ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សាពីការលើកកម្ពស់សិទ្ធិពលករ និងពីការស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ការបញ្ជូនកម្លាំងពលកម្ម និងបង្កើតបរិយាកាសកាន់តែប្រសើរដល់អ្នកវិនិយោគ។...
ក្រុមហ៊ុនសែលកាតដែលជាក្រុមហ៊ុនរបស់កូនខ្មែរ 100% និងជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំមួយ ដែលបានចុះបញ្ជីលក់មូលបត្រនៅកម្ពុជា និងឈរយ៉ាងមុតមាំក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាដោយរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានភាពឯករាជ្យឌីជីថល។ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1996 ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក. ដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត បានវិនិយោគទឹកប្រាក់ជិត 5.5 ពាន់លានដុល្លារក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរ គមនាគមន៍ ក្នុងប្រទេសកម្ពុជា...
ភ្នំពេញ ៖ សហជីព និងអ្នកវិភាគនៅកម្ពុជា មើលឃើញថា ការកៀរគរចុះឈ្មោះ និងឈរឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រក្រៅប្រទេស របស់ខុសច្បាប់ គឺជាអំពើទុច្ចរិតមានចេតនា ចង់បំផ្លាញប្រទេសជាតិ និង ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួន (លុយ) ដែលជនរួមជាតិខ្មែរគ្រប់រូប មិនត្រូវចូលរួមជាមួយឡើយ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន៦៨% ហើយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានន័យថា «គម្រោងនេះសម្រេចការងារលឿនជាងផែនការ៦%»។ អ្វីដែលគម្រោងសម្រេចបានរួមមាន៖ ១-ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០% ,២-ផ្នែករចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៨៩% ,៣-រចនាសម្ព័ន្ធលើស្ពានសម្រេចបាន២៨%, ធ្នឹម...
ភ្នំពេញ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមពិធីអបអរសាទរសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានសហការរៀបចំឡើងដោយសមាគមវត្តខ្មែរគូមី ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រុមការងារ ESEA ដោយមានការចូលរួមពីអាជ្ញាធរខេត្តខ្យង់សាងប៊ុកដូ សាធារណរដ្ឋកូរ៉េ និងសហគមន៍ខ្មែរប្រមាណ១២០០នាក់។ កម្មវិធីនេះ ត្រូវបានរៀបចំទៅតាមលក្ខណៈប្រពៃណី វប្បធម៌ខ្មែរ ដោយមានពិធីសាសនា រាប់បាត្រ...
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឡៅ មួយ ត្រូវជាមាតាបង្កើតរបស់ លោក ចាន់ ស៊ីណាត...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញផ្តល់កិត្តិយស ចូលរួមជាមួយគណៈប្រតិភូ នៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ ក្នុងបេសកកម្មចុះវាយតម្លៃផ្ទាល់ នៅតាមអង្គភាពដែលជាបេក្ខភាពក្នុងខេត្តពោធិ៍សាត់ សម្រាប់ការប្រកួតប្រជែងជ្រើសរើសអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥។ ក្នុងដំណើរការវាយតម្លៃនេះ ខេត្តពោធិ៍សាត់មានអង្គភាពឆ្នើមចំនួន៣ ដែលបានឈានជើងចូលដល់វគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ជាតិ រួមមាន៖ទី១. សាលាបឋមសិក្សាពោធិ៍សាត់...
ភ្នំពេញ ៖ ក្មេងទំនើងដែលធ្វើសកម្មភាពវាយ និងគប់រថយន្តម៉ាកអាវតា០៧ បណ្តាលឱ្យខូចខាតកាលពីរាត្រីថ្ងៃទី១៦ មេសា ត្រូវជាថ្ងៃទី៣ នៃបុណ្យចូលឆ្នាំខ្មែរនៅបរិវេណវត្តភ្នំនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសរុប១១នាក់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ ក្រោយហេតុការណ៍នេះរួចមក តាំងថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយ...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃអង្គារនេះ សម្រាប់កិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Axios ដោយដកស្រង់ប្រភពព័ត៌មានរបស់សហរដ្ឋអាមេរិក។ ក្រុមមន្រ្តីរបស់អ៊ីរ៉ង់ ក៏បានទទួលភ្លើងខៀវផងដែរពីមេដឹកនាំកំពូលអ៊ីរ៉ង់ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក បេីទោះបីជាប្រទេសទាំងពីបរាជ័យម្ដងរួចមកហេីយក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងការចរចាសន្ដិភាពជុំទី១ នៅក្នុងប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា លោកមិនចង់ពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ ដោយលោក បានលេីកឡេីងថា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានកែសម្រួលជាផ្លូវការនូវ “គោលការណ៍ចំនួន ៣ ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា” និងគោលការណ៍ណែនាំអនុវត្តរបស់ពួកគេនៅថ្ងៃអង្គារនេះ ដើម្បីអនុញ្ញាតឱ្យមានការលក់អាវុធនៅក្រៅប្រទេស។ ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី និងក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។ ការកែសម្រួលទាំងនេះលុបចោលច្បាប់ ដែលកំណត់ការនាំចេញឧបករណ៍ការពារជាតិរបស់ជប៉ុន ដល់ប្រភេទមិនមែនប្រយុទ្ធចំនួនប្រាំ គឺការជួយសង្គ្រោះ ការដឹកជញ្ជូន ការព្រមាន ការឃ្លាំមើល និងការបោសសម្អាតមីន។ ផ្ទុយទៅវិញ...