ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤។ លោក សោម...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងការត្រៀមខ្លួន ដើម្បីបញ្ចប់ “ដំណាក់កាលក្តៅ” នៃជម្លោះជាមួយរុស្ស៊ី ជាថ្នូរនឹងការចូលជាសមាជិករបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។ លោក ហ្សេឡិនស្គី បានលើកឡើងថា “ប្រសិនបើយើងចង់បញ្ឈប់ដំណាក់កាលក្តៅនៃសង្រ្គាម យើងត្រូវដាក់ទឹកដីអ៊ុយក្រែន ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងនៅក្រោមឆ័ត្រណាតូ។ យើងត្រូវធ្វើវាឱ្យលឿន”។ លោកបានបន្ដថា ក្រោយមក អ៊ុយក្រែនអាចទទួលបានមកវិញនូវទឹកដី ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី...
ឥស្លាម៉ាបាដ៖ រដ្ឋបាលក្នុងតំបន់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារអំពើហឹង្សានិកាយនៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១២៤នាក់ហើយ ។ មន្ត្រីម្នាក់មកពីរដ្ឋបាលស្រុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងបន្ទាប់ពីពលរដ្ឋចំនួន ១៦នាក់ទៀតបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានបន្ថែមថា ពលរដ្ឋជាង ១៧០នាក់ផ្សេងទៀតបានរងរបួស ។ មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា អ្នករងរបួសភាគច្រើនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗគ្នា បូករួមទាំងអ្នកដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរផងដែរ ។...
ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។...
បរទេស៖ អ្នកនាំពាក្យកងកម្លាំងបេសកកម្មរបស់ទីក្រុងមូស្គូបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសស៊ីរី បានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជីហាដ ដែលវាយប្រហារទីក្រុងភាគខាងជើងនៃអាឡិបប៉ូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមភេរវករ Hayat Tahrir-al-Sham (HTS) និងកងជីវពលសម្ព័ន្ធមិត្ត បានវាយប្រហារទឹកដីគ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងជើងប្រទេសស៊ីរីកាលពីថ្ងៃពុធ ដោយបំពានបទឈប់បាញ់ដ៏ផុយស្រួយដែលសម្របសម្រួលដោយរុស្ស៊ី និងតួកគី ក្នុងឆ្នាំ ២០២០។ វរសេនីយ៍ឯក...
ភ្នំពេញ៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងកម្មវិធី ប្រគល់-ទទួល ចង្រ្កានសន្សំសំចៃថាមពល និងចែកជូនប្រជាពលរដ្ឋ ចំនួន ១៤០០គ្រួសារ នៅឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ថ្លែងក្នុងឱកាសនេះ...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាខ្លោងទ្វា និងបរិវេណ សួនច្បារ នៃសាលាស្រុកតាលោសែនជ័យ។ សូមរំលឹកថា តាលោសែនជ័យ គឺជាស្រុកថ្មីដែលទើបបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយកាត់យកឃុំចំនួនពីរគឺ ឃុំតាលោ នៃស្រុកបាកាន និងឃុំផ្ទះរុង នៃស្រុកភ្នំក្រវាញ របស់ខេត្តពោធិ៍សាត់៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការស្ទង់មតិថ្មីមួយបានស្នើថា ពលរដ្ឋក្នុងប្លុកអឺរ៉ុបភាគច្រើននៅទូទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ជឿថាប្លុកនេះបច្ចុប្បន្នកំពុងពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ហើយចង់ឱ្យវាទៅតាមផ្លូវរបស់ខ្លួនជំនួសវិញ។ តួលេខដែលបានមកពី ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយBertelsmann Stiftung ដែលជាមូលនិធិដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ ដែលបានស្ទង់មតិទាំងជនជាតិអាមេរិកនិងពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧។ ខណៈពេលដែលការព្រួយបារម្ភមួយចំនួនត្រួតលើគ្នា លទ្ធផលស្ទង់មតិបង្ហាញថា ប្លុកនេះកាន់តែមានគំនិតឯករាជ្យ បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក Donald Trump។ គួរឲ្យដឹងដែរថាការស្ទង់មតិបានបង្ហាញថា ៦៣ភាគរយនៃពលរដ្ឋសហភាពអឺរ៉ុបចង់ឱ្យប្លុកនេះទៅតាមផ្លូវរបស់ខ្លួន បើធៀបនឹង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជំរុញអ៊ុយក្រែនឱ្យក្នុងការពិចារណាដំណោះស្រាយការទូត ក៏ដូចជាយោធាដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Merkel បានបដិសេធមិននិយាយថាពេលណាដែលទីក្រុងគៀវនឹងគួរចូលចរចាជាមួយទីក្រុងមូស្គូនោះទេ។ ថ្លែងទៅកាន់ទូរទស្សន៍អាល្លឺម៉ង់ ZDF កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Merkel បាននិយាយថា លោកស្រីគាំទ្រការសម្រេចចិត្តរបស់អធិការបតី Olaf Scholz ក្នុងការបញ្ច្រាសសន្តិភាពគោលនយោបាយការបរទេសជាច្រើនទសវត្សរ៍...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ...