បរទេស៖ ទាហានរាប់ពាន់នាក់ មកពីកងពលទ័ពអាកាសលេខ ៨២ ដ៏ឆ្នើមរបស់កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមមកដល់ តំបន់មជ្ឈិមបូព៌ាហើយ នេះបើយោងតាមមន្ត្រី អាមេរិកពីររូប បានប្រាប់សារព័ត៌មាន រ៉យទ័រ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីជំហាន បន្ទាប់របស់លោក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន The Times Of Israel...
ប៉េកាំង៖ ប្រទេសចិន បានប្រកាសវិធានការតបតប្រឆាំងនឹងលោក សមាជិកសភាតំណាងរាស្ត្រជប៉ុន ចំពោះចលនាដ៏អាក្រក់របស់លោក រួមទាំងការឃុបឃិតជាមួយកងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” សម្រាប់ចលនាញុះញង់។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ ដោយបន្ថែមថា ប្រទេសចិន បានដាក់ពាក្យបណ្តឹងយ៉ាងម៉ឺងម៉ាត់ជាមួយប្រទេសជប៉ុន ជុំវិញដំណើរទស្សនកិច្ចដ៏ច្រើនរបស់លោក Furuya ទៅកាន់កោះតៃវ៉ាន់។ លោកស្រី ម៉ៅ បានកត់សម្គាល់ថា...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានបាញ់ប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ព្រំដែន ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមផ្អាកការប្រយុទ្ធ ជាបណ្ដោះអាសន្ន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាននេះ បានផ្សាយដោយដកស្រង់សម្តី មន្ត្រីមកពីប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានថា ការប៉ះទង្គិចគ្នាបានកើតឡើង នៅថ្ងៃអាទិត្យនៅក្នុងតំបន់រវាងខេត្តគូណាររបស់ប្រទេសអាហ្វហ្គានីស្ថាន និងស្រុកបាជួររបស់ប្រទេសប៉ាគីស្ថាន ។ នៅថ្ងៃអាទិត្យ...
ត្បូងឃ្មុំ ៖ មន្ទីរផែនការខេត្តត្បូងឃ្មុំ បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំបើកវគ្គ បណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះស្ថិតិអនុវត្តន៍ នៅថ្នាក់ក្រោមជាតិ» ជូនដល់មន្ត្រីនៃមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធជុំវិញ ខេត្តក្រោមអធិបតីភាព លោក សំ សុខសុធាវុធ អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ តំណាងដ៏ខ្ពង់ខ្ពស់ លោក ណោ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ច ដើម្បីនាំខ្លួនកូនប្រុសមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ខណៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាននិងកំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅ មិនឱ្យចាកចេញពីប្រទេស ។ នេះបើយោងតាមរយៈតេឡេក្រាមរបស់ លោក រ៉េន រតនៈ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្នុងឆ្នាំ២០២៥ កន្លងមកនេះ នៅទូទាំងពិភពលោក បានបាត់បង់ថវិកា ប្រមាណជា៤៤២ពាន់លានដុល្លារ ដោយសារការបោកប្រាស់ តាមប្រព័ន្ធអនឡាញ “Online Scam” ។ ក្នុងឱកាសអញ្ជើញការពារសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា” នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦” បានគាំទ្រយ៉ាងសំខាន់ក្នុងការជំរុញការបណ្តុះបណ្តាលមូលធនមនុស្សនៅកម្ពុជា ដែលនឹងចូលរួមសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង “សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២៦” នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦ លោកស្រី វណ្ណ...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែងសម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។ លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែលឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនពលករមកពីប្រទេសថៃ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក គីម ឆាងយ៉ុង (KIM Chang-yong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតី និងចុះហត្ថលេខា ក្នុងពិធីចុះហត្ថលេខាលើកំណត់នៃកិច្ចពិភាក្សា «គម្រោងពង្រឹងសមត្ថភាពការស៊ើបអង្កេតកន្លែងកើតហេតុឧក្រិដ្ឋកម្ម (CSI) និងវិទ្យាសាស្ត្រកោសល្យវិច័យ របស់មន្ត្រីនគរបាលកម្ពុជា» នៅសាលរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។ សម្តេច បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ សម្តេច...