បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានរងរបួសនៅក្នុងការវាយប្រហារដែលបានសម្លាប់ឪពុករបស់គាត់ គឺលោក Ali Khamenei កាលពីថ្ងៃទី ២៨ ខែកុម្ភៈ , នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីប បានប្រាប់កាសែត The Guardian កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក និងគម្រោងសេដ្ឋកិច្ចដែលមានសក្តានុពលជាមួយភាគីសហរដ្ឋអាមេរិក។ លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងគណៈប្រតិភូរុស្ស៊ី និងមន្ត្រីសហរដ្ឋអាមេរិក ស្តីពីគម្រោងសម្រាប់ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ លោកបាននិយាយថា ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក បានចាប់ផ្តើមយល់កាន់តែច្បាស់អំពីតួនាទីសំខាន់នៃប្រេង និងឧស្ម័នរបស់រុស្ស៊ី...
ប្រ៊ុចសែល៖ ក្រុមប្រទេសនៅអឺរ៉ុប បានប្រកាសពីផែនការបញ្ចេញប្រេងបម្រុងបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានណែនាំឲ្យកាត់បន្ថយប្រេងបម្រុងយ៉ាងច្រើន ដើម្បីជួយបន្ធូរបន្ថយតម្លៃថាមពលដែលកំពុងកើនឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ លោក Fatih Birol នាយកប្រតិបត្តិ IEA បានឧ្យដឹងថា ប្រទេសសមាជិកចំនួន ៣២ របស់ទីភ្នាក់ងារនេះបានឯកភាពគ្នាក្នុងការផ្តល់ប្រេងចំនួន ៤០០ លានបារ៉ែលដល់ទីផ្សារពីប្រេងបម្រុងបន្ទាន់របស់ពួកគេ។ ចលនានេះមានគោលបំណងដោះស្រាយការរំខាននៅក្នុងទីផ្សារប្រេងសកល ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ដែលជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់សកម្មភាពយោធារបស់ពួកគេជាបន្ទាន់ និងចៀសវាងការកើនឡើងបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងលើសពីនេះ ព្រមទាំងថ្កោលទោសការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលផងដែរ។ ក្រុមប្រឹក្សាបានបដិសេធសេចក្តីព្រាងសេចក្តីសម្រេច ដែលឧបត្ថម្ភដោយប្រទេសរុស្ស៊ី ដោយមានសំឡេងគាំទ្រចំនួន៤ ប្រឆាំង២ និងអនុប្បវាទចំនួន ៩ ក្នុងនោះ រុស្ស៊ី ចិន ប៉ាគីស្ថាន និងសូម៉ាលី បានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ខណៈដែលសហរដ្ឋអាមេរិក និងឡាតវីបានបោះឆ្នោតប្រឆាំង។...
យេរូសាឡឹម៖ យោធាអ៊ីស្រាអែលបានឧ្យដឹងថា ខ្លួនបានចាប់ផ្តើម “រលកវាយប្រហារទ្រង់ទ្រាយធំ” ថ្មីលើអ៊ីរ៉ង់ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីសំឡេងរោទិ៍ត្រូវបានធ្វើឱ្យសកម្មនៅទូទាំងអ៊ីស្រាអែល ដោយព្រមានអំពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់។ អ្នកស្រុកនៅទីក្រុង Tel Aviv បានរាយការណ៍ពីសំឡេងផ្ទុះខ្លាំងៗ ខណៈដែលទូរទស្សន៍ Kan TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានចុះផ្សាយថា កម្ទេចកម្ទីបានវាយប្រហារទីតាំងជាច្រើននៅក្នុងតំបន់នោះ។ សេវាជួយសង្គ្រោះរបស់ប្រទេស Magen David Adom បានឧ្យដឹងថា...
វ៉ាស៊ីនតោន៖ មន្ត្រីមន្ទីរបញ្ចកោណបានប្រាប់អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកថា យុទ្ធនាការយោធារយៈពេល ៦ថ្ងៃដំបូងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ មានតម្លៃជាង ១១,៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។ របាយការណ៍នេះ ដោយដកស្រង់សម្តីមនុស្សបីនាក់ ដែលស្គាល់ពីកិច្ចប្រជុំបិទទ្វាររវាងមន្ទីរបញ្ចកោណ និងសភា បានឧ្យដឹងថា តួលេខនេះ ដែលត្រូវបានគេគិតថាជាការប៉ាន់ស្មានបឋមដ៏ទូលំទូលាយបំផុត ដែលសភាទទួលបានរហូតមកដល់ពេលនេះ មិនរាប់បញ្ចូលការចំណាយពាក់ព័ន្ធជាច្រើនដូចជា ការសាងសង់សម្ភារៈយោធា និងបុគ្គលិកមុនពេលការវាយប្រហារលើកដំបូងនោះទេ។...
បរទេស៖ យោងតាមការស្រាវជ្រាវនិងរបាយការណ៍ដោយការិយាល័យថវិកាសភាឬCongressional Budget Office (CBO)បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានខ្ចីប្រាក់ចំនួន ១ទ្រីលានដុល្លារ ក្នុងរយៈពេល៥ខែចាប់តាំងពីខែតុលា ដោយបន្ថែមទៅលើឱនភាពសហព័ន្ធដែលកំពុងកើនឡើង។ ការប៉ាន់ប្រមាណនេះបានកើតឡើងចំពេលដែលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា យោធាអាមេរិកបានបំផ្លាញចោលគ្រាប់បែកដែលមានតម្លៃ ៥,៦ពាន់លានដុល្លារក្នុងអំឡុងពេលពីរថ្ងៃដំបូងនៃការវាយលុកលើអ៊ីរ៉ង់។ កាលពីថ្ងៃចន្ទ CBO បានចេញផ្សាយការត្រួតពិនិត្យថវិកាប្រចាំខែរបស់ខ្លួន ដែលយោងទៅតាមបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងចំនួន ៣០៨ពាន់លានដុល្លារនៅក្នុងខែកុម្ភៈប៉ុណ្ណោះ។ ក្នុងចំណោមកត្តាដែលរួមចំណែកដល់និន្នាការនេះ គឺការបង់ប្រាក់ការប្រាក់កាន់តែខ្ពស់ចំពោះសេវាបំណុលសាធារណៈ ក៏ដូចជាការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល រួមទាំងដោយក្រសួងសង្រ្គាមសហរដ្ឋអាមេរិកផងដែរ។ ក្នុងរយៈពេលត្រឹមតែ៥ខែ រតនាគារបានលះបង់ប្រាក់សរុបចំនួន...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា សំណើរជាបន្តបន្ទាប់ ជាច្រើនលើកទៅកាន់ភាគីថៃ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ភាគីកម្ពុជា ស្នើចុះវាស់វែងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ គឺជាភស្តុតាងបង្ហាញថា កម្ពុជាមានឆន្ទៈពិតប្រាកដដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃនៅថ្ងៃទី១៣ ខែមីនា លោក ប៉ែន បូណា មានប្រសាសន៍ថា ក្រោយមានការចុះកិច្ចព្រមព្រៀង...
ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានប្រាប់ទៅមន្រ្តីជាន់ខ្ពស់UNថា គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់យកការដោះស្រាយជម្លោះព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ។ ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) ចូលសម្តែងការគួរសម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ របាយការណ៍ បានឱ្យដឹងទៀតថា ក្នុងចំណោមជន ងប់ល្បែងសរុប មាន ១២នាក់ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក ១៦នាក់ទៀតបានទទួលការអប់រំ...