បរទេស៖ ស្ត្រីម្នាក់បានប្តឹងប៉ូលិសថាមានបុរសម្នាក់បានស្ទាបច្របាច់ដើមទ្រូងរបស់នាង ក្នុងពេលប្រារព្ធពិធីសង្ក្រាន្តក្នុងស្រុក Muang ខេត្ត កាន់ឆាណាបុរី កាលពីយប់ថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ត្រីរូបនេះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស Muang Samut Prakan នៅព្រឹកថ្ងៃអង្គារ។ នាងបានសុំឱ្យប៉ូលីសស្វែងរកបុរសដែលច្របាច់សុដន់របស់នាងនៅលើផ្លូវ Praekasa ចន្លោះម៉ោង...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃអង្គារ បានបដិសេធថា លោកបានពិភាក្សាអំពីការរុះរើគណៈរដ្ឋមន្ត្រីដែលអាចធ្វើទៅបានជាមួយអតីតនាយករដ្ឋមន្ត្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក សេដ្ឋា...
បរទេស៖ នាយករដ្ឋមន្រ្តីលោក Donald Tusk បានប្រកាសថា ប្រទេសប៉ូឡូញគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដែលនឹងការពាររដ្ឋនានាប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្វីដែលគេហៅថា European Sky Shield Initiative ត្រូវបានប្រកាសជាលើកដំបូងដោយអធិការបតីអាល្លឺម៉ង់ លោក Olaf...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី...
ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីង ខេត អេកូឡូជីខល អេនធើប្រាយ ខូ អ៊ិល ធី ឌី សហការជាមួយក្រសួងបរិស្ថាន បានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អង្គការ...
នាយប់ថ្ងៃទី ១៦ ខែមេសា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកតាមការណាត់ ។ ថ្លែងក្នុងកិច្ចជំនួប លោក Dong Jun បានលើកឡើងថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពនិងល្អប្រសើរឡើង ។ វិស័យយោធាគឺជាគន្លឹះសម្រាប់ធានាជាក់លាក់នូវការអនុវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ លំនឹងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្ការកុំឱ្យកើតមានវិបតិ្តធ្ងន់ធ្ងរ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកថា នៅថ្ងៃទី១៧ ខែមេសានេះ ក៏ជាថ្ងៃប្រវត្តិសាស្រ្តមួយ ដែលប្រជាជាតិកម្ពុជា មាតុភូមិជាទីស្នេហានៃយើង បានឈានចូលក្នុងទំព័រដ៏ខ្មៅងងឹត នៃសោកនាដកម្មប្រវត្តិសាស្រ្ត បណ្តាលមកពីភាពចលាចល ជម្លោះប្រដាប់អាវុធ និងការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧...
ក្នុងសកម្មភាពមួយចំនួនរបស់ជប៉ុន ទង្វើដែលមានជម្លោះខ្លាំងបំផុត គឺពង្រឹងសម័្ពន្ធភាពយោធារវាងអាមេរិកនិងជប៉ុនយ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាមេរិកបានផ្សព្វផ្សាយអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ហើយបានចាត់ទុកជប៉ុនជាកូនអុកដ៏សំខាន់ ។ រីឯពួកស្តាំនិយមមួយចំនួនក្នុងស្រុកជប៉ុន ក៏ប៉ុនប៉ងបំរះខ្លួនចេញពីការរឹតត្បិតនៃធម្មនុញ្ញសន្តិភាព ស្វែងរកប្រក្រតីភាពរបស់ប្រទេសជាតិនិងប្រទេសខ្លាំងខាងយោធា ដូច្នេះពួកគេចង់ពឹងផ្អែកទៅលើកម្លាំងជាក់ស្តែងរបស់អាមេរិក ។ នៅឆ្នាំទៅមិញ រដ្ឋាភិបាលជប៉ុនបានផ្តល់មុខងារថ្មីដល់កងស្វ័យការពារ ដែលប្រែពី “ការពារ”ទៅជា “មានសមត្ថភាពវាយប្រហារ” ។ ក្នុងកិច្ចប្រជុំកំពូលនៃប្រមុខរដ្ឋអាមេរិកនិងជប៉ុនដែលបើកធ្វើនៅក្រុងវ៉ាស៊ីនតោនលើកនេះ ប្រទេសទាំងពីរបាន...
“ខ្ញុំបានឃើញចិនមានការរីកចម្រើនជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាដើម តែមិនមែនដូចការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចនោះទេ ។” លោក សិរី មុនី និពន្ធនាយកផ្នែកហិរញ្ញវត្ថុនៃវេបសាយដើមអម្ពិលរបស់កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងបានបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះប្រទេសចិនទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត ។ អ្នកនយោបាយនិងធនាគារគំនិតមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់”តាមរយៈទិន្នន័យខាងចំនួនប្រជាជននិងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”នៅតែជាពាក្យសម្តីដដែលនិងខុសឆ្គងនៃ “ទ្រឹស្តីប្រទេសចិនដួលរលំ”ដដែល ។...
ភ្នំពេញ ៖ មនុស្សសរុបចំនួន ៣៧នាក់បានស្លាប់ និង ៨៨នាក់បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៦ ខែមេសា ឆ្នាំ២០២៤។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប១៧ករណីដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន១១នាក់ និងរបួស២២នាក់។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប១៧ករណី មនុស្សស្លាប់៨...