តាកែវ ៖ នាសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមដោយផ្ទាល់ជូនប្រជាពលរដ្ឋចំនួន ១២៣គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោង «ព្រែកជីកហ្វូណនតេជោ» ស្ថិតក្នុងឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងឱកាស នៃការចុះជួបប្រជាពលរដ្ឋ រស់នៅភូមិស្វាយ ភូមិគ្រាំងធំ និងភូមិរវៀង...
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនៃមិត្តភាពទ្វេភាគី លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់ នៃខេត្តហ្សាឡាយ (Gia Lai) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោក Pham Anh Tuan (ហ្វាម អាញ់ទ័ន)សមាជិកគណៈមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។...
ថ្ងៃទី ៧ ខែមេសា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានលើកសំណួរអំពីការដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងកែសម្រួលគោលការណ៍បីស្តីពីការផ្ទេរបរិក្ខារការពារជាតិ នៅខែមេសានេះ ។ លោកស្រី Mao Ning បានឆ្លើយតបថា ប្រទេសចិនបានកត់សម្គាល់អំពីរឿងនេះហើយ ។ បញ្ញវន្តអន្តរជាតិនិងឥស្សរជនរបស់ជប៉ុនជាច្រើនរូបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីនេះ ហើយសម្គាល់ឃើញថា ការណ៍នេះជាសញ្ញាកត់សម្គាល់នៃការប្រែប្រួលពីឫសគល់នៃគោលនយោបាយនាំចេញអាវុធរបស់ជប៉ុនក្រោយសង្រ្គាមលោកលើកទីពីរ ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងការកំណត់ក្នុងឯកសារដែលមានប្រសិទ្ធភាពផ្នែកច្បាប់អន្តរជាតិ ដូចជា«សេចក្តីប្រកាស...
តបតាមការអញ្ជើញរបស់មជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិនបានដឹកនាំគណៈប្រតិភូបក្សកុកម៉េងតាំងចិនធ្វើដំណើរឆ្លងកាត់ក្រុងសៀងហៃឆ្ពោះទៅក្រុង Nanjing នៅថ្ងៃទី ៧ ខែមេសាដើម្បីបំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន ។ ពេលធ្វើដំណើរទៅដល់ទីក្រុង Nanjing លោកស្រី Zheng Liwen បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះធ្វើឡើងក្នុងគោលបំណងដើម្បីគាំពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់និងបង្កើនសុខសុភមង្គលរបស់ប្រជាជន វាមានសារសំខាន់ណាស់ ។...
នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៥ លោកប្រធានាធិបតី Xi Jinping បានចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តាមបែបអនឡាញ ហើយបានថ្លែងសុន្ទរកថាសំខាន់មួយ ដែលលើកឡើងអំពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល (Global Governance Initiative — GGI) ដោយអំពាវនាវឱ្យបណ្តាប្រទេស BRICS ដើរមុខក្នុងការការពារពហុភាគីនិយម។ លោក...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រី Vladanka Andreeva ក្នុងឱកសារដែលលោកស្រី...
តេអេរ៉ង់៖ អ៊ីរ៉ង់បានបញ្ជាក់ហេីយថា បទឈប់បាញ់បណ្ដោះអាសន្នជាមួយអាមេរិករយៈពេល ២សប្ដាហ៍ មិនមានន័យថាបញ្ចប់សង្គ្រាមនោះទេ ដោយរង់ចាំការចរចាលើព័ត៌មានលម្អិត នៃផែនការ ១០ ចំណុចរបស់ខ្លួន។ វានៅតែស្ថិតក្នុងចម្ងល់នៅឡេីយ ថាតេីសង្គ្រាមនៅមជ្ឈឹមបូព៌ា នឹងឈានទៅរកការបញ្ចប់ឬយ៉ាងណា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ រយៈពេលពីរសប្តាហ៍។ លោក ត្រាំ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការក្នុងក្របខ័ណ្ឌ កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) ដែលមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (Korea Development Bank-KDB), ក្រុមហ៊ុន Mekong Strategic Capital (MSC), និងក្រុមការងារអនុវត្តកម្មវិធីCCFF (CCFF...
បរទេស៖ កសិករនៅភាគខាងកើតប្រទេសថៃកំពុងងាកទៅរកវិធីសាស្រ្តប្រពៃណីនៃការភ្ជួររាស់ដីជាមួយក្របី ខណៈដែលតម្លៃប្រេងឥន្ធនៈកើនឡើងធ្វើឱ្យថ្លៃដើមកសិកម្មកើនឡើង ដែលផ្តល់នូវជម្រើសដែលមានតម្លៃទាបជាងគ្រឿងចក្រ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា នៅក្នុងស្រុក Khlong Luang Phaeng ក្នុងខេត្ត Chachoengsao អ្នកស្រុកម្នាក់បានទាក់ទាញចំណាប់អារម្មណ៍បន្ទាប់ពីផ្តល់ជូនក្របីសម្រាប់ជួលដល់កសិករដែលកំពុងស្វែងរកការកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ។ អ្នកស្រី Wannanee Pluemsomboon អាយុ 51...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការ នៃក្រុមការងារ ក.ផ.ក.អ. តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស ស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គម សម្រាប់អន្តរកាលយុត្តិធម៌»...