បរទេស៖ លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មីរបស់កោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lai ដែលបានចូលរួមការបោះឆ្នោតជាអនុប្រធានាធិបតីតៃវ៉ាន់បានអះអាងពីការទទួលបានជ័យជំនះបន្ទាប់ពីបេក្ខភាពតំណាងឱ្យគណបក្សប្រឆាំងដ៏សំខាន់របស់កោះនេះ លោក Hou Yu-ih បានទទួលស្គាល់ការបរាជ័យ។...
បរទេស៖ CIA កំពុងជួយអ៊ីស្រាអែលក្នុងការប្រមូលព័ត៌មានសម្ងាត់លើមន្ត្រីកំពូលៗរបស់ហាម៉ាសសម្រាប់គោលបំណងកំណត់គោលដៅ។ នេះបើតាមអ្វីដែលមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមប្រភពដែលបានអះអាងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបញ្ជាឱ្យបង្កើតក្រុមការងារផ្តោតលើក្រុមហាម៉ាស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធលើអ៊ីស្រាអែល។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកElon Musk បានថ្កោលទោសចំពោះកង្វះ សកម្មភាពរបស់មន្ត្រីអាមេរិក ក្នុងករណីអ្នកកាសែតជនជាតិអាមេរិក ម្នាក់ឈ្មោះ Gonzalo Lira ដែលត្រូវបានចាប់ដាក់គុកដោយទីក្រុងគៀវបាត់បង់ជីវិត ទៅនៅក្នុងការឃុំឃាំងដោយប្រទេសអ៊ុយក្រែន។ អាជ្ញាធរនៅទីនោះត្រូវបានគេចោទប្រកាន់ថាមិនអើពើនឹងបញ្ហាសុខភាពធ្ងន់ធ្ងររបស់ Lira អស់រយៈពេលជាយូរ ខណៈពេលដែលគាត់នៅតែនៅពីក្រោយការជាប់ឃុំឃាំងលើការចោទប្រកាន់អំពីការបង្ហាញពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូប្រឆាំងនឹងទីក្រុងគៀវ។ លោកLira ដែលមានវ័យ៥៥ ឆ្នាំធ្លាប់បានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចក្នុងការពិពណ៌នាអ៊ុយក្រែនថាជាប្រទេសលទ្ធិប្រជាធិបតេយ្យដោយចង្អុលទៅអំពើពុករលួយដែលកំពុងរីករាលដាល និងបានផ្សព្វផ្សាយបញ្ជីនៃគូប្រជែងរបស់ Zelensky...
បរទេស៖ យោងតាមការចេញផ្សាយ RT សាជីវកម្ម McDonald’s កំពុងប្រឈមមុខនឹងការធ្លាក់ចុះ នៃអាជីវកម្មយ៉ាងខ្លាំង នៅក្នុងទីផ្សារមជ្ឈិមបូព៌ាជាច្រើន និងលើសពីនេះ ដោយសារភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង ដែលកើតចេញពីការគាំទ្ររបស់អ៊ីស្រាអែល ចំពេលដែលប្រទេសនេះកំពុងមានសង្រ្គាមជាមួយក្រុមហាម៉ាស។ យោងតាមស្ថិតិរបស់ប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជនជាតិប៉ាឡេស្ទីនជាង ២២០០០ នាក់បានបាត់បង់ជីវិតពេញមួយការបាញ់ផ្លោងរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែល ភាគច្រើនត្រូវបានគេរាយការណ៍ថាជាជនស៊ីវិល។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បាននិយាយថា អង្គការសហប្រជាជាតិខ្លួនឯងគួរតែទទួលការកាត់ទោសនៅទីក្រុងឡាអេ ពីបទធ្វើសកម្មភាពបម្រើឲ្យអង្គការភេរវករ។ ការថ្លែងរបស់លោកគឺជាការឆ្លើយតបទៅនឹងករណីប្រល័យពូជសាសន៍ដែលត្រូវបានដាក់ពាក្យបន្តឹងមុននេះទៅតុលាការយុត្តិធម៌អន្តរជាតិ ICJជុំវិញសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស។ កាលពីថ្ងៃសុក្រ អ៊ីស្រាអែលបានស្នើឱ្យ ICJ របស់អង្គការសហប្រជាជាតិ ដកសំណុំរឿងដែលនាំមកដោយអាហ្វ្រិកខាងត្បូងកាលពីចុងខែធ្នូ ដែលបានចោទប្រកាន់រដ្ឋថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងការទម្លាក់គ្រាប់បែកដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដោយទទូចថា ការវាយលុកលើដី និងការវាយលុកតាមអាកាសនៃតំបន់ប៉ាឡេស្ទីនដែលឡោមព័ទ្ធគឺស្ថិតនៅក្នុងព្រំដែននៃច្បាប់អន្តរជាតិ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនលើយេមែនគឺជាការរំលោភលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ហើយពួកគេមិនអាចរាប់ជាសកម្មភាពសុចរិតបានទេ។ ការលើកឡើងរបស់ បេសកជនរបស់ទីក្រុងម៉ូស្គូប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រ។ ទីក្រុងមូស្គូបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការវាយប្រហារប្រឆាំងនឹងទីតាំងយោធា Houthi នៅក្នុងប្រទេសយេមែន នៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយគ្មានការអនុញ្ញាតពីស្ថាប័នអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងក្រុមដែលផ្តោតលើផ្លូវដឹកជញ្ជូននៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ...
ភ្នំពេញ៖ ថ្លែងក្នុងមហាសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ និងផលិតផលធ្វើដំណើរនៅកម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៣ ខែមករាឆ្នាំ២០២៤នេះ បានអំពាវនាវឱ្យថៅកែ រោងចក្រសហគ្រាសទាំងអស់ ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”ដែលជាអនុសាសន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ប្រកបដោយសុវត្ថិភាពហើយនោះ មានពលរដ្ឋខ្មែរជាច្រើនបានរង់ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ នាព្រឹកថ្ងៃទី១៤ ខែមករា (ម៉ោងនៅកម្ពុជា) នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុប...
ប៊ូហ្គូតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មនុស្សយ៉ាងហោចណាស់ចំនួន១៨នាក់ បានស្លាប់ និងរាប់សិបនាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងពេលមានគ្រោះបាក់ដីដ៏ខ្លាំងមួយ កើតឡើងនៅភាគពាយព្យ នៃប្រទេសកូឡុំប៊ី ។ បើតាមការលើកឡើង របស់លោក Francia Marquez អនុប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី បានថ្លែងនៅលើបណ្តាញ X អតីតបណ្តាញសង្គម...
កូឡុំបូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា លោកDarshana Hettiarachchi អគ្គស្នងការស្តារនីតិសម្បទា បានថ្លែងថា អ្នកទោសជាង៦០នាក់បានរត់គេច ពីមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា Kandakadu ដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងខេត្តភាគកណ្តាល នៅប៉ែកខាងជើងក្នុងប្រទេសស្រីលង្កា កាលពីយប់ថ្ងៃសុក្រ ។ លោក Hettiarachchi បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយថា...