ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាំយកថវិកាសម្រាប់ឧបត្ថម្ភដល់ការព្យាបាលលោកយាយ ឆេង យូអេងអាយុ ៧២ឆ្នាំ នៅខេត្តស្វាយរៀង បន្ទាប់ពីលោកយាយអាការៈស្ពឹកមួយចំហៀងខ្លួន បណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល និងលើសសម្ពាធឈាម ។ យោយតាមបណ្តាញសង្គមសម្តេចធិបតី...
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ បានយល់ព្រមជាឯកច្ឆ័ន្ទ លើកញ្ចប់ជំនួយចំនួន ៥០ ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែន ដោយយកឈ្នះលើការប្រឆាំងពីមុនរបស់ប្រទេសហុងគ្រី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានអបអរសាទរកិច្ចព្រមព្រៀងនេះ ដោយនិយាយថា...
បរទេស៖ គណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិកបានរិះគន់អ៊ុយក្រែនបន្ទាប់ពីសេវាសន្តិសុខរបស់អ៊ុយក្រែន (SBU) បានរកឃើញពីគម្រោងការកេងបន្លំដែលមន្ត្រីកំពូលពាក់ព័ន្ធ។ ការរិះគន់នេះកើតឡើងនៅពេលដែលទីក្រុងគៀវព្យាយាមដើម្បីទទួលបានមូលនិធិបន្ថែមពីអ្នកគាំទ្ររបស់ខ្លួនសម្រាប់ជម្លោះជាមួយរុស្ស៊ី បើទោះបីជាមានការស្ទាក់ស្ទើរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា SBU បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរកឃើញគម្រោងការកេងបន្លំដ៏ធំមួយដែលពាក់ព័ន្ធនឹងមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ និងក្រុមហ៊ុនផលិតអាវុធឯកជនមួយ។ យោងតាមសេវាសន្តិសុខនេះបានឱ្យដឹងថា ជនសង្ស័យចំនួន ៥នាក់បានប៉ុនប៉ងលួចលុយ ១,៥ ពាន់លាន hryvnia...
បរទេស៖ សារព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃពុធដោយ ដកស្រង់ប្រភពដែលដឹងពីស្ថានភាពនេះថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky មានបំណងបណ្តេញឧត្តមសេនីយកំពូល របស់គាត់គឺលោក Valery Zaluzhny មុនពេលចុងសប្តាហ៍នេះ ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី មានពាក្យចចាមអារ៉ាមស្រដៀងគ្នានេះ ដែលលេចចេញនៅក្នុងសារព័ត៌មាននានាដូចជា Financial Times និង Washington Post...
បរទេស៖ ប្រមុខចារកម្មយោធាលោក Kirill Budanov បានប្រាប់កាសែត The Telegraph កាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែននឹងបន្តវាយលុកប្រឆាំងនឹងរុស្ស៊ីម្តងទៀតនៅនិទាឃរដូវខាងមុខ។ វានៅតែមិនទាន់ច្បាស់ថាតើទីក្រុងគៀវ នឹងទទួលបានអាវុធដោយរបៀបណា ឬមនុស្សកន្លះលាននាក់ដែលវាត្រូវការដើម្បីរ៉ាប់រងការខាតបង់របស់ខ្លួនបន្ទាប់ពីការវាយលុកដែលបរាជ័យកាលពីរដូវក្តៅមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Budanov បានអះអាងថា ប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅជុំវិញការតាំងទីលំនៅ...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ទីក្រុងគៀវបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីវាយប្រហារយន្តហោះរុស្ស៊ីដែលដឹកអ្នកទោសសង្គ្រាមអ៊ុយក្រែន (POWs) សម្រាប់ការផ្លាស់ប្តូរគ្នាដែលបានកំណត់ទុកជាមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារលើយន្តហោះដែលបានកើតឡើងកាលពីសប្តាហ៍មុន បាននាំឱ្យមានការស្លាប់របស់ជនជាតិអ៊ុយក្រែន ៦៥ នាក់នៅលើយន្តហោះ ក៏ដូចជានាវិករបស់យន្តហោះ និងបុគ្គលិកយោធារុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកញ្ចប់ជំនួយ សេដ្ឋកិច្ចចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្រោយការយកឈ្នះលើការ តស៊ូរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។ ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានប្រកាសព័ត៌មាននេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីមេដឹកនាំ នៃប្លុកនេះបានអង្គុយសម្រាប់ កិច្ចពិភាក្សានៅទីក្រុងប្រ៊ូសែល។ ក្នុងនោះលោកMichel...
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មហាសន្និបាត ស្តីពីការអប់រំឌីជីថល ពិភពលោកឆ្នាំ ២០២៤ ដែលរៀបចំដោយក្រសួង អប់រំចិន គណៈកម្មាធិការ ទូទាំងប្រទេសចិន នៃយូណេស្កូអង្គការសហប្រជាជាតិ និងសាលារដ្ឋបាលក្រុងសៀងហៃ បានបើកធ្វើនៅក្រុង សៀងហៃ ។ លោកHuai Jinpeng រដ្ឋមន្ត្រីក្រសួងអប់រំចិន បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងថ្លែងសុន្ទរកថា...
ថ្ងៃទី ៣១ ខែមករា ការិយាល័យ នយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើកិច្ចប្រជុំ ក្រោម អធិបតីភាពរបស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដោយបានពិនិត្យ ពិភាក្សាលើ«បទប្បញ្ញត្តិការងារ ល្បាតត្រួតពិនិត្យ របស់បក្សកុម្មុយនីស្តចិន» និងឯកសារបីច្បាប់ ។ កិច្ចប្រជុំបានគូសបញ្ជាក់ថា...
ខេត្តកំពង់ឆ្នាំង៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយក្រុមហ៊ុនឯកជននៅល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ។ ក្នុងពិធីបិទក៏មានការអញជើញចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ...