មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ ព្រោះខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ហើយទើបលែងលះគ្នានាពេលថ្មីៗនេះ ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយក្រុមហ៊ុនសំណង់ និងសមាគមអ្នកសាងសង់កម្ពុជាប្រមាណ ៣០ ស្តីពី «ការត្រៀមរៀបចំអនុវត្តកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញពីមុន» នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិភាក្សានិងធ្វើជាសាក្សីលើការអនុវត្តកម្មវិធីវាយតម្លៃការទទួលស្គាល់ជំនាញពីមុន (RPL) ឱ្យមានប្រសិទ្ធភាព និងពង្រីកការអនុវត្តឱ្យបានទូលំទូលាយស្របតាមតម្រូវការទីផ្សារការងារ និងទិសដៅអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាដើម្បីទស្សនា និងអង្កេតការដាក់ឱ្យអនុវត្តសាកល្បងនូវកម្មវិធី RPL នៅទីតាំងផ្ទាល់នៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...
ភ្នំពេញ ៖ លោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Saemyeong Energy Tech មានគម្រោងនាំយកបច្ចេកវិទ្យា ផលិតជីសិរីរាង្គឈានមុខគេ របស់កូរ៉េ មកចែករំលែកដល់កសិកររបស់កម្ពុជា ។ ក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េចូលជួបសម្តែងការគួរសម នៅថ្ងៃទី៧ ខែមេសា...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសបារាំង គឺជាដំណើរបេសកកម្ម ការទូតថ្មីមួយទៀត ដើម្បីឧត្តមប្រយោជន៍ជាតិ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកប៉ែន បូណា...
បរទេស៖ ឥណ្ឌា រុស្ស៊ី និងចិន គឺជាមហាអំណាចតែមួយគត់ ដែលអាចរួមបញ្ចូលគ្នាដើម្បីបញ្ឈប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បាន, នេះបើយោង តាមសាស្ត្រាចារ្យឈានមុខគេរបស់អាមេរិក លោក Jeffrey Sachs។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា លោកសាស្រ្តាចារ្យ Jeffrey Sachs បានប្រាប់លោក Afshin Rattansi...
បរទេស៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ បានបិទផ្លូវតែមួយគត់ ដែលភ្ជាប់ប្រទេសនេះទៅកាន់ប្រទេសបារ៉ែន បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើខេត្តភាគខាងកើត ដែលសម្បូរប្រេងរបស់ខ្លួន ។ ការវាយប្រហារចុងក្រោយ របស់ទីក្រុងតេហេរ៉ង់បានកើតឡើង ខណៈដែលមន្ត្រីអ៊ីរ៉ង់ បានជំរុញឱ្យក្រុមយុវជន បង្កើតជាខ្សែសង្វាក់មនុស្ស ជុំវិញរោងចក្រថាមពល ដើម្បីការពារពួកគេ ខណៈដែលថ្ងៃផុតកំណត់ចុងក្រោយ ដែលកំណត់ ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់ សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញ នូវមរតកវប្បធម៌ជូនតា សម្រាប់កូនចៅជំនាន់ក្រោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងវប្បធម៌...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ សាលាពុទ្ធិកបឋមសិក្សា១ខ្នង ដែលមានបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៩ម៉ែត្រ មានចំនួន ៥បន្ទប់...
ស្វាយរៀង ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់។ ជនសង្ស័យទាំង ៣២នោះ ជនជាតិចិន ០២នាក់ ,ជនជាតិវៀតណាម ២៩នាក់ ដើម្បីបញ្ចូលទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់...
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP បានចេញផ្សាយរបាយការណ៍ «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដែលរៀបចំឡើងនៅថ្ងៃអង្គារនេះ នៅទីស្នាក់ការក្រសួង។ របាយការណ៍នេះ ត្រូវបានរៀបចំឡើង...