភ្លេចបាន របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ក្រោមការដាក់ចេញ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ក្នុងការរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្ដិភាពពេញលេញ ដែលបានមកពីការួបរួមសាមគ្គីគ្នាក្រោមម្លប់សន្ដិភាព ទើបកម្ពុជាអាចបង្ហាញមុខមាត់ថ្មី លើឆាកអន្ដរជាតិចំពោះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។ លោកអគ្គនាយក បានថ្លែងទៀតថា សម្រាប់ ប. ស. ស. ក៏ដូចគ្នាផងដែរ កត្តាសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់បំផុត ជារឿងសំខាន់បំផុត ដែលយើងទាំងអស់គ្នា កំពុងបម្រើការងារក្នុងអង្គភាព ផ្តល់សេវាជាលក្ខណៈសង្គម ត្រូវយកចិត្តទុកដាក់ និងរួបរួមគ្នាអនុវត្តដូចនេះ យើងត្រូវចេះយោគយល់គ្នា តាមរយៈការសហការគ្នា អធ្យាស្រ័យជួយគ្នាទៅវិញទៅមក រក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងរួសរាយរាក់ទាក់ និងបង្កើនភាពស្និទ្ធស្នាល ដោយមានទំនាក់ទំនងល្អ ទៅវិញទៅមកក្នុងអង្គភាព រួមចិត្តរួមកម្លាំងដោយឈរលើមូលដ្ឋានតែមួយ ដែលនេះជាស្មារតីរួម ត្រូវប្រតិបត្តិឱ្យបាន ទើបប្រសិទ្ធភាពការងារមាននិរន្តភាព និងធ្វើប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ លោកអគ្គនាយក ក៏បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱ្យវាទទាំងអស់ ដែលកន្លងមក បានខិតខំបំពេញការងារ ជូនស្ថាប័នប្រកបដោយប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទកៈ។ សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសន្តិភាព ស្នាក់ការកណ្តាលប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្ដាលដោយផ្ទាល់ និងថា្នក់ដឹកនាំសាខាប.ស.ស. ខេត្ត ខណ្ឌ តាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបប្រមាណជាង ២០០នាក់៕
ភ្នំពេញ ៖ គណបក្សភ្លើងទៀន បានសម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ នៅមណ្ឌលខេត្តកណ្ដាល ជំនួសលោក រ៉ុង ឈុន អនុប្រធានគណបក្សដែល ខាងគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)មិនអនុញ្ញាតឲ្យឈរឈ្មោះ ព្រោះស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ តុលាការភ្នំពេញ ។ បើតាមលោកកើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានពន្យល់ពីករណីលោក រ៉ុង...