ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦៖ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារ ប្រតិបត្តិការជើងហោះហើររបស់ខ្លួន បានស្ទើរតែទាំងអស់វិញហើយ ដោយក្នុងនោះ ៩៦% នៃបណ្តាញហោះហើរជាសកលត្រូវបានស្តារឡើងវិញ ក្រោយពីមានការផ្អាកមួយរយៈ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានសម្រុក បើកដំណើរការសេវាហោះហើររបស់ខ្លួនឡើងវិញ នៅក្នុងតំបន់អាមេរិក អឺរ៉ុប អាហ្វ្រិក...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាចបានដឹកនាំកម្លាំងចុះសហការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ , បញ្ហាក្មេងទំនើង , ឥទ្ធិពលនៃការប្រើប្រាស់ បារីអេឡិចត្រូនិច និងគ្រឿងញៀន ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅសាលាវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។ ខណៈកំពុងអបអរសាទរខួប៥០ឆ្នាំ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) កម្ពុជាបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃសន្ធិសញ្ញានេះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ក្នុងតំបន់ កិច្ចសន្ទនាដោយសន្តិវិធី...
ភ្នំពេញ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្មេងទំនើងមួយក្រុម មានគ្នា ៤នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេបានធ្វើ សកម្មភាពជិះម៉ូតូបំពានច្បាប់ និងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំងនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ យោងតាមរបាយការណ៍ ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ០៣:៣០...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦, នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត...
តាកែវ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា ខេត្តក្រុងស្រុកឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តតាកែវប្រមាណជាង ១២០០នាក់។ រូបភាព៖ ទទក
ភ្នំពេញ៖យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) ដោយគិតចាប់ពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ បាននិយាយថា សហរដ្ឋអាមេរិក បានពិភាក្សាគ្នាយ៉ាងល្អក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ជាមួយប្រទេសអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាងពីរខែ។ លោក Trump បាននិយាយថា ប្រទេសអ៊ីរ៉ង់ ចង់បង្កើតឲ្យបានជាកិច្ចព្រមព្រៀងមួយយ៉ាងច្បាស់លាស់ ដោយបាននិយាយឡើងវិញនូវការអះអាងរបស់គាត់ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសេតវិមាន។ លោកបានបន្តប្រាប់អ្នកយកព័ត៌មានថា ៖...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez បាននិយាយថា សហភាពអឺរ៉ុប EU គួរតែការពារតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងករណីរបស់ខ្លួន ប្រឆាំងនឹងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានចោទប្រកាន់របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។ នៅឆ្នាំ ២០២៤តុលាការ ICC បានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់សារជាថ្មី នូវការព្រមានរបស់ខ្លួន ដល់នាវាទាំងអស់ ដែលកំពុងស្វែងរកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ឱ្យប្រើប្រាស់ច្រកសមុទ្រ ដែលបានប្រកាសពីមុន ដោយប្រទេសនេះតែប៉ុណ្ណោះ។ ខ្លួនបានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយសង្កត់ធ្ងន់ថា ការងាកចេញណាមួយដោយនាវាទៅកាន់ផ្លូវផ្សេងទៀត នឹងប្រឈមមុខនឹងសកម្មភាព “សម្រេចចិត្ត” របស់កងទ័ពជើងទឹក IRGC។ ទន្ទឹមនឹងនេះ...