បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការពារជាតិ បានប្រកាសថា រដ្ឋាភិបាលហូឡង់ បានចុះហត្ថលេខា លើកិច្ចសន្យា ជាមួយក្រុមហ៊ុនអាមេរិក Raytheon កាលពីថ្ងៃអង្គារ ដើម្បីទទួលបានប្រព័ន្ធ ការពារ ដែនអាកាស Patriot បន្ថែមជាច្រើនទៀត។ រដ្ឋមន្ត្រីក្រសួងការពារជាតិហូឡង់ Derk Boswijk បាននិយាយនៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា សង្រ្គាមនៅអ៊ុយក្រែន...
ភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ ទាំងអស់ ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈ តាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់តម្លៃ និង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ដល់ភ្ញៀវក្នុងការពិចារណា ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីចូលរួមពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ស្របតាមយុទ្ធនាការ...
ភ្នំពេញ ៖ ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានប្រជារាស្រ្តគ្រប់ទិសទីប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសាទរនៃការចាប់ផ្តើមឆ្នាំថ្មី ។ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ យោងតាមសេចក្ដីណែនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ មេសា ថា ដើម្បីចូលរួមរក្សាសុវត្ថិភាព បង្ការការពារគ្រោះអគ្គិភ័យ ក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ខាងមុខ ខណៈពេលអាកាសធាតុ កំពុងតែក្តៅស្ងួតខ្លាំង ងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង ជាយថាហេតុក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដាច់ខាតចំពោះការបង្ហោះគោម...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយទីផ្សារអាស៊ី និងអនាគតភាគហ៊ុនអាមេរិក បានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ដែលរួមមានការបើកច្រក សមុទ្រហ័រមូសឡើងវិញផងដែរ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៤,៣% មកនៅត្រឹម ៩៦,៨៣...
ឡុងដ៍៖ ការដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រហ័រមូស បានប្តូរទៅជា “ប្រព័ន្ធច្រករបៀងចំនួនពីរ” ដោយរួមបញ្ចូលគ្នា នូវផ្លូវភាគខាងជើង ដែលគ្រប់គ្រង ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងផ្លូវភាគខាងត្បូងដែលទើបបង្កើតថ្មី តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ នេះបើយោងតាមក្រុមហ៊ុនវិភាគ តាមសមុទ្រដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងឡុងដ៍។ យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយ Windward នាវាសរុបចំនួន ១១គ្រឿងបានឆ្លងកាត់ច្រក សមុទ្រនៅថ្ងៃទី៥ ខែមេសា...
គែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានសង្កត់ធ្ងន់អំពី ភាពចាំបាច់នៃ “ការបន្តការសន្ទនា” ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង ផ្នែកយោធានៅក្នុងតំបន់ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់បន្ថែមលើការគំរាមកំហែង របស់លោកប្រឆាំងនឹងអ៊ីរ៉ង់។ ក្រសួងការបរទេសអេហ្ស៊ីប បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdelatty បានធ្វើការកត់សម្គាល់ នេះក្នុងអំឡុងពេលនៃការហៅទូរស័ព្ទពីរលើកដាច់...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញ បច្ចេកវិទ្យារបស់យុវជនខេត្តព្រៃវែង គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល បានកំណត់យកអាទិភាព “បច្ចេកវិទ្យា” ជាគន្លឹះសំខាន់ ដើម្បីបន្តចាប់យកជំនាញថ្មីៗ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Enjoy Ho ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងគណៈកម្មការប្រតិបត្តិថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ ឱ្យកាន់រីកចម្រើនប្រកប...
ព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានទទួលស្វាគមន៍នាវាចម្បាំង របស់រុស្ស៊ីចំនួន ២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ...