បាត់ដំបង៖ ម្ដាយរបស់ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានជួបពិភាក្សាលើការផ្ដល់សំណងព្យសនកម្មជាមួយក្រុមគ្រួសារនៃសពទាំង ៦នាក់ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីកូនប្រុសរបស់ខ្លួនត្រូវបាននាំខ្លួនមកសារភាពទោស។ យោងតាមការបញ្ជាក់ពី លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីជូនគ្រួសារជនរងគ្រោះ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមថា “អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង”។ គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តប្រណីតមួយគ្រឿង...
ខេត្តបាត់ដំបង៖ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កំពូលតារាសម្តែងហូលីវូឌអ្នកស្រី Angelina Jolie ធ្វើដំណើរទស្សនកិច្ច មកកាន់វិទ្យាល័យសំឡូត ខេត្តបាត់ដំបង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ៕
កំពង់ចាម ៖ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ជំនួសលោកវិជ្ជបណ្ឌិត គឹមសួរ ភីរុណ បានចូលនិវត្តន៍ ។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២៦ នៅសាសាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។...
ជនសង្ស័យឈ្មះ ស៊ីវ ជ័យសិដ្ឋ ឆ្លើយសារភាពថា «រូបគេតែម្នាក់គត់ ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួសជនរងគ្រោះ
BBC ៖ អ៊ីរ៉ង់ប្រើប្រាស់កុមារតូចៗ ដើម្បីបង្កើនខែលការពារ សន្តិសុខ ក្នុងពេលធ្វើសង្គ្រាម ករណីធ្លាក់យន្តហោះ ដឹកជញ្ជូនយោធា An-26 របស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ មានអ្នកស្លាប់ ២៩ នាក់ អ៊ីរ៉ង់ គម្រាមវាយប្រហារអ៊ុយក្រែន ប្រសិនបើហ៊ាននៅបន្តពាក់ព័ន្ធ សង្គ្រាមនៅមជ្ឈឹមបូព៍ា តម្លៃប្រេងឥន្ធនៈយន្តហោះនៅក្នុងប្រទេសឥណ្ឌាកើនឡើងជាងទ្វេដង វិមានក្រឹមឡាំងអះអាងថា ទីក្រុងមូស្គូស្វែងរកសន្តិភាពយូរអង្វែង...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងសរុប១៨៤ករណី។ គ្រោះថ្នាក់នេះបានបណ្ដាលឱ្យមានអ្នកស្លាប់១០៧នាក់ និងរងរបួសធ្ងន់ស្រាល២៥៧នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើធៀបនឹងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ខែមីនា បានថយចុះ១៨ករណី អ្នកស្លាប់ថយចុះ៦៣នាក់ និងអ្នករបួសថយចុះ១៦០នាក់។ យ៉ាងណាក៏ដោយ ក្រសួងនៅតែចាត់ទុកករណីគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមខ្ពស់ ខណៈចុងក្រោយនេះ ករណីគ្រោះថ្នាក់បណ្ដាលឱ្យមានអ្នកស្លាប់ច្រើនក្នុងករណីតែមួយបានបង្ហាញពីសញ្ញាគួរឱ្យព្រួយបារម្ភ។ កាលពីរសៀលថ្ងៃទី៣១...
កំពង់ចាម-ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងខេត្តកំពង់ចាម ខេត្តក្រចេះ។ ផ្លូវទាំង៥ខ្សែ នោះរូមមាន៖ ខ្សែទី១៖ ឈ្មោះផ្លូវ ទួលប្រាក់-សូភាស ជាផ្លូវក្រាលកៅស៊ូពីរជាន់(DBST)...
នាពេលបច្ចុប្បន្ននេះ សកលលោកបានពន្លឿនឈានចូលយុគសម័យបញ្ញាសិប្បនិម្មិត តើធនធានផ្នែកទិន្នន័យមានសារសំខាន់យ៉ាងណា ? មានមនុស្សមួយចំនួនប្រៀបថា វាជា “កត្តាផលិតកម្មធំទី៥ ”ស្មើនឹង “ប្រេងកាតក្នុងយុគសម័យឧស្សាហកម្ម” ដែលជាគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ ការផលិត ការប្រមូល រក្សាទុកនិងការផ្ទេរឆ្លងដែនជាដើមរបស់ទិន្នន័យ បានពាក់ព័ន្ធដល់សន្តិសុខអធិបតេយ្យភាពជាតិ ការណ៍សម្ងាត់ព័ត៌មានជាដើម ដូច្នេះការធ្វើឱ្យអភិបាលកិច្ចទិន្នន័យមានសុក្រឹតភាព គឺមានភាពចាំបាច់បំផុត ។ក្នុងបរិបទបែបនេះ អង្គការទិន្នន័យសកល បានបង្កើតឡើងនៅក្រុងប៉េកាំង...
នាពេលបច្ចុប្បន្ននេះ សន្ទុះកម្លាំង នៃកំណើនសេដ្ឋកិច្ចពិភពលោក មានភាពទន់ខ្សោយ ភាពមិនប្រាកដប្រជាបានកើនឡើងជាបន្តបន្ទាប់។ ក្នុងពិភពលោក ដែលមានភាពរង្គោះរង្គើខ្លាំង និងពោពេញទៅដោយភាពមិនប្រាកដប្រាជា ប្រទេសចិនគឺជាកម្លាំងឋិតថេរដ៏កម្រដែលអាចធ្វើឱ្យពិភពលោកស្ងប់ចិត្ត ។ មជ្ឈដ្ឋានខាងក្រៅបានយកចិត្តទុកដាក់ជាទូទៅថា គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិនបានធ្វើការរៀបចំចាត់ចែងជាពិសេសចំពោះការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាពង្រីកការបើកទូលាយផ្នែកប្រព័ន្ធរបបជាលំដាប់និងកសាងប្រព័ន្ធថ្មីរបស់សេដ្ឋកិច្ចបែបបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់ដើម្បីចែករំលែកកាលានុវត្តភាពនិងទទួលការអភិវឌ្ឍរួមជាមួយបណ្តាប្រទេសនានា ។ ក្រុមហ៊ុន BASF របស់ប្រទេសអាល្លឺម៉ង់បានរៀបចំធ្វើពិធីបើកមូលដ្ឋាននៅក្រុង Zhanjiang នៅចុងខែមីនា ឆ្នាំនេះ ទីស្នាក់ការកណ្តាលប្រចាំនៅភាគខាងត្បូងប្រទេសចិនរបស់ក្រុមហ៊ុន KONE Elevators ដែលឋិតនៅខេត្តក្វាងទុងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមីនា ក្រុមហ៊ុន អេលី លីលី ដែលជាក្រុមហ៊ុនផលិតឱសថយក្សរបស់សហរដ្ឋអាមេរិកប្រកាសនឹងបណ្តាក់ទុន ៣០០០ លានដុល្លារអាមេរិក ឯក្រុមហ៊ុន AstraZeneca របស់ប្រទេសអង់គ្លេសនឹងបង្កើតមូលដ្ឋានផលិតឱសថនៅក្រុងក្វាងចូវនិងក្រុងសៀងហៃ ។ល។ តាំងពីចូលឆ្នាំនេះមក សហគ្រាសទុនបរទេសបានបង្កើនការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ។ ក្នុងរដូវផ្ការីកឆ្នាំនេះ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយមានសភាពកាន់តែតានតឹង គាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ហើយខ្សែសង្វាក់ផ្គត់ផ្គង់បានពន្លឿនការបង្កើតឡើងវិញ ។ល។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់បម្រែបម្រួលដ៏ស្មុគ្រស្មាញនិងជ្រាលជ្រៅ ។ ក្នុងបរិបទបែបនេះ សហគ្រាសទុនបរទេសជាច្រើនបាននាំគ្នាទៅធ្វើអាជីវកម្មនៅប្រទេសចិន ហាក់ដូចជាបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើទីផ្សារចិនតាមរយៈការវិនិយោគជាក់ស្តែង។ យោងតាមទិន្នន័យថ្មីបំផុតរបស់ក្រសួងពាណិជ្ជកម្មចិនបង្ហាញឱ្យឃើញថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ នៅប្រទេសចិន បានបង្កើតសហគ្រាសថ្មីដែលបណ្តាក់ទុនដោយពាណិជ្ជករបរទេសចំនួន ៨៦៣១ សហគ្រាស ដែលកើនឡើង ១៤ ភាគរយបើប្រៀងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានចំនួន ១៦១,៤៥ ពាន់លានយាន់ប្រាក់ចិន ។ ដោយឡែកវិស័យបច្ចេកវិទ្យាខ្ពស់បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន ៦៣,២១ ពាន់លានយាន់ប្រាក់ចិនដែលកើនឡើង ២០,៤ ភាគរយបើប្រៀងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលស្មើនឹង ៣៩,២ ភាគរយនៃការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៅទូទាំងប្រទេសចិន ។ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននិងក្រសួងពាណិជ្ជកម្មចិនបានប្រកាស«បញ្ជីឈ្មោះឧស្សាហកម្មសម្រាប់លើកទឹកចិត្តការវិនិយោគរបស់ពាណិជ្ជករបរទេស(២០២៥)»នៅចុងឆ្នាំ ២០២៥ ។ បញ្ជីឈ្មោះថ្មីត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ ។ បញ្ជីឈ្មោះថ្មីមួយនេះលើកទឹកចិត្តនិងចង្អុលបង្ហាញឱ្យសហគ្រាសទុនបរទេសធ្វើការវិនិយោគលើឧស្សាហកម្មផលិតកម្មជឿនលឿន បន្ថែមមាត្រាពាក់ព័ន្ធលើវិស័យ ដូចជាផលិតផល Terminal គ្រឿង បន្លាស់និងវត្ថុធាតុដើមជាដើម លើកកម្ពស់កម្រិតអភិវឌ្ឍន៍នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ លើកទឹកចិត្តនិងចង្អុលបង្ហាញ ឱ្យសហគ្រាសទុនបរទេសធ្វើការវិនិយោគលើឧស្សាហកម្មសេវាកម្មទំនើបដោយបន្ថែមមាត្រាពាក់ព័ន្ធលើវិស័យដូចជា ពង្រីកសេវាកម្ម ពាណិជ្ជកម្ម សេវាកម្មបច្ចេកវិទ្យា ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងសេវាកម្មផ្នែកប្រើប្រាស់ជាដើមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្ម ។ ហេតុអ្វីបានជាការវិនិយោគបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិន ? ចម្លើយគឺ ស្ថិតក្នុងប្រសាសន៍របស់លោកស្រី Dilma Rousseff ប្រធានធនាគារអភិវឌ្ឍន៍ថ្មីដែលបានថា ”ប្រទេសចិនគឺជាកម្លាំងលំនឹងនិងជាក្បាលម៉ាស៊ីនស្នូលសម្រាប់ជំរុញស្ថិរភាពនិងកំណើនសកល ក៏ដូចជានវានុវត្តន៍ផ្នែកពាណិជ្ជកម្មនិងបច្ចេកវិទ្យា” ។ លោក Bill Winters អគ្គនាយកនៃក្រុមហ៊ុន Standard Chartered ក៏បាននិយាយត្រង់ៗថា ប្រទេសចិនគឺជាវេទិកាលំនឹងក្នុងពិភពលោកដែលកំពុងប្រែក្លាយទៅជាអស្ថិរភាព ដែលនឹងទទួលបានកាលានុវត្តភាពវិនិយោគអន្តរជាតិកាន់តែច្រើន ។ ក្នុងបរិយាកាសដ៏្មុគ្រស្មាញដែលកំណើននៃសេដ្ឋកិច្ចសកលបានបង្អង់ល្បឿននិងគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ភាពប្រាកដប្រជាមួយនេះដែលផ្តល់ដោយប្រទេសចិន គឺ មានតម្លៃណាស់ក្នុងដួងចិត្តរបស់មន្ត្រីជាន់ខ្ពស់នៃសហគ្រាសទុនបរទេសជាច្រើន ។ ប្រទេសចិនគឺជាប្រទេសតែមួយគត់លើទូទាំងពិភពលោកដែលមានប្រភេទឧស្សាហកម្មពេញលេញទាំងអស់ក្នុងចំណោមប្រភេទឧស្សាហកម្មនៃអង្គការសហប្រជាជាតិ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ តម្លៃបន្ថែមរបស់ឧស្សាហកម្មកម្មន្តសាលជារៀងរាល់ឆ្នាំសុទ្ធតែបានលើសពី ៣០ ទ្រីលានយាន់ប្រាក់ចិន ហើយបរិមាណផលិតផលឧស្សាហកម្មសំខាន់ៗជាង ២០០ ប្រភេទបានជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ។ ប្រទេសចិនមានប្រជាជនចំនួនជាង ១ ពាន់ ៤ រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមចំនួនលើសពី ៤ រយលាននាក់ ដែលបានបង្កប់នូវសក្តានុពលនៃតម្រូវការក្នុងស្រុកដ៏មហាសាល ។ ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ ទីផ្សារប្រើប្រាស់ដែលកំពុងពង្រីកទ្រង់ទ្រាយជាបន្តបន្ទាប់និងកំណែទម្រង់និងបើកទូលាយដែលត្រូវបានពង្រឹងជាបន្តបន្ទាប់បានផ្តល់លំហអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការបង្កើតអាជីពនិងនវានុវត្តន៍របស់សហគ្រាសទុនបរទេស ។ ឥស្សរជនវិភាគបានលើកឡើងថា ទង្វើវិនិយោគរបស់ពាណិជ្ជករបរទេសកំពុងជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅជាមួយបរិយាកាសនវានុវត្តន៍និងបរិយាកាសប្រព័ន្ធរបបរបស់ប្រទេសចិន ។ ប្រការនេះបានបង្ហាញឱ្យឃើញថា ភាពទាក់ទាញរបស់ចិនកំពុងធ្វើបរិវត្តកម្មនិងលើកកម្ពស់លំដាប់ថ្នាក់ពី”ភាគលាភទីផ្សារ”ទៅជា”ភាគលាភនៃនវានុវត្តន៍”និង”ភាគលាភនៃការបើកទូលាយផ្នែកប្រព័ន្ធរបប” ។ នៅឆ្នាំ ២០១៩ ប្រទេសចិនបានដាក់បញ្ចូលជាលើកដំបូងនូវ”ការបើកទូលាយបែបប្រព័ន្ធរបប”ទៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលជាការធ្វើឱ្យប្រសើរឡើងនៃការបន្តជំរុញការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិបន្ទាប់ពីប្រទេសចិនចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ។ នៅឆ្នាំ ២០២២ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ RCEP )បានចូលជាធរមានជាផ្លូវការ ។ នៅឆ្នាំ ២០២៣ ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួនស្តីពីការតភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់និងជំរុញការបើកទូលាយបែបប្រព័ន្ធរបប ។ នៅឆ្នាំ ២០២៤ ប្រទេសចិនបានលុបចោលដោយគ្រប់ជ្រុងជ្រោយនូវវិធានការរឹតបន្ដឹងការអនុញ្ញាតឱ្យទុនបរទេសចូលក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ។ នៅឆ្នាំ ២០២៥ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ដែលបានក្លាយជាច្រកទ្វារសំខាន់មួយសម្រាប់ការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់របស់ចិន ។ល។ គោលនយោបាយនិងវិធានការមួយចំនួនបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិនកំពុងពង្រីកការបើកទូលាយប្រកបដោយគុណភាពកាន់តែខ្ពស់ កម្រិតកាន់តែខ្ពស់និងក្របខណ្ឌកាន់តែធំ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ទំហំនាំចូលនិងនាំចេញសរុបរបស់ចិនមានចំនួនលើសពី ៣០០ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៤០ ភាគរយបើប្រៀបធៀបនឹងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ ។ នៅឆ្នាំ ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង ២៤០ ដែលសមេ្រចបាននូវកំណើននៃការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង ១៩០ ហើយផ្លូវដែលឆ្ពោះទៅរកការបើកទូលាយប្រកបដោយគុណភាពខ្ពស់បានផ្តល់នូវកាលានុវត្តភាពកាន់តែច្រើនសម្រាប់បណ្តាប្រទេសនានាលើពិភពលោក ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ប្រទេសចិនបានប្រើប្រាស់ទុនបរទេសជាក់ស្តែងសរុបជាង ៧៥០ ប៊ីនលានដុល្លារអាមេរិក ។ ជំនឿចិត្តរបស់សហគ្រាសទុនបរទេសចំពោះការបន្តធ្វើអាជីវកម្មកាន់តែស៊ីជម្រៅនៅចិនមិនត្រូវកាត់បន្ថយនោះទេ ហើយចំនួនសហគ្រាសទុនបរទេសដែលមានកំណត់ត្រាខាងការនាំចេញនាំចូលក្នុងឆ្នាំ ២០២៥ បានកើនឡើងជាង ១៧០០ សហគ្រាសបើប្រៀបធៀបនឹងឆ្នាំ ២០២០ ។ ដោយឡែកប្រទេសចិនបាននិងកំពុងជំរុញយ៉ាងសកម្មនូវការអនុវត្តគោលនយោបាយធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការបណ្តាក់ទុនកម្រិតខ្ពស់ បន្ធូរបន្ថយយ៉ាងខ្លាំងនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យពាណិជ្ជករបរទេសធ្វើវិនិយោគទុន បញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិនត្រូវបានកាត់បន្ថយមកនៅត្រឹម ២៩ មាត្រ ហើយវិធានការដាក់កំហិតលើការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារក្នុងវិស័យឧស្សាហកម្មកម្មន្តសាលត្រូវបានលុបចោលទាំងស្រុង ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ប្រទេសចិនបានតភ្ជាប់យ៉ាងសកម្មជាមួយក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ អនុវត្តយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីសាកល្បង ហើយតំបន់ពាណិជ្ជកម្មសេរីសាកល្បងចំនួន ២២ ទទួលបានសមិទ្ធផលច្នៃប្រឌិតថ្មីខាងប្រព័ន្ធរបបចំនួនជិត២០០ ។ ភាគលាភនៃ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP )ត្រូវបានបញ្ចេញជាបន្តបន្ទាប់ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន 3.0 ត្រូវបានជំរុញការអនុវត្តជាក់ស្តែង ហើយការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់កំពុងបោះជំហានឆ្ពោះទៅរកវិស័យកាន់តែទូលំទូលាយនិងស្រទាប់កាន់តែស៊ីជម្រៅ ។ បន្ថែមទីក្រុងពិសោធន៍ចម្រុះចំនួន ៩ សម្រាប់ពង្រីកការបើកទូលាយនៃឧស្សាហកម្មសេវាកម្មដែលបូករួមទាំងទីក្រុងដាលៀននិងទីក្រុងនីងប៉ូជាដើមដើម្បីបង្កើតបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរតាមរយៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម ។ ទីផ្សារធំរបស់ចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៩ នឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ហើយសហគ្រាសទុនបរទេសជាច្រើនបានចុះឈ្មោះមុនពេលកំណត់ដើម្បីអញ្ជើញចូលរួមពិព័រណ៍លើកនេះ ។ ក្នុងយុគសម័យដែលពោរពេញទៅភាពមិនប្រាកដប្រជា ជំនឿចិត្តមានតម្លៃជាងមាស” ។ ប្រទេសចិនកំពុងប្រែក្លាយភាពប្រាកដប្រជាដែលបានកើនឡើងជាបន្តបន្ទាប់ឱ្យទៅជាកាលានុវត្តភាពថ្មីរបស់ពិភពលោក ៕
ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួសជនរងគ្រោះ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថា ដោយបានការសហការ ពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ...