ញូវយ៉ក ៖ តម្លៃប្រេង នាពេលអនាគតអន្តរជាតិបានលើសពី ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅចុងថ្ងៃអាទិត្យ ខណៈដែលជម្លោះយោធា នៅតែបន្តនៅមជ្ឈិមបូព៌ា។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក សម្រាប់ការដឹកជញ្ជូនខែមេសា បានឡើងដល់ ១១១.២៤ដុល្លារ ក្នុងមួយបារ៉ែលនៅចំណុចមួយ ដោយកើនឡើង ២០.៣៤ដុល្លារ ឬ ២២,៤ភាគរយពីការបិទនៅថ្ងៃសុក្រ។ តម្លៃប្រេងឆៅ...
ញូវយ៉ក៖ ប្រជាជនបានចេញ តាមដងផ្លូវនៅក្នុងទីក្រុងជាង ៥០ នៅទូទាំងសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈដែលការវាយប្រហារដោយយោធា ដ៏សាហាវបានចូលដល់សប្តាហ៍ទីពីរ។ ពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយ ក្រុមបាតុករបានប្រមូលផ្តុំគ្នា និងដើរក្បួននៅក្នុងទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុងញូវយ៉ក វ៉ាស៊ីនតោនឌីស៊ី ឡូសអាន់ជឺឡេស ឈីកាហ្គោ ភីតស្បឺក និងសាន់ហ្វ្រាន់ស៊ីស្កូ ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ការសម្រេចចិត្តបញ្ចប់ ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវបានធ្វើឡើង «នៅពេលវេលាត្រឹមត្រូវ»។ លោកបានបន្ថែមថា ការសម្រេចចិត្តនេះ នឹងត្រូវបានធ្វើឡើងរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នេះបើយោងតាមកាសែត The Times of...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវីរយុទ្ធជនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យមានការគិតគូរពីសមភាពយេនឌ័រ ដោយត្រូវវាយតម្លៃឱ្យបានល្អិតល្អន់ និងឈ្វេងយល់ពីស្ថានភាពទុក្ខលំបាកគ្រប់ជ្រុងជ្រោយរបស់ស្ដ្រី។ ក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តី និងគ្រួសារ»...
ចិន៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឧកញ៉ា ឡាយ ឈួនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋ COFCO Grains នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន នារដ្ឋធានីប៉េកាំង សាធារណៈប្រជាមានិតចិន។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពង្រឹង សមត្ថភាពផលិត...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៩ ខែមិនា ឆ្នាំ២០២៦ បានអញ្ជើញ សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។ លោកអភិបាលខេត្ត បានឲ្យដឹងថា មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើភូមិចំនួន១៣ នៃឃុំព្រែកកក់ ដែលមានប្រជាជនសរុប ១៥,៨៣១នាក់។ លោកអភិបាលខេត្ត...
ភ្នំពេញ៖ លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ គឺជាព្រឹត្តិការណ៍ ទេសចរណ៍ កីឡាផ្សារភ្ជាប់ជាមួយ នឹងវប្បធម៌ និងទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី បានទាក់ទាញកីឡាករ កីឡាការិនី ប្រជាពលរដ្ឋ ដែលស្រឡាញ់វិស័យកីឡាជិះកង់ ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ១,០០០នាក់ លើសពីការគ្រោងទុក ។...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពង់របស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តោលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកម្មវិធីជួបជុំសម្តែងមតិក្នុងឱកាសខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ពិធីនេះត្រូវបានរៀបចំឡើង ក្រោមប្រធានបទ “ការអនុវត្តសិទ្ធិសេរីភាព...
បាត់ដំបង-កំពង់ធំ ៖ ដោយមើលឃើញពីសារៈសំខាន់ក្នុងការបង្កើតឱកាសការងារ នៅតាមសហគ្រាសធុនតូចនិងមធ្យម (SMEs) លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យភាគីពាក់ព័ន្ធ នៃកម្មវិធីមុខរបរនិងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បន្តជួយជ្រោមជ្រែងដល់ SMEs បន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតការងារ ក្នុងស្រុកដល់យុវជន...