ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរកឃើញថា នៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ទីតាំងប៉ុណ្ណោះ នៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលបានសហការ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្តីណែនាំ ស្តីពី...
(ភ្នំពេញ)៖ មរតកគុនខ្មែរ កាន់តែរីកចម្រើន សាយភាយទាំងក្នុងស្រុក និងអន្តរជាតិ។ តួយ៉ាងដូចជា ព្រឹត្តិការណ៍ វើក សេនាគុនខ្មែរយ័ន្ត ៨ ទិស រដូវកាលទី ៤ ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរនាចុងសប្តាហ៍នេះ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។លោកអគ្គនាយកបន្តវេន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT វិទ្យាស្ថានស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅទីក្រុងប៊ែរឡាំង បានព្យាករណ៍ថាជនជាតិអ៊ីរ៉ង់ ភាគច្រើនដែលរត់គេចពីសង្គ្រាម ប្រសិនបើអាមេរិក និងអ៊ីស្រាអែលជ្រើសរើស បន្តការឈ្លានពាននោះពួកគេ ទំនងជានឹងឆ្ពោះទៅប្រទេសអាល្លឺម៉ង់ ជាគោលដៅអទិភាពជាងគេ។ ភាពចលាចលបន្តនៅក្នុងប្រទេស ដែលមានប្រជាជនជាង៩០ លាននាក់បានបង្កឱ្យមានការព្រួយ បារម្ភអំពីលំហូរចំណាកស្រុកដ៏ធំ ទៅកាន់សហភាពអឺរ៉ុប។ កាលពីថ្ងៃសុក្រ កាសែត Munchner...
បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ រួមមាន៖១-ឈ្មោះ ជ័យ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ២-ឈ្មោះ ស៊ុំ មិនា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំប្រទេសឥណ្ឌា លោក Mohammad Fathali បានបង្ហាញថា កប៉ាល់ឥណ្ឌាអាចធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មាន RT ឥណ្ឌា បេសកជនបានគូសបញ្ជាក់ថា ទីក្រុងតេហរ៉ង់មើលឃើញថា រដ្ឋាភិបាលទីក្រុងញូវដែលីជាមិត្ត...
ព្រះវិហារ៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ មីនា ២០២៦ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងពិនិត្យអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារ...
ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ នៅព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៦នេះ ដែលស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៍ ក្រុងសៀមរាបខេត្តសៀមរាប។ ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរំឭកអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក...
ព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ រមណីយដ្ឋាន កំពង់ដេវ៉ា បានប្រារព្ធពិធីចុះបឋមសិលាបើកការដ្ឋានសាងសង់កីឡដ្ឋាន Kompong Dewa Arena ដែលជាកីឡដ្ឋានបាល់ទាត់ដ៏ថ្មីស្រឡាងមួយ ដែលត្រូវបានរចនាឡើងឲ្យក្លាយជាទីតាំងកីឡាឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ផ្ទះនាពេលអនាគតសម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ មានដូចជា ខេមបូឌានព្រីមៀរលីគ (Cambodian National League) និងការប្រកួតប្រចាំតំបន់ដូចជា អាស៊ានលីគ (ASEAN...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានដាក់បង្ហាញជាផ្លូវកា រនូវសៀវភៅដែលបាននិពន្ធដោយផ្ទាល់ខ្លួនក្រោមចំណងជើងថា «ជម្នះរស់» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱទិវាជាតិអំណានលើកទី១២។ ក្នុងពិធីសម្ភោធសៀវភៅ និងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន «ជម្នះរស់» នេះ លោក ខៀវ កាញារីទ្ធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបញ្ជាក់ថា ក្រុមមន្ត្រីនៅទីក្រុង Havana កំពុងជួបពិភាក្សា ជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលកោះនេះកំពុង ជួបវិបត្តិថាមពលកាន់តែស៊ីជម្រៅ និងការដាច់ចរន្តអគ្គិសនី រីករាលដាលស្ទើរពាសពេញប្រទេស ។ ទំនាក់ទំនងនេះកើតឡើងចំពេលមានសម្ពាធសេដ្ឋកិច្ចកើនឡើងលើប្រទេសការាបៀន ដោយអាជ្ញាធរគុយបាបានស្តីបន្ទោសការដាក់ទណ្ឌកម្មរបស់អាមេរិក...