ភ្នំពេញ៖ ក្នុងអំឡុងពេលចូលឆ្នាំ ពោលកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ នៅតាមបណ្ដាគោលដៅ ដែលកំពុងចូលរួមជាមួយសមត្ថកិច្ចចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់...
តាកែវ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ខេត្តតាកែវ មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តតាកែវជាង ៩០ម៉ឺននាក់។ បើយោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤...
ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានចុះជួបនិងលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ ជាមួយជនភៀសសឹកជាប់ជានិច្ច មិនលោះថ្ងៃណាមួយឡើយ ។ លោក គន់ គីម បានថ្លែងថា ភាពសប្បាយរីករាយ របស់ប្រជាពលរដ្ឋភៀសសឹក បង្កប់នូវអត្ថន័យផ្តល់សេចក្តីទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាលរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ...
កំពត ៖ ខេត្តកំពត នៅតែជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ មកសម្រាកលំហែនៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យទានផ្សេងៗ។ ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកលេងកម្សាន្តប្រមាណជាង ៤៣ម៉ឺននាក់។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំដោយភាពច្នៃប្រឌិតរបស់ លោក ម៉ៅ ធនិន...
កំពង់ស្ពឺ: លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត មានភ្ញៀវទេសចរណ៍ មកដើរលេងរំហែកម្សាន្ត រយះពេលបីថ្ងៃចាប់ពីថ្ងៃទី១៤.១៥.១៦.ខែមេសាឆ្នាំ២០២៦នេះទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ១,៧១២,០០០នាក់ ។ក. ភ្ញៀវទេសចរជាតិសរុប ១,៧០៩,០៧០នាក់ ស្នាក់នៅ ៥,៩៦០នាក់ ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ១,៧០៣,១១០នាក់ខ. ភ្ញៀវទេសចរបរទេស ២,៩៣០នាក់ ។ ក្នុងនោះផងដែរភ្ញៀវទេសចរផ្ទៃក្នុង ដែលមកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត ឆ្នាំ២០២៦...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា បទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ត្រូវបានព្រមព្រៀងគ្នា បន្ទាប់ពីកិច្ចចរចានៅទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បាននិយាយថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ថាបនិកមូលនិធិ World Central Kitchen (WCK) លោក Jose Andres បានព្រមានថា ការរំខានដល់ការផ្គត់ផ្គង់ជី ដែលបង្កឡើងដោយសង្គ្រាមអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ហានិភ័យដែលបង្កឱ្យមានវិបត្តិ ស្បៀងអាហាររយៈពេលជាច្រើន ឆ្នាំនៅទូទាំងពិភពលោក។ ភាពតានតឹងនៅជុំវិញច្រកសមុទ្រ Hormuz បានជំរុញឱ្យតម្លៃថាមពលកើន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ ប្រពៃណីជាតិ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តិទៅរលូន ស្នាមញញឹម...
ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នៅវិមានប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបពិភាក្សាជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាមដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើការ ជាមួយភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ...
ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែមេសា នឹងចុះផ្សាយអត្ថបទសំខាន់មួយ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ដែលមានចំណងជើងថា «ជំរុញអំណានទូទាំងប្រទេស កសាងសង្គមអំណាន »។ អត្ថបទនេះដកស្រង់ពីបទអត្ថាធិប្បាយសំខាន់ៗរបស់លោក Xi Jinping ចាប់ពីខែមីនា...