ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទាក់ទាញ វិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ ចំពោះការថែទាំគាំទ្រវិនិយោគកំពុងប្រតិបត្តិការនៅកម្ពុជា។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា សារផ្សេងៗគ្នាត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈអន្តរការី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលទីក្រុងតេអេរ៉ង់ មិនបានធ្វើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ចាប់តាំងពីការចាប់ផ្តើម នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសនេះនៅចុងខែមុន ។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈ កំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលការចំណាយ របស់ប្រជាពលរដ្ឋ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែមីនា លោកប៉ែន បូណា ថ្លែងថា វិធានការទាំងនោះរួមមាន ៖...
វ៉ាស៊ីនតោន៖ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងវាយប្រហារកាន់តែខ្លាំង ពោលគឺប្រៀបទៅនឹងឋាននរក ប្រសិនបើអ៊ីរ៉ង់បដិសេធមិនធ្វើកិច្ចព្រមព្រៀងលើសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងបន្ត។ លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ប្រធានាធិបតី ត្រាំ មិនបោកបញ្ឆោតទេ ហើយលោកត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារកាន់តែសាហាវ»។ លោកស្រីបានលេីកឡេីងថា...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាពហុពាណិជ្ជកម្មដ៏រឹងមាំក្រោមក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតនៅតំបន់ផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុន ជីប ម៉ុង...
ភ្នំពេញ ៖ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍ បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ មួយគឺអាស្រ័យលើការប្តេជ្ញា ចិត្តចូលរួមកិច្ចសន្ទនា សង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគី ពាក់ព័ន្ធជាពិសេស...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ឧត្តមសេនីយ៍ឯក Christian Freuding បាននិយាយថា យោធាអាល្លឺម៉ង់កំពុងបង្កើតប្រព័ន្ធ ស៊ើបការណ៍សិប្បនិម្មិតមួយ ដើម្បីបង្កើនល្បឿន នៃការសម្រេចចិត្ត ក្នុងសមរភូមិ ដោយការវិភាគទិន្នន័យប្រយុទ្ធ ដោយក្នុងនោះពួកគេនឹងទាញ បទពិសោធន៍ របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយរុស្ស៊ី មកជាឧទាហរណ៍។ ការលើកឡើងរបស់លោក Freuding ដែលជាមេបញ្ជាការកងកម្លាំងដីគោក របស់អាល្លឺម៉ង់បានកើតឡើង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្រ្តីលោក Viktor Orban បានប្រកាសថា ប្រទេសហុងគ្រីនឹងផ្អាកជាបណ្តើរៗ នូវការដឹកជញ្ជូនឧស្ម័នធម្មជាតិទៅឱ្យអ៊ុយក្រែន រហូតដល់ទីក្រុងគៀវ ស្តារលំហូរប្រេងរបស់រុស្ស៊ី តាមរយៈបំពង់បង្ហូរប្រេង Druzhbaជាមុនសិន ។ នៅក្នុងវីដេអូដែលបានបង្ហោះលើទំព័រ Facebook របស់គាត់កាលពីថ្ងៃពុធ លោក Orban បាននិយាយថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បានព្រមានថាបណ្តាប្រទេសនៅអឺរ៉ុប អាចប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈភ្លាមៗ នៅខែក្រោយ ដែលជាលទ្ធផលនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។ គ្រឿងបរិក្ខារថាមពលសំខាន់ៗនៅក្នុងឈូងសមុទ្រត្រូវបានខូចខាត នៅក្នុងជម្លោះនេះ ខណៈដែលចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ដែលគ្រប់គ្រងលំហូរប្រេងប្រហែល២០ភាគរយ នៃលំហូរប្រេងទូទាំងពិភពលោកបានបិទជិត។ លោកSawan...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍ ដោយឈរលើសមត្ថភាព របស់ប្រជាជនខ្មែរ ពិសេសយុវជន ដែលមានចំណេះ និងជំនាញលើគ្រប់វិស័យ ។ បើតាមប្រសាសន៍សម្តេចធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀងនៅថ្ងៃ២៦ មីនាថា វិស័យទាំងនោះមានដូចជា...