ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដើម្បីសម្អាតផ្ទះរបស់យើង ឱ្យមាន «ភាពស្អាត និងភាពបៃតង» ឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ នេះជាការជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល លោករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់អំពាវនាវដល់ប្រទេសអារ៉ាប់ ឱ្យជួយចេញថ្លៃចំណាយទាក់ទងនឹង សង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។ លោក Leavitt បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ខ្ញុំនឹងមិននិយាយអ្វីលើសពីលោក ដូណាល់ ត្រាំ លើរឿងនោះទេ ប៉ុន្តែវាពិតជាគំនិតមួយដែលខ្ញុំដឹងថាលោកមាន ហើយជាអ្វីមួយដែលខ្ញុំគិតថាអ្នកនឹងឮបន្ថែមពីលោកផ្ទាល់»។...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងដំណោះស្រាយនយោបាយ ចំពោះភាពតានតឹង ដែលកំពុងកើនឡើងនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស ក្នុងអំឡុងពេលសន្និសីទវីដេអូ ជាមួយសមភាគីមកពីរដ្ឋអារ៉ាប់ឈូងសមុទ្រ។ លោក Lavrov បានកត់សម្គាល់ថា ជម្លោះដែលមូលហេតុចម្បង គឺការឈ្លានពានដែលគ្មានការញុះញង់ និងគ្មានន័យរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ គួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយ នយោបាយ និងការទូត...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានថ្លែងថា រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ កូនប្រុសស្នងការរង ខេត្តបន្ទាយមាន ដែលបានបើករថយន្តស៊េរីទំនើបរបស់ខ្លួន បុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង មិនទាន់ចូលខ្លួនបំភ្លឺ នៅមុខសមត្ថកិច្ចនៅឡើយទេ ទោះបីជាថ្នាក់ដឹកនាំបញ្ជាឱ្យនាំខ្លួន ជនបង្កចូលសារភាពក៏ដោយ ។ បណ្ឌិត ទូច...
បរទេស៖ អាជ្ញាធរមូលដ្ឋាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានវាយប្រហារនាវាដឹកប្រេងគុយវ៉ែតមួយគ្រឿងនៅក្នុងដែនទឹកឌូបៃ ដែលបណ្តាលឱ្យមានអគ្គីភ័យយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន 1NEWS ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍ដោយដកស្រង់សម្តីទីភ្នាក់ងារ សារព័ត៌មានរដ្ឋគុយវ៉ែត និងក្រុមហ៊ុនប្រេងឥន្ធនៈគុយវ៉ែតថា អ៊ីរ៉ង់បានធ្វើការវាយប្រហារលើនាវាដឹកប្រេងឆៅ ដែលផ្ទុកពេញ ដែលគេស្គាល់ថា Al-Salmi នៅឯកំពង់ផែឌូបៃ ដោយបានបំផ្លាញតួនាវា ក្រុមហ៊ុននេះបានព្រមានអំពីការកំពប់ប្រេង ដែលអាចកើតមាន ។...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។ ការបង្ហាញជំហររបស់រដ្ឋសភាកម្ពុជានេះ ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ លោក ប៉ាន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ក្នុងរបៀបវារៈនយោបាយ ។ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣១ ខែមីនា លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា...
ប៉ារីស៖ ក្រុមប្រទេសទាំង៧ (G7) បានអំពាវនាវ ឱ្យអង្គការអន្តរជាតិវាយតម្លៃកាន់តែស៊ីជម្រៅ អំពីរបៀបដែលស្ថានភាពវិវត្តនៅមជ្ឈិមបូព៌ា អាចប៉ះពាល់ដល់ទីផ្សារថាមពល ។ ប្លុកនេះបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំ តាមអ៊ីនធឺណិតរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីថាមពល និងអភិបាលធនាគារកណ្តាល G7 ថា លំហូរពាណិជ្ជកម្មដែលមានសុវត្ថិភាព និងមិនមានការរំខាន រួមទាំងការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងការការពារផ្លូវសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺមានសារៈសំខាន់ ចំពោះស្ថិរភាពសេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានប្រកាសថា ព្រះមហាក្សត្រី និងព្រះមហាក្សត្រនៅមានបញ្ហាព្រះរាជសុខភាពនៅឡើយ មិនទាន់អាចយាងមកកម្ពុជាវិញ បាននៅឡើយនៅពេលនេះ តម្រូវឱ្យគង់នៅប្រទេសចិនមួយរយៈពេលទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងរយៈពេល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គស្តេចយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ជាទីបំផុត...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូស នៅតែបិទភាគច្រើនក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក ត្រាំ។ របាយការណ៍នេះបានឧ្យដឹងថា លោក ត្រាំ និងជំនួយការរបស់លោកទើបតែបានវាយតម្លៃថា បេសកកម្មមួយ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់នឹងជំរុញឱ្យសង្គ្រាមជាមួយអ៊ីរ៉ង់...