ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ។ នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំផ្ញើប្រតិភូនៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia ឲ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ក្នុងពេលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការលើកឡើងរបស់លោកនេះ...
ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៣មហោស្រពតន្ត្រី អបអរសាទរគម្រប់ខួប៥០ឆ្នាំ នៃការបំពេញទស្សនកិច្ច នៅប្រទេសចិន របស់ក្រុមតន្ត្រី Philadelphia Orchestra នៅក្រុងភីឡាដេលផ្យា ក្រោមប្រធានបទ«មិត្តភាពដែលឆ្លងកាត់ ពាក់កណ្តាលសតវត្ស» បានរៀបចំធ្វើនៅក្រុងប៉េកាំង។ លោកLi Shulei រដ្ឋមន្រ្តីក្រសួងឃោសនា ការមជ្ឈិមចិនបានអញ្ជើញ ចូលរួមនិងអានលិខិតឆ្លើយតប របស់លោកXi Jinping...
ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិន និងជាអ្នកដឹកនាំភាគីចិន ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន -អាមេរិក បានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើន លើកជាមួយលោកស្រីJanet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់...
ខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិន បានចូលដល់រដូវរងា ។ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះទៅតំបន់ជនបទ នៃក្រុងប៉េកាំងនិងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវក្រុមគ្រួសារនីមួយៗ អាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ ។ ការធ្វើស្រែចម្ការ...
កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៧ម៉ឺន៨ ពាន់៤ រយ១០លានដុល្លារអាមេរិក បានកើនឡើង៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស...
បរទេស ៖ បើតាមខ្សែបណ្តាញការ ទូតទទួលបានដោយ CNN គឺថា អ្នកការទូតអាមេរិកម្នាក់ បានព្រមានរដ្ឋបាលលោក Biden ថា ការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា គឺ កំពុងបង្កកំហឹងនៅក្នុងពិភពអារ៉ាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖ក្រុមហ៊ុនឯកជនធំៗ បានអំពាវនាវឲ្យយុវជននិងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈឱកាសការងារថ្មីៗចំនួន២ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែងយល់ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន...
ហ្គាហ្សា ស្ទ្រីប៖ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើនក្នុងទីក្រុង ហ្គាហ្សា កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលយោធាបានរុកចូលទៅ ក្នុងសង្កាត់នៅក្នុងទីក្រុងនៅ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលជំរុញឱ្យចំនួនជនស៊ីវិលកើនឡើងដើម្បីភៀសខ្លួន ចេញទៅកាន់ភាគខាងត្បូងនៃទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ព ។ អ៊ីស្រាអ៊ែល បានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាស់ យ៉ាងដូច្នេះថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ដែលក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបានបដិសេធ ដោយនិយាយថា...
WEST BANK៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅលើអគារដែលបោះបង់ចោលក្នុងទីក្រុង Jenin ក្មេងៗបានរាប់សាកសពយុទ្ធជនប៉ាឡេស្ទីនដែលកំពុងបាត់បង់ជីវិតដែលត្រូវបានដឹកទៅកាន់ផ្នូររបស់ពួកគេនៅក្នុងពិធីបុណ្យសពដ៏ធំមួយសម្រាប់ពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអ៊ែលដ៏សាហាវបំផុតនៅតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីឆ្នាំ២០០៥ ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា នៅក្នុងទីក្រុងនេះ ដែលគេបានចាត់ទុកថា ជាកន្លែងក្តៅគគុកនៃក្រុមសកម្មប្រយុទ្ធ ហើយមនុស្សចំនួន១៤នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។ បន្ទាប់ពីមួយថ្ងៃនៃការប្រយុទ្ធគ្នារវាងខ្មាន់កាំភ្លើងពាក់របាំងមុខ និងកងកម្លាំងអ៊ីស្រាអ៊ែល...