ភ្នំពេញ៖ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំ ចំពោះការកសាងសង់សំណង់ ដែលបម្រើដល់វិស័យ ព្រះពុទ្ធសាសនា ត្រូវគោរពតាមក្បួនខ្នាតឱ្យបានត្រឹមត្រូវ ចៀសវាងការស្ថាបនាឡើង ដោយពុំមានមូលដ្ឋានរចនាបទខ្មែរ ។ ការណែនាំរបស់លោកបណ្ឌិត ចាយ បូរិន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួង ស្ថាប័ន ពាក់ព័ន្ធ ចុះត្រួតពិនិត្យសមិទ្ធផលផ្សេងៗ មានកុដិ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ការធ្វើឱ្យដំណើរការរបស់មន្ទីរពេទ្យមួយបានប្រសើរឡើង គឺអាស្រ័យលើភាពជាអ្នកដឹកនាំរឹងមាំ បុគ្គលិកមានសមត្ថភាពខ្ពស់ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងការប្តេជ្ញាចិត្តក្នុងការបម្រើសេវាថែទាំព្យាបាលប្រកបដោយគុណភាព និងគោរពសេចក្តីថ្លៃថ្នូរជូនប្រជាជន។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធផលឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥ និងលើកទិសដៅផែនការ ប្រតិបត្តិឆ្នាំ២០២៦ របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចំនួន៥០,០០០ រៀល ក្នុងម្នាក់ជូនដល់មន្ត្រីរាជការ ព្រមទាំងដំណាល់គ្នា ជាមួយនឹងការបើកប្រាក់បៀវត្សខែមេសា។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានចុងក្រោយ បន្ទាប់ពីកើតមានសង្គ្រាម នៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់ប្រេងនៅទូទាំងពិភពលោកនោះ ក្រសួងបានរកឃើញស្ថានីយ៍ប្រេង ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង ត្រូវបិទទ្វារបណ្ដោះអាសន្ន ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន ។ បើតាមលោកស្រី ការបិទបណ្តោះអាសន្ននេះ ក្រោមហេតុផលអស់ស្តុក ។...
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ព្រមជាមួយអ្នកចូលរួមប្រមាណ ១៧០០នាក់...
ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ត្រូវតាមដានជាប់ជានិច្ចសុខភាពសត្វ និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងនានា។ ការស្នើរបស់រដ្ឋបាលព្រៃឈើនេះ បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ដូច្នេះម្ចាស់ទីតាំងដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវដឹងថា ការថែរក្សាសត្វត្រចៀកកាំអាចមានហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង...
ភ្នំពេញ៖ ខណៈដែលតំលៃប្រេងឥន្ទនៈឡើងថ្លៃ ដោយសារមានសង្គ្រាម នៅមជ្ឈិមបូព៌ា ធ្វើឱ្យស្ថានីយ៍ប្រេង ប្រមាណជិត៥០កន្លែង ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទនៈ ជាង៤៤៧កន្លែង មាននៅរាជធានីភ្នំពេញ ត្រូវបានផ្កាកអាជីវកម្ម តែមិនមានបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ ការផ្អាក់នេះ ត្រូវបានបញ្ជាក់ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក ម៉ប់...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញក្នុងពិធីបេីកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “សេវាឧត្ដមភាពការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទេសចរណ៍ សម្រាប់បណ្ដាប្រទេសមេគង្គ ឡាងឆាង” ដោយមានការចូលរួម ពីសំណាក់លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរង ខេត្តកំពត និងភ្ញៀវជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសចិន...
បរទេស៖ ប្រទេសថៃ កំពុងស្វែងរកចម្លើយ បន្ទាប់ពីកប៉ាល់ដឹកទំនិញថៃមួយគ្រឿង ត្រូវបានវាយប្រហារ ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកមួយក្នុងចំណោមផ្លូវទឹក ដែលងាយរងគ្រោះបំផុត របស់ពិភពលោក ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា អ្នកការទូតអ៊ីរ៉ង់ម្នាក់ នៅស្ថានទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំប្រទេសថៃបានប្រាប់ Khaosod English...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ជូនគណៈប្រតិភូសហរដ្ឋអាមេរិកថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់គោលដៅយ៉ាងច្បាស់ក្នុងការដោះស្រាយបញ្ចប់ផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី លី ធុជ...