ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា គិតចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ មានរយៈពេល៣ខែគត់ ដែលកម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃដោយសន្តិវិធី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦...
កំពង់ធំ៖ ការរៀបចំតាំងលម្អនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរស្រុក ដោយមានការចូលរួមសហការពីមន្ត្រីរាជការ កងកម្លាំង និងយុវជនស្ម័គ្រចិត្ត។ ស្តង់នីមួយៗត្រូវបានរចនាឡើងយ៉ាងច្នៃប្រឌិត បង្ហាញពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងសក្តានុពលស្រុកកំពង់ស្វាយ ឲ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ នៅតាមបរិវេណសួនច្បារមាត់ស្ទឹងសែន គេឃើញមានការតាំងលម្អដោយប្រើភ្លើងពណ៌ ស្លាកសញ្ញា និងរូបចម្លាក់ផ្សេងៗ ដែលបង្កើតបរិយាកាសរីករាយ សប្បាយរីករាយ និងសមរម្យទៅនឹងពិធីបុណ្យប្រពៃណីខ្មែរ។ ការរៀបចំនេះមិនត្រឹមតែបង្កើនសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។...
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែលរៀបចំឡើងរយ:ពេលពីរថ្ងៃគឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នៅ គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ បុណ្យភូមិអ័រគីដេឆ្នាំនេះ ធ្វើឡើងដើម្បីចូលរួមអភិរក្ស...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា ត្រូវការប្រព័ន្ធអេកូឡូ ស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាក់លាក់មួយ។ ការលើកឡើងរបស់ លោក ហែម វណ្ណឌី នៅក្នុងវេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពី...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចូលរួមផ្តល់បទបាឋកថាខ្លី ក្នុងកម្មវិធីខួប១៥ឆ្នាំ នៃការកកើត អេមរុរ៉ាយស៍ (AMRU RICE)។ លោកបណ្ឌិតប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន AMRU RICE ដែលបានចូលរួមក្នុងការកែច្នៃ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា សង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានត្រៀមជាស្រេច នូវលៀសហាលទម្ងន់ ៥តោន ដើម្បីសម្រាប់ប្រជាពលរដ្ឋ ចូលរួមទទួលទាន ដោយឥតគិតថ្លៃ ក្នុងថ្ងៃសង្ក្រាន្តទីពីរ គឺថ្ងៃទី ១៥ ខែមេសា ខាងមុខនេះ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមីនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក៧៦គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានច្រានចោលការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងគៀវលែងត្រូវការវាទៀតហើយ បន្ទាប់ពីអាចបង្កើតអាវុធផលិតក្នុងស្រុករបស់ខ្លួនទៅហើយនោះ។ ផ្ទុយទៅវិញ លោកបានអំពាវនាវសុំជាប្រាក់បន្ថែមទៀតដើម្បីបញ្ជូនទៅអ៊ុយក្រែនជំនួសវិញ។ ឆ្លើយសំណួរក្នុងសភាកាលពីថ្ងៃពុធ លោក Merz បាននិយាយថា ការជជែកដេញដោលលើមីស៊ីល Taurus ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងអាចទៅដល់ទីក្រុងមូស្គូពីទឹកដីអ៊ុយក្រែន គឺមិនពាក់ព័ន្ធទៀតទេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានថ្កោលទោសចក្រភពអង់គ្លេសបន្ទាប់ពីខ្លួនបានគំរាមថានឹងរារាំងនិងរឹបអូសនាវាដឹកប្រេងទាំងឡាយនៅក្នុងដែនទឹករបស់អង់គ្លេស ដែលវាចាត់ទុកថាជាផ្នែកមួយនៃ កងនាវាស្រមោលរបស់រុស្ស៊ី។ ទីក្រុងមូស្គុបានបដិសេធប្រតិបត្តិការកងនាវាបែបនេះ ហើយបានថ្កោលទោសការរឹបអូសនាវានៅលើសមុទ្រថាជាសកម្មភាពចោរសមុទ្រហើយព្រមានថានឹងចាត់វិធានការទាំងអស់ដើម្បីការពារការដឹកជញ្ជូនរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធអង់គ្លេស បាននិយាយថាទីក្រុងឡុងដ៍នឹងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុង ‘Joint Expeditionary Force’ (JEF) ដែលជាក្រុមសមាជិកនៃអង្គការណាតូអឺរ៉ុបទាំង១០ដើម្បី បិទដែនទឹករបស់ចក្រភពអង់គ្លេស រួមទាំងច្រកនានាសម្រាប់នាវាទាំងឡាយណាដែលមានជាប់ទណ្ឌកម្ម ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយទៀតថា គោលដៅគឺដើម្បីបង្ខំឱ្យប្រតិបត្តិករនាវា ទាំងបង្វែរទៅផ្លូវវែងជាង ផ្លូវដែលប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុ...