តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈពេលដែលទទូចឱ្យការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង លោក Pezeshkian បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដោយលើកឡើងពីសកម្មភាពអរិភាពថ្មីៗនេះ រួមទាំងការវាយប្រហារពីរលើកលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាទ្វេភាគី ដែលលោកបានពិពណ៌នាថាជា “ការចាក់អ៊ីរ៉ង់ពីក្រោយខ្នង”។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលពិពណ៌នាទ្វីបអឺរ៉ុបថា ជាគោលដៅ និងជា «កន្លែងភ្ញាស់ការគំរាមកំហែងភេរវកម្ម» ហើយលោកក៏បានចង្អុលបង្ហាញ ពីក្រុមជួញដូរគ្រឿងញៀន និងក្រុមជ្រុលនិយមឆ្វេងនិយមហិង្សាថា ជាគ្រោះថ្នាក់ចម្បងសម្រាប់អាមេរិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ឯកសារកម្រាស់ ១៦...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧...
ភ្នំពេញ ៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៦ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរជាង ១,២លាននាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរទើបវិលត្រលប់ពីប្រទេសថៃ ប្រមាណ ១៥ម៉ឺននាក់។ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ព្រមទាំងសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំ គាំទ្រ តាមដាន...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន និងថៃ ដែលមានការចូលរួមពីសំណាក់ លោក Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និង លោក...
កំពង់ស្ពឺ៖ ក្រោមការចង្អុលបង្ហាញតម្រង់ទិសប្រកបដោយគុណធ៌មរបស់ លោក ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ក្នុងស្មារតីមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក លោកឧត្តមសេនីយ៍ ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទី៥ឈ្មោះ ហាហ្គូពីត។ ក្រសួងបានឱ្យដឹងថា សម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ហ្គូពីត (Hagupit) T2605 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅដែលជាអ្នកជំនាញ ខាងនយោបាយ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល ដែលកំពុងដឹកនាំប្រទេសថៃ នាពេលបច្ចុប្បន្ន កំពុងនាំប្រទេសឱ្យធ្លាក់ចុះទៅក្នុងនយោបាយប្រជាភិថុតិ ដើម្បីផលប្រយោជន៍បក្សខ្លួន ។ការលើកឡើងរបស់អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ស្របពេលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពីតម្រូវការសហការបន្ថែម ជាមួយភាគីសិង្ហបុរី ក្នុងការពង្រឹងសមត្ថភាព មន្រ្តីលើវិស័យសុខាភិបាល ។ ក្នុងឱកាសទទួលជួបសម្តែង ការគួរសមជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើកំណែទម្រង់នានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ អាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា ។ ក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ក្រោមមូលបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន...