បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសបេឡារុស បានប្រកាសផែនការបើកស្ថានទូតមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតី Alexander Lukashenko និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នៅទីក្រុងព្យុងយ៉ាង។ មេដឹកនាំទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានបំណងធ្វើការសម្របសម្រួលកាន់តែស៊ីជម្រៅនៅពេលនៃ ការផ្លាស់ប្តូរជាសកល ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលេីកឡេីងថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាព កិច្ចសហប្រតិបត្តិការ ភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ។ ការលេីកឡេីងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក្នុងកម្មវិធី «រត់កម្សាន្តអបអរ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើននោះ មានឱកាសការងារជាង ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញ មានឱកាសការងារសរុបចំនួន ២២,២១៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្វីដែលត្រូវបានគេពណ៌នាថា ជាដំណើរការចរចារវាងអ៊ីរ៉ង់និងអាមេរិក គឺតាមពិតមិនមែនជាការចរចាពិតទាល់តែសោះ។ ប្រភពដដែលបានសរសេរថា នៅតែមិនទាន់មានការសន្ទនាដោយផ្ទាល់ពេញលេញ គ្មានក្របខណ្ឌដែលទទួល យកគ្នាទៅវិញទៅមក គ្មានការត្រៀមខ្លួនដែលអាចមើលឃើញសម្រាប់សម្បទានទៅវិញទៅមក និងគ្មានសញ្ញានៃការជឿទុកចិត្ត ជាយុទ្ធសាស្ត្ររវាងភាគីនៅឡើយនោះទេ។ អ្វីដែលមានជំនួសវិញគឺការផ្លាស់ប្តូរសញ្ញា ដែលបែកខ្ញែកគ្នាតាមរយៈអន្តរការីដែលអមដោយការកើនឡើងផ្នែកយោធា ការព្រមានជាសាធារណៈ ការបង្ខិតបង្ខំខាងនយោបាយ និងការទាមទារ ដែលនៅតែមិនអាចផ្សះផ្សាជាមូលដ្ឋាន។ ទីក្រុងវ៉ាស៊ីនតោននៅតែបន្តផ្តល់យោបល់ថាទំនាក់ទំនងការទូត កំពុងដំណើរការទៅមុខ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកម្មវិធី បើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ការប្រកួតនេះ ក្រោមកិច្ចសហការ រវាងអង្គការ Cambodia International Chamber...
ភ្នំពេញ៖ នៅបណ្ដាខេត្ត ដែលមានសក្ដានុពលចំនួន៣ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកណ្ដាល មានឱកាសការងារជាង ៤ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិ ជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ខេត្តតាកែវ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការគាំទ្ររបស់រុស្ស៊ី ចំពោះអ៊ីរ៉ង់ នៅក្នុងសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ គឺភាគច្រើនមានឫសគល់ នៅក្នុងការប្តេជ្ញាចិត្ត ចំពោះច្បាប់អន្តរជាតិ និងបំណងប្រាថ្នា ចង់ធ្វើឱ្យមានស្ថិរភាព នៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧...
បរទេស៖ បារាំងបាននិយាយថា ប្រមុខយោធារបស់ខ្លួនបានជួបពិភាក្សា ជាមួយប្រទេសប្រហែល ៣៥ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនកំពុងស្វែងរកដៃគូ និងសំណើសម្រាប់បេសកកម្មដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅពេលដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានបញ្ចប់។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនចូលរួម ក្នុងជម្លោះដែលកំពុងបន្តនោះទេ ប៉ុន្តែសកម្មភាពនៅពីក្រោយឆាកនេះបង្ហាញ ពីការព្រួយបារម្ភថា...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រទេសរុស្ស៊ីបានតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅមជ្ឈិមបូព៌ា ហើយសម្រាប់ពេលនេះ វាកំពុងវិវត្តទៅតាមសេណារីយ៉ូដ៏អាក្រក់បំផុត។ លោក Peskov បានលេីកឡេីងថា ផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ា សម្រាប់សេដ្ឋកិច្ចពិភពលោក គឺពិបាកក្នុងការគណនា ប៉ុន្តែវាមិនទំនងជាវិជ្ជមាននោះទេ។ លោកក៏បានឧ្យដឹងផងដែរថា ទីក្រុងមូស្គូសង្ឃឹមថាស្ថានភាពនៅមជ្ឈិមបូព៌ានឹងផ្លាស់ប្តូរទៅជាផ្លូវសន្តិភាពក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោកបានបន្ដថា “យើងសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ព័ត៌មានដែលបង្ហាញថាការចរចាកំពុងដំណើរការ គឺជាការពិត...
យេរូសាឡឹម៖ អ៊ីស្រាអែលបានវាយប្រហារគោលដៅផលិតអាវុធអ៊ីរ៉ង់ ជាង ១០០០ កន្លែង ខណៈដែលខ្លួនកំពុងបង្កើន ការវាយប្រហារលើឧស្សាហកម្មយោធា របស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមយោធាអ៊ីស្រាអែល។ យោធាបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងការពារជាតិ អ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារ របស់ខ្លួនលើឧស្សាហកម្មផលិតអាវុធរបស់របបភេរវកម្មអ៊ីរ៉ង់”។ យុទ្ធនាការនេះត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យខូចសមត្ថភាពផលិតអាវុធរបស់របបអ៊ីរ៉ង់ ដោយកំណត់គោលដៅជាប្រព័ន្ធលើខ្សែសង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយសមត្ថភាពផលិត ការអភិវឌ្ឍ និងការស្រាវជ្រាវរបស់អ៊ីរ៉ង់នៅទូទាំងឧស្សាហកម្មយោធារបស់ខ្លួន។ ការប្រកាសនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក...