ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ៩៥១នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋភៀសសឹក ៣៥.១៣១នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង ៦ព្រឹក ថ្ងៃទី២៦ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៧ ខែមីនា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងអស់ តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីរវាង កម្ពុជា-ថៃ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង...
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានលើកឡើងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គ្មានគោលបំណងវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតនោះទេ ដោយសារការងារក្នុងស្រុកមានសម្បូរបែប និងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅប្រទេសថៃ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ ដោយសារអត្ថប្រយោជន៍...
ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការណ៍ មជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល ទទួលបានពី ការិយាល័យមេធាវី គួយ ធុនណា ដែលមាន មេធាវី គុយ ធុណា, មេធាវី ណា ម៉ារីណែត និង មេធាវី ណា ម៉ារីយ៉ា ជាមេធាវីតំណាងដោយអាណត្តិឱ្យ លោកបណ្ឌិត កុល...
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ កម្ពុជា បានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ តាមរយៈការដាក់ឱ្យដំណើរ ការយន្តការផ្តល់មូលនិធិស្រាវជ្រាវជាតិ ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាបច្ចេកទេស ស្តីពីយន្តការផ្តល់មូលនិធិថ្នាក់ជាតិ និងតំបន់សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍, លោក រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិស្រាវជ្រាវជាតិ បានលើកឡើងថា «ការបង្កើតមូលនិធិស្រាវជ្រាវជាតិជាបរធនបាលកិច្ច គឺជាការបោះជំហានជា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ តាមដានលើករណី គ្រោះថ្នាក់ចរាចរណ៍មួយកន្លែង នៅខណ្ឌឬស្សីកែវ បង្កឡើងដោយក្រុមកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម ។ លោក កើត រិទ្ធ ថ្លែងថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានអ្នកស្លាប់បង់លុយជាសំណងជំងឺចិត្ត ហើយរួចខ្លួននោះ លែងកើតមាននៅកម្ពុជាទៀតហើយ ត្រូវតែអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុត...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចេញឱសានវាទ ដល់ម្ចាស់សណ្ឋាគារនៅប្រទេសបារ៉ែន និងអារ៉ាប់រួម ដោយព្រមានថា ការស្នាក់នៅ របស់បុគ្គលិកយោធាអាមេរិក អាចធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគេ ក្លាយជាគោលដៅយោធាស្របច្បាប់។ កងកម្លាំងអាមេរិក បានជ្រកកោននៅក្នុង សណ្ឋាគារក្នុងតំបន់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ និងប្រតិបត្តិការរួមគ្នាជាមួយក្រុមសកម្ម ប្រយុទ្ធសម្ព័ន្ធមិត្ត ដែលបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធយោធាអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា។...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណកំពុងពិចារណាដាក់ពង្រាយ កងទ័ពជើងគោកបន្ថែមរហូតដល់ ១០.០០០ នាក់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីផ្តល់ឱ្យប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នូវជម្រើសយោធាបន្ថែមទៀតក្រៅពីការទូត នេះបើយោងតាមរបាយការណ៍របស់កាសែត The Wall Street Journal ។ របាយការណ៍នៃការដាក់ពង្រាយ កងទ័ពអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់កំពុងលេចចេញជារូបរាង ប៉ុន្តែអ្នកវិភាគព្រមានថា ចលនាបែបនេះអាចបង្កគ្រោះថ្នាក់ ខាងនយោបាយដល់ប្រធានាធិបតីអាមេរិក ដូណាល់...
ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាង បងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗ នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗ នៅក្នុងវិស័យការងារ និងស្ថានភាពជារួម...
វ៉ាស៊ីនតោន៖ របាយការណ៍ នៃការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់កំពុងលេចចេញជារូបរាង ប៉ុន្តែអ្នកវិភាគព្រមានថា ចលនាបែបនេះអាចបង្កគ្រោះថ្នាក់ ខាងនយោបាយដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះ ដែលបានដកស្រង់នៅក្នុងរបាយការណ៍ CBS News មន្ទីរបញ្ចកោណត្រូវបានគេរំពឹងថា នឹងបញ្ជូនផ្នែកខ្លះនៃកងពលទ័ពអាកាសទី៨២ ទៅកាន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះអ៊ីរ៉ង់ ចូលដល់សប្តាហ៍ទីបួនរបស់ខ្លួន។ CBS បានរាយការណ៍ថា ធាតុបញ្ជាការ និងកងកម្លាំងជើងគោកមួយចំនួនត្រូវបានគេរំពឹងថានឹងក្លាយជាផ្នែកមួយនៃការដាក់ពង្រាយ ដែលត្រូវបានគេរំពឹងថានឹងមានកងទ័ពតិចជាង...