ព័ត៌មានអន្តរជាតិ

ពិធីបុណ្យសពដ៏ធំបានធ្វើឡើង ក្រោយពីមានការសម្លាប់យុទ្ធជនប៉ាឡេស្ទីន យ៉ាងរង្គាល នៅតំបន់ West Bank ចាប់តំាងពីឆ្នាំ២០០៥

រូបភាពពី៖​ AFP

WEST BANK៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា នៅលើអគារដែលបោះបង់ចោលក្នុងទីក្រុង Jenin ក្មេងៗបានរាប់សាកសពយុទ្ធជនប៉ាឡេស្ទីនដែលកំពុងបាត់បង់ជីវិតដែលត្រូវបានដឹកទៅកាន់ផ្នូររបស់ពួកគេនៅក្នុងពិធីបុណ្យសពដ៏ធំមួយសម្រាប់ពួកសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអ៊ែលដ៏សាហាវបំផុតនៅតំបន់ West Bank ដែលកាន់កាប់ចាប់តាំងពីឆ្នាំ២០០៥ ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា នៅក្នុងទីក្រុងនេះ ដែលគេបានចាត់ទុកថា ជាកន្លែងក្តៅគគុកនៃក្រុមសកម្មប្រយុទ្ធ ហើយមនុស្សចំនួន១៤នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ ។

បន្ទាប់ពីមួយថ្ងៃនៃការប្រយុទ្ធគ្នារវាងខ្មាន់កាំភ្លើងពាក់របាំងមុខ និងកងកម្លាំងអ៊ីស្រាអ៊ែល នៅក្នុងរថពាសដែក ផ្លូវត្រូវបានបិទជិត និងបន្សល់ដោយសំបកគ្រាប់កាំភ្លើង ។

ចេញពីផ្ទះ និងកន្លែងបញ្ចុះសពរបស់មន្ទីរពេទ្យ សាកសពជនរងគ្រោះចំនួន១០នាក់ត្រូវបានដឹកតាមរទេះរុញ ដោយក្រុមសកម្មប្រយុទ្ធពាក់ម៉ាស់រាប់សិបនាក់បានបាញ់កាំភ្លើងនៅលើអាកាស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top