ឧត្ដរមានជ័យ៖ ផ្ទះចំនួន២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹក ដែលរងការហ៊ុមព័ទ្ធ ដោយកងទ័ពថៃក្នុងខេត្តឧត្ដរមានជ័យ។ តាមរយៈសំណេរអមដោយរូបភាពជាច្រើនសន្លឹក លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានលើកឡើងថា «ការខិតខំយ៉ាងសស្រាក់សស្រាំ នាពេលកន្លងមករហូតដល់ពេលនេះ ផ្ទះចំនួន ២០៣ខ្នង ត្រូវបានប្រគល់ជូនគ្រួសារភៀសសឹកដែលរងការហ៊ុមព័ទ្ធដោយកងទ័ពថៃ»។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាលើសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាធំ នៅថ្ងៃទី០៧ ខែមីនា...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅខែមីនានេះ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាព សរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់...
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនក្មេងទំនើង ៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ក្នុង២ករណីផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ការបង្រ្កាបករណីទាំង២រួមមាន ៖ -កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី២...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋចំនួន ៤៦.៣៩៤នាក់ទៀត (ស្ត្រី២៤.៣២៦នាក់ និងកុមារ ១៥.៣៥៨នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្ដីប្រកាសសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦...
បរទេស៖ យន្តហោះចម្បាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារដ៏ធំមួយ នៅចំកណ្តាលទីក្រុងតេហេរ៉ង់ កាលពីព្រឹកថ្ងៃសុក្រ ដោយកំណត់គោលដៅលើលេណដ្ឋាន ក្រោមដីមួយដែលសាងសង់ នៅក្រោមបរិវេណថ្នាក់ដឹកនាំកំពូលរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា កងទ័ពអាកាសអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងប្រហែល ៥០ គ្រឿងបានចូលរួមក្នុងប្រតិបត្តិការនេះ ដឹកនាំដោយចារកម្មច្បាស់លាស់ពីចារកម្មយោធាអ៊ីស្រាអែល និងសម្របសម្រួលជាមួយ Mossad។ គោលដៅគឺលេណដ្ឋានក្រោមដីដែលសាងសង់សម្រាប់ មេដឹកនាំកំពូលអ៊ីរ៉ង់...
បរទេស៖ ក្រសួងថាមពល របស់ប្រទេស ហ្វីលីពីន បានពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ អំពីវិធានការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការកើនឡើងនៃតម្លៃប្រេងដោយសារតែវិបត្តិអ៊ីរ៉ង់ រួមទាំងការដំឡើងថ្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ ការកាត់បន្ថយពន្ធលើការប្រើប្រាស់ និងធ្វើការបួនថ្ងៃក្នុងមួយសប្តាហ៍។យោងតាមសារព័ត៌មាន ABS CBN ចេញផ្សាយកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ថា លោកស្រី Sharon Garin រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយថា ក្រុមហ៊ុនប្រេងក្នុងស្រុកបានធានា ចំពោះរដ្ឋាភិបាលថា...
បរទេស៖ តម្រូវការប្រេងឥន្ធនៈ កើនឡើងនៅក្នុងប្រទេសវៀតណាម កំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង លើអ្នកលក់រាយក្នុងស្រុកដើម្បីធានាការផ្គត់ផ្គង់ ដោយការលក់កើនឡើងលឿនជាង ក្នុងអំឡុងពេលនៃការរំខានឆ្នាំ ២០២២ ដែលទាក់ទងនឹងជម្លោះ រុស្ស៊ី-អ៊ុយក្រែន នៅពេលនោះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនប្រេង PetroVietnam (PVOIL) បាននិយាយថា ការលក់ប្រេងឥន្ធនៈលក់រាយនៅស្ថានីយ៍ប្រេងឥន្ធនៈប្រហែល...
បរទេស៖ រុស្ស៊ីបានចូលរួម ក្នុងសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ទោះបីជាដោយប្រយោលក៏ដោយ។ យោងតាមរបាយការណ៍ របស់កាសែត Washington Post គឺរុស្ស៊ីកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួនគឺអ៊ីរ៉ង់ ដើម្បីជួយវាយប្រហារនាវាចម្បាំង និងយន្តហោះ របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា វិសាលភាពនៃការគាំទ្ររបស់រុស្ស៊ី ចំពោះអ៊ីរ៉ង់មិនទាន់ច្បាស់លាស់ទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាពរបស់យោធាអ៊ីរ៉ង់...
ភ្នំពេញ៖ លោកស្រី វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ជូនថ្នាក់ដឹកនាំ...
បាត់ដំបង៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ អាជ្ញាធរនិងក្រសួងពាក់ព័ន្ធបានជូនដំណឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅក្នុងខេត្តបាត់ដំបង ត្រូវអនុវត្តតាមតម្លៃ ដែលបានកំណត់ជាផ្លូវការ ដើម្បីធានាស្ថិរភាពទីផ្សារ និងការពារប្រយោជន៍ប្រជាពលរដ្ឋ។ តាមសេចក្តីជូនដំណឹង ប្រេងសាំងត្រូវលក់ក្នុងតម្លៃមិនលេីសពី ៤,០០០ រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូតក៏ត្រូវលក់ក្នុងតម្លៃមិនលេីសពី ៤,០០០ រៀលក្នុងមួយលីត្រ ផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា ប្រសិនបើមានអាជីវករណាមួយលក់ប្រេងឥន្ធនៈលើសពីតម្លៃដែលក្រសួងបានកំណត់...