ភ្នំពេញ ៖ ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាតកាលពីរាត្រីថ្ងៃទី១៦ មេសា ត្រូវជាថ្ងៃទី៣ នៃបុណ្យចូលឆ្នាំខ្មែរនៅបរិវេណវត្តភ្នំនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្រោយហេតុការណ៍នេះរួចមក តាំងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយ...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Axios ដោយដកស្រង់ប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីរបស់អ៊ីរ៉ង់ ក៏បានទទួលភ្លើងខៀវផងដែរពីមេដឹកនាំកំពូលអ៊ីរ៉ង់ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក បេីទោះបីជាប្រទេសទាំងពីបរាជ័យម្ដងរួចមកហេីយក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាសន្ដិភាពជុំទី១ នៅក្នុងប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា លោកមិនចង់ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ ដោយលោក បានលេីកឡេីងថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានកែសម្រួលជាផ្លូវការនូវ “គោលការណ៍ចំនួន ៣ ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា” និងគោលការណ៍ណែនាំអនុវត្តរបស់ពួកគេនៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធនៅក្រៅប្រទេស។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។ ការកែសម្រួលទាំងនេះលុបចោលច្បាប់ ដែលកំណត់ការនាំចេញឧបករណ៍ការពារជាតិរបស់ជប៉ុន ដល់ប្រភេទមិនមែនប្រយុទ្ធចំនួនប្រាំ គឺការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការឃ្លាំមើល និងការបោសសម្អាតមីន។ ផ្ទុយទៅវិញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈាន ដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ នេះបើយោងតាមរបាយការណ៍របស់កាសែតBloomberg ។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូស នឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ច ព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។ លោកបានលេីកឡេីងថា...
ភ្នំពេញ ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសថា កិច្ចប្រជុំលើកទី១ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិននឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ កម្ពុជា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈានដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ នេះបើយោងតាមរបាយការណ៍របស់កាសែតBloomberg។ លោក ដូណាល់ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូសនឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។ លោកបានលេីកឡេីងថា «ពួកគេចង់ឱ្យខ្ញុំបើកវា។ អ៊ីរ៉ង់ចង់ឱ្យវាបើកយ៉ាងខ្លាំងណាស់ ខ្ញុំមិនបើកវាទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។ តម្លៃប្រេងបានកើនឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន រក្សាការបិទផ្លូវរបស់ខ្លួន...
ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ បានបង្ហាញមុនជនបង្ក ១១នាក់ ក្នុងករណីវាយកម្ទេចឡាន AVATR នៅថរសៀលថ្ងៃ ទី ២១ខែមេសាឆ្នាំ២០២៦។ យោងតាមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានអោយដឹងថា ជនសង្ស័យដទៃទៀត មិនអាចគេចខ្លួនមួយជីវិតបានទេ ខណ:សមត្ថកិច្ចកំពុងរៀបចំស្នើរសុំដីការ ចាប់ខ្លួន ទៅព្រះរាជអាជ្ញារ និង តុលាការ ។
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការចេះភាសាចិន គឺជាឧត្តមភាពប្រកួតប្រជែង ដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកកាលានុវត្តភាពការងារ និងការធ្វើធុរកិច្ចក្នុងសតវត្សទី២១។ ការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក វ៉ាង...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទ នៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយរបស់ខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមេសា លោក ប៉ែន បូណាបានលើកឡើងថា សម្រាប់ការបន្តនិរន្តរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី...
ខេត្តសៀមរាប: ក្រោយពីបញ្ចប់ការចូលឆ្នាំប្រពៃណីខ្មែររួចមក កម្លាំងចម្រុះ បានចាប់ផ្ដើមចុះរិតបន្តឹងអនុវត្តច្បាប់ ចរាចរណ៍សារជាថ្មី នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៦ ដែលស្ថិតនៅភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។យើងសង្កេតឃើញថា មានការចូលរួមពីសំណាក់ លោកលីសារី អភិបាលរងខេត្តសៀមរាប លោកអភិបាលស្រុកពួក នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប មន្រ្តីអាវុធហត្ថ និងមន្ត្រីមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តសៀមរាប។ ដើម្បីធ្វើការត្រួតពិនិត្យ លើប័ណ្ណបើកបរ...