ភ្នំពេញ ៖ ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៨ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧ខ្នង បន្ទប់ ២បន្ទប់ ព្រៃ ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យដែលបានកើតឡើងមាននៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង...
បរទេស: ប្រធានាធិបតីបារាំង លោក Emmanuel Macron មានប្រសាសន៍ថា ក្រុមប្រទេសទាំងប្រាំពីរឬ G7 អាចនឹងប្រើប្រាស់ស្តុកប្រេងបម្រុងជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពល។យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងដំណើរទៅកាន់ដំណើរ ទស្សនកិច្ចទៅកាន់ ប្រទេសស៊ីប លោក Macron បាននិយាយថា...
ភ្នំពេញ ៖ ម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ត្រូវបានដឹកជញ្ជូន មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបោសសម្អាត គ្រាប់យុទ្ធភណ្ឌ ដែលទំលាក់ដោយយោធាថៃ មកលើកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន កម្ពុជាអស់រយៈពេល២១ថ្ងៃកន្លងមក ។យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហេង រតនា នាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១០ ខែមីនា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត កីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ឆ្នាំ២០២៦ នាខែវិច្ឆិកា។ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្មីៗ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា...
ភ្នំពេញ ៖ លោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានគូសបញ្ជាក់ថា សម័យបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនយ៉ាងលឿន បរិវត្តកម្មឌីជីថល បានក្លាយជាផ្នែកមួយសំខាន់ ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់វ័យ និងគ្រប់វិស័យ ហើយវាមិនត្រឹមតែផ្លាស់ប្តូររបៀបរបបធ្វើការ ការសិក្សា និងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗ សម្រាប់វិស័យសាសនា ក្នុងការចែករំលែក គុណតម្លៃ សីលធម៌...
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា មិនមានការអនុញ្ញាតឱ្យប្រព្រឹត្តទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ខុសឆ្គងខ្លាំង នៅទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពឆ្គាំឆ្គង។ តាមរយៈសេចក្ដីអំពាវនាវ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នក បង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា...
ហ្សឺណែវ៖ ទីប្រឹក្សាសហព័ន្ធស្វីស និងជាប្រធានក្រសួងការពារជាតិ ការពារជនស៊ីវិល និងកីឡាសហព័ន្ធ លោក Martin Pfister បានឧ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានរំលោភលើច្បាប់អន្តរជាតិ ដោយវាយប្រហារអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតស្វីស Tages-Anzeiger ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់កាសែត លោក Pfister បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅមជ្ឈិមបូព៌ា។ លោកបានលេីកឡេីងថា...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឧ្យដឹងថា ដំណោះស្រាយការទូតគឺ “ចាំបាច់ជាងពេលណាៗទាំងអស់” ដើម្បីបញ្ចប់ការកើនឡើងនៃភាពតានតឹង និងរក្សាសន្តិភាព។ លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបានជជែកជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian តាមទូរស័ព្ទ។ នៅក្នុងសារនោះ លោក ម៉ាក្រុង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសចុះពិនិត្យការត្រៀមរៀបចំ ព្រឹត្តិការណ៍បុណ្យទន្លេថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ សម្រាប់កម្ពុជា ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ រួមជាមួយលោក វ៉ា ថន អភិបាល...
កណ្ដាល៖ ខេត្តកណ្ដាល ដែលជាខេត្តកំពុងទទួលបានគម្រោង វិនិយោគជាបន្តបន្ទាប់នោះ មានឱកាសការងារជាង ១ម៉ឺនកន្លែង សម្រាប់ផ្ដល់ ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹង ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារសរុបចំនួន ១១,៨២៦កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ...