ក្នុងនាមជាបង្អួចដ៏សំខាន់សម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលមួយឆ្នាំបើកម្តងបានទាក់ទាញក្រសែភ្នែករបស់ពិភពលោក ។ នៅថ្ងៃទី ៥ ខែមីនា រដ្ឋាភិបាលចិនបានដាក់ជូនមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននូវរបាយការណ៍ការងាររដ្ឋាភិបាលប្រចាំឆ្នាំ២០២៦ ។ ក្នុងនោះ របាយការណ៍នេះបានកំណត់គោលដៅតាមការព្យាករណ៍នៃកំណើន GDP ក្នុងអំឡុងឆ្នាំចាប់ផ្តើមសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គឺពី៤,៥%ដល់៥% ជាមួយគ្នានេះដែរ ក៏បានសង្កត់ធ្ងន់ថា នឹងខិតខំប្រឹងប្រែងសម្រេចឱ្យបានកំណើនកាន់តែលឿនក្នុងការងារជាក់ស្តែង ។ “ក្រសែចក្ខុរបស់ពិភពលោកទាំងមូលផ្តោតសំខាន់លើផែនទីចង្អុលបង្ហាញមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន” “ប្រការនេះបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសចិនក្នុងអំឡុងពេលបម្រែបម្រួលនិម្មាបនកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅ...
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយ ដែលបានប្រារព្ធធ្វើឡើងនៅអគារ Morgan Tower ក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់ក្រសួងស្ថាព័ន្ធពាក់ព័ន្ធ ត្រូវការពារ និងរារាំង មិនត្រូវឱ្យមានវត្តមានបណ្តាញ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបរទេស នៅកម្ពុជា ជាដាច់ខាត ។ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មិនប្រើប្រាស់គ្រាប់កាំភ្លើងយកទៅបាញ់ ឬយកគ្រាប់បែកទៅទម្លាក់លើកន្លែង Scam Online ឬមួយផ្លោងគ្រាប់ដាក់ឡើយ ។ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី...
ក្នុងអំឡុងពេលមហាស្និបាតសភា ទាំងពីរប្រចាំឆ្នាំ ២០១៨ លោក Wu Weishan សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានថ្លែងសុន្ទរកថាក្រោមមូលបទ «ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិតាមរយៈស្នាដៃល្អៗ»។ បន្ទាប់ពីស្តាប់រួច ប្រធានរដ្ឋចិនលោក Xi Jinping បានចែករំលែកគំនិត របស់លោកលើជំនឿចិត្ត លើខ្លួនឯងខាងវប្បធម៌ថា «ឥឡូវនេះ យើងស្ថិតនៅក្នុងយុគសម័យ ដែលជិតបំផុតទៅនឹង ការស្តារភាពរុងរឿងឡើងវិញ នៃវប្បធម៌ ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ការ៉ាស់សាំងទាំងអស់ កុំតំឡើងថ្លៃប្រេងសាំង ខណៈបច្ចុប្បន្ននេះ នៅមជ្ឈិមបូព៌ាកំពុងមានសង្គ្រាមផ្ទុះឡើង។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងរ៉ែ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានណែនាំឱ្យផ្អាកការបញ្ជូននិស្សិតខ្មែរ ទៅសិក្សានៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាបណ្តោះសន្នសិន រហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ៕
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅនិងសិក្សា នៅតាមបណ្តាប្រទេសក្នុងតំបន់ មជ្ឈិមបូព៌ា ខណៈសង្គ្រាមកំពុងផ្ទុះឡើងជាខ្លាំង ។ សម្ដេចធិបតីបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៨៧នាក់ កំពុងស្នាក់នៅនិងសិក្សានៅប្រទេសចំនួន៧ក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែលផងដែរ៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅម្ចាស់អាជីវកម្មប្រេងឥន្ទនៈ នៅតាមបណ្តាការ៉ាស់កុំតម្លើងតម្លៃប្រេង និងណែនាំឱ្យមន្រ្តីជំនាញ ត្រូវតាមដានឱ្យបានខ្លាំងបំផុត ខណៈកំពុងផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេងនៅទូទាំងពិភពលោក៕
ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ គ.ជ.ប តែងតែបានយកចិត្តទុកដាក់ លើកទឹកចិត្តក៏ដូចជាផ្តល់តម្លៃនារីស្មើភាព ដូចបុរសស្របតាមសមត្ថភាព ចំណេះដឹង ជំនាញ អតីតភាព និងគុណវុឌ្ឍិ ទាំងការទទួលបាននូវតួនាទី និងមុខតំណែង ។...