ភ្នំពេញ ៖ កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការប្រឆាំង នឹងសកម្មភាពខុសច្បាប់ថ្មីៗជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់ អាវុធថៃ ដែលបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងមួយចំនួនតាម បណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី១៣ មីនា នេះ ថា នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.៤៨៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋភៀសសឹក ៣៧.០៧៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ...
ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ គីម រិទ្ធី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋ ដែលបានភៀសសឹក និងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ អាជ្ញាធរខេត្តបាននាំយកអំណោយចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅបណ្តោះអាសន្ន ដោយសារស្ថានភាពសន្តិសុខនៅតំបន់ព្រំដែន។ អំណោយទាំងនោះរួមមានស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់គ្រួសារ។ លោកអភិបាលខេត្តបានថ្លែងលើកទឹកចិត្ត និងបញ្ជាក់ថា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានធ្វើឱ្យមជ្ឈិមបូព៌ាទាំងមូលមានអស្ថិរភាព និងបង្កការគំរាមកំហែងកាន់ តែខ្លាំងឡើងចំពោះប្រទេស ទាំងអស់នៅក្នុងតំបន់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយលោកស្រី Zakharova បានជំរុញឱ្យអ្នកវាយប្រហារ បញ្ឈប់ការឈ្លានពានរបស់ពួកគេ ហើយត្រឡប់ទៅតុចរចាវិញ ហើយបានរំលឹកឡើងវិញនូវគោលដៅរបស់រុស្ស៊ី ក្នុងការស្វែងរកការបន្ធូរបន្ថយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកស្រីZakharova បានលើកឡើងពីការស្លាប់របស់ជនស៊ីវិលក្នុងប្រទេសអ៊ីរ៉ង់ និងកន្លែងផ្សេងទៀត...
ព្រះសីហនុ៖ ដើម្បីឆ្ពោះទៅអបអរសាទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយ៍ជាតិខ្មែរនាពេលខាងមុខឆាប់ៗនេះ ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កំពុងបន្តរៀបចំ បង្កើនសក្តានុពលទេសចរណ៍បន្ថែម សម្រាប់ដំណើរកម្សាន្ត របស់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស។ ចង់ដឹងថា ឆ្នេរឋានសួគ៌ 𝐌𝐚𝐟𝐢𝐲𝐚’𝐬 𝐑𝐞𝐬𝐨𝐫𝐭 មានសម្រស់បែបណា រីករាយទស្សនារូបភាព អំពីវឌ្ឍនភាពថ្មីៗ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់IRGC បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹករបស់ខ្លួនបានវាយប្រហារទីស្នាក់ការកណ្តាល នៃកងនាវាចរទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងកំពង់ផែ Mina Salman របស់ប្រទេសបារ៉ែនជាមួយនឹងមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញព័ត៌មានផ្លូវការរដ្ឋ Sepah News IRGC អ៊ីរ៉ង់បាននិយាយថា ខ្លួនបានធ្វើការវាយប្រហារពីរលើកនៅព្រឹកព្រលឹម ថ្ងៃព្រហស្បត្តិ៍ ដោយបានដោះស្រាយ ការវាយលុកយ៉ាងខ្លាំង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGCបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាដែលមានទង់ជាតិកោះ Marshall ដែលភ្ជាប់ទៅនឹងសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារនៅឈូងសមុទ្រហ្គ្លោហ្វ Gulf បន្ទាប់ពីមិនអើពើនឹងការព្រមាន ពីកងកម្លាំងជើងទឹកអ៊ីរ៉ង់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយសារព័ត៌មានផ្លូវការរដ្ឋ Sepah Newsកងឆ្មាំIRGC បានព្រមានថា នាវាដឹកប្រេង និងនាវាផ្សេងទៀតដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែគោរពតាមបទប្បញ្ញត្តិឆ្លងកាត់របស់អ៊ីរ៉ង់ ដោយនិយាយថាការឈ្លានពាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានបន្តសម្របសម្រួលដោះស្រាយកា រកកស្ទះកសិផល ដែលបណ្តាលមកពីការ មិនអាចស្រូបចូលទៅទីផ្សារ បានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងរដូវកាលប្រមូលផលនេះ សំដៅធានាស្ថិរភាពទីផ្សារ និងការពារផលប្រយោជន៍ ជូនដល់ប្រជាកសិករ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ មីនា ថា ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល បានឯកភាពគ្នានៅថ្ងៃទី១៣ មីនានេះ ក្នុងការដាក់វិធានការតាមដាន និងឆ្លើយតបបន្ថែមនៅកម្រិតមូលដ្ឋាន ចំពោះការចែកចាយនិងថ្លៃលក់ប្រេង និងឧស្ម័នឥន្ធនៈ។ ការអះអាងបែបនេះ របស់លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងនៅតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនលោកដែលបានដាក់អមនូវរូបភាពមួយសន្លឹកជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...
បរទេស៖ មេដឹកនាំកំពូលថ្មីដ៏សម្ងាត់របស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាបន្តប្រយុទ្ធជាមួយការសន្យាថា នឹងបង្កការឈឺចាប់បន្ថែមទៀតដល់រដ្ឋអារ៉ាប់ឈូងសមុទ្រ និងគំរាមកំហែងបើក “រណសិរ្សផ្សេងទៀត” នៅក្នុងសង្គ្រាមដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក សេដ្ឋកិច្ចពិភពលោក និងការធ្វើដំណើរអន្តរជាតិរួចទៅហើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ជំហរដ៏ម៉ឺងម៉ាត់ដែលបានបង្ហាញដោយមេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ Ayatollah Mojtaba Khamenei បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាការវាយប្រហាររបស់ប្រទេសលោកកំពុងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។...