ត្បូងឃ្មុំ៖ ក្នុងជំហានប្រវត្តិសាស្ត្រថ្មីមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចចុះអនុស្សរណៈយោគយល់គ្នា (MoU) បង្កើតទំនាក់ទំនង “ទីក្រុងសម្ព័ន្ធមេត្រីភាព” (Sister City) ជាមួយទីក្រុង Rochester រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច អប់រំ និងសុខាភិបាល។ លោក ប៉ែន កុសល្យ...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបើកកិច្ចពិភាក្សា វាយតម្លៃ និងលើកផែនការ ផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ ។ តាមរយៈសំណេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោក កែវ រតនៈ បានលើកឡើងថា...
ភ្នំពេញ៖ រាជធានីភ្នំពេញ មានឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែងសម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែង រកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារចំនួន ២៦,០៤៧ កន្លែងមកពី ៣២៩ សហគ្រាសផ្សេងគ្នា...
កណ្ដាល ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភា នគរបាលកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ ក្រោមប្រធានបទ “វេទិកាការងារ និងកម្មសិក្សាការងារ” ដោយនាំយកឱកាសការងារជាង ៣ពាន់កន្លែង សម្រាប់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យភ្លាម សម្ភាសភ្លាមៗដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ១១ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ...
បរទេស៖ យោងតាមទិន្នន័យ របស់សមាគមអ្នកផលិត និងពាណិជ្ជកររថយន្ត (SMMT) បានឱ្យដឹងថា ការចុះបញ្ជីរថយន្ត Tesla នៅចក្រភពអង់គ្លេស បានថយចុះ ៣៧ភាគរយ មកត្រឹម ២.៤២២ គ្រឿងក្នុងខែកុម្ភៈ ដោយពីមុន គឺចំនួន ៣.៨៥២ គ្រឿងក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ យោងតាមគេហទំព័រ Yahoo Finance បានឱ្យដឹងកាលពីថ្ងៃទី៦...
បរទេស៖ រដ្ឋាភិបាលវៀតណាម កំពុងពិចារណាលើផែនការ លុបចោលពន្ធលើការនាំចូលប្រេងឥន្ធនៈ ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០២២។ យោងតាមសារព័ត៌មាន THE ECONOMIC TIMES ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹង កាលពីថ្ងៃអាទិត្យថា ខ្លួនបានរៀបចំសេចក្តីព្រាងក្រឹត្យមួយ ដែលនឹងកាត់បន្ថយអត្រា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីសំណេះសំណាល ជាមួយមន្រ្តីក្រោមឱវាទ ដើម្បីជម្រះបញ្ជី ទ្រព្យសម្បត្តិរដ្ឋ និងបិទបញ្ជីឬរបាយការណ៍ពាក់ព័ន្ធ មុនលោកចាកចេញទៅទទួលភារកិច្ចតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ ឆ្លៀតក្នុងឱកាសនោះ...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ នៃសប្ដាហ៍ទី១ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស កើតឡើងចំនួន ៤១ករណី បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរងរបួសធ្ងន់ស្រាល៥៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍លម្អិតថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន ថ្ងៃទី១មីនា មាន៥ករណី ស្លាប់១នាក់ របួស៧នាក់ ថ្ងៃទី២...
ភ្នំពេញ ៖ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញ នូវលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។ ការលើកឡើងរបស់លោក ជាម យៀបបែបនេះ ក្នុងជំនួបជាមួយ លោក យ៉ូន ហូដុក (Yoon Hu-Duk)...