តបតាមការអញ្ជើញរបស់លោក Sebastien Pillay អនុប្រធានាធិបតីសីស្ហែល លោក Han Zheng អនុប្រធានរដ្ឋចិនបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសសីស្ហែល ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ។ នៅទីក្រុងវិចតូរៀ លោកបានជួបពិភាក្សាជាមួយ ប្រធានាធិបតីសីស្ហែលលោក Herminier និងជួបសន្ទនាជាមួយអនុប្រធានាធិបតីសីស្ហែលលលោក Pillay...
លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនីស្តចិនស្វាគមន៍និងអញ្ជើញលោកស្រី Zheng Liwen ប្រធានបក្សកុកម៉េងតាំងចិន បំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន។ នៅថ្ងៃទី៣០ ខែមីនា លោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់នៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា បន្ទាប់ពីចូលកាន់តំណែង មក លោកស្រី Zheng Liwen បានបង្ហាញឆន្ទៈជាច្រើនដងស្តីពីការបំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន។ ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សកុម្មុយនីស្តចិននិងបក្សកុកម៉េងតាំងចិន ក៏ដូចជាទំនាក់ទំនងរវាងតំបន់ដីគោកនិងកោះតៃវ៉ាន់...
នាព្រឹកថ្ងៃទី៣០ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងក្នុងឱកាសអញ្ជើញចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅទីក្រុងប៉េកាំងថា ប្រព័ន្ធអេកូឡូស៊ីល្អអាចចែករំលែកជាមួយមនុស្សគ្រប់រូប ហើយក៏ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីល្អផងដែរ។ យើងត្រូវតែរៀបចំ និងអំពាវនាវសង្គមទាំងអស់ឱ្យចូលរួមការដាំដើមឈើ ដើម្បីបន្ថែមភាពត្រចះត្រចង់ដល់ភ្នំនិងទឹក និងភាពលេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។លោកXi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាការចាប់ផ្តើមនៃការអនុវត្ត«ផែនការ៥ឆ្នាំទី១៥» ហើយក៏ជាខួបលើកទី៤៥ នៃចលនាការដាំដើមឈើដោយស្ម័គ្រចិត្តទូទាំងប្រទេសចិនផងដែរ។ ក្នុងបរិបទថ្មី ការជំរុញការដាំដើមឈើដើម្បីទឹកដីមានពណ៍បៃតងទាមទារឱ្យមានការលើកកម្ពស់គុណភាព ការជំរុញឧស្សាហកម្ម និងការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដើម្បីសម្រេចបាននូវភាពស៊ីសង្វាក់គ្នារវាងការដាំ និងការគ្រប់គ្រង ការជំរុញគ្នាទៅវិញទៅមករវាងអេកូឡូស៊ី...
ថ្ងៃទី៣០ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបង្កើតអង្គការទិន្នន័យសកល។ លោក Xi Jinping បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសកលលោកកំពុងពន្លឿនការបោះជំហានចូលយុគសម័យបញ្ញាសិប្បនិម្មិត តួនាទីជាំធនធានមូលដ្ឋាននិងកម្លាំងចលករខាងនវានុវត្តន៍នៃទិន្នន័យត្រូវបានរំលេចឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ អង្គការទិន្នន័យសកលដែលមានវត្ថុបំណង “បំពេញគម្លាតខាងទិន្នន័យ បញ្ចេញតម្លៃនៃទិន្នន័យ ស្តារភាពរុងរឿងនៃសេដ្ឋកិច្ចឌីជីថល ” បានផ្តល់ជាវេទិកាមានអំណោយផលដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអន្តរជាតិខាងទិន្នន័យ និងធ្វើឱ្យអភិបាលកិច្ចទិន្នន័យសកលមានសុក្រឹតភាព។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវទស្សនៈរួមគ្នា ពិភាក្សារួមគ្នា កសាងនិងចែករំលែកជាមួយគ្នា គាំទ្រអង្គការទិន្នន័យសកលឱ្យដើរតួនាទីរបស់ខ្លួនធ្វើការជាមួយបណ្តាភាគីនានាដើម្បីប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកបទប្បញ្ញត្តិអភិបាលកិច្ចទិន្នន័យ ជំរុញនវានុវត្តន៍ឌីជីថល បញ្ញាសិប្បនិម្មិតនិងបច្ចេកទេស ក៏ដូចជារបៀបរៀបរយនៃលំហូរសុវត្ថិភាពទិន្នន័យនិងការអភិវឌ្ឍការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ផ្តល់សេវាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលឱ្យបានល្អប្រសើរ ធ្វើឱ្យភាគលាភនៃទិន្នន័យផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសនានា៕
ហ្វីលីពីន ទិញប្រេងឆៅ ចំនួន ២,៤៨ លានបារ៉ែល ពីប្រទេសរុស្ស៊ី ខណៈដែលប្រទេស អាស៊ីអាគ្នេយ៍នេះ កំពុងស្វែងរកអ្នកផ្គត់ផ្គង់ ជំនួសពីជុំវិញពិភពលោក ឡាវអនុម័តគម្រោងផ្លូវដែក ទៅកាន់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដកឋានៈជាប្រទេស គ្មានសមុទ្រ សង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ឈានចូលដល់ថ្ងៃទី៣០ ខណៈស្ថានភាពបន្ដតានតឹង រុស្ស៊ី...
មូស្គូ៖ ប្រទេសរុស្ស៊ី បានជំរុញឱ្យប្រទេសជប៉ុន រៀនមេរៀនប្រវត្តិសាស្ត្រឡេីងវិញ និងវិលត្រឡប់ទៅរកមាគ៌ាសន្តិភាពវិញ ដោយព្រមានថាខ្លួននឹងចាត់វិធានការតបត ប្រសិនបើទីក្រុងតូក្យូបន្តមាគ៌ាយោធាឡើងវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយ TASS កាលពីថ្ងៃសៅរ៍ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នូវគន្លងគោលនយោបាយរបស់ប្រទេសជប៉ុន ហើយនឹងធ្វើសកម្មភាព ដើម្បីការពារសមត្ថភាពការពារជាតិរបស់ខ្លួន ប្រសិនបើចាំបាច់។ នៅក្នុងនោះដែរអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី រូបនេះ បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន...
បរទេស៖ អ្នកភ្លុក ឬអ្នកដុតខ្មោច នៅខេត្តឈុនបុរីម្នាក់បានយក មឈូសមួយទៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីបញ្ជាក់ថា គាត់ត្រូវការប្រេងម៉ាស៊ូតសម្រាប់ពិធីបុណ្យសព បន្ទាប់ពីបុគ្គលិកស្ថានីយ៍ចាក់សាំងខាងលើបដិសេធមិនចាក់ប្រេងចូលធុងឱ្យគាត់។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ថា អ្នកដុតខ្មោច រូបនេះ បាននិយាយថា ប្រេងឥន្ធនៈនេះត្រូវការជាបន្ទាន់សម្រាប់ការបូជាសព មិនមែនយកទៅស្តុកទុកទេ។ ក្រោយមកស្ថានីយចាក់សាំងបានយល់ព្រមផ្តល់បន្ទាប់ពីបានឃើញភស្តុតាងមឈូសនៅនឹងមុខ។ ហេតុការណ៍នេះបានបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំងឡើងសម្រាប់អ្នកដុតខ្មោច ខណៈដែលការគ្រប់គ្រងប្រេងឥន្ធនៈកាន់តែតឹងរ៉ឹង៕...
បាត់ដំបង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានដាក់បទបញ្ជា ទៅដល់កងកម្លាំងនគរបាល ការពារព្រំដែនទាំងអស់ ត្រូវតែបន្ដប្រកៀកស្មាគ្នាយ៉ាងរឹងមាំស្អិតរមួត តស៊ូ ក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ តាមគ្រប់ទម្រង់ទាំងអស់ ។...
បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានដាក់ចេញបទបញ្ជា ដល់លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណទណ្ឌ ដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ...