ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីនប្រចាំកម្ពុជា បានសន្យាថា នឹងបំពេញការងារចុះពិនិត្យ និងសង្កេតការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ ដោយមិនឱ្យភាគី ណាមួយរំលោភទៅភាគីណាមួយទៀតឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែឧសភា...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៨ និងទី៩ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក...
ម៉ិកស៊ិក៖ ម៉ិកស៊ិក បានស្នើសុំឱ្យសហរដ្ឋអាមេរិកផ្តល់ភស្តុតាងដែលគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក Ruben Rocha Moya អភិបាលរដ្ឋ Sinaloa ដែលបានលាលែងពីតំណែងជាបណ្តោះអាសន្ន និងមន្ត្រី ៩នាក់ផ្សេងទៀតដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។ លោកស្រី Sheinbaum បានឧ្យដឹងថា សំណើនេះត្រូវបានផ្ញើតាមរយៈកំណត់ទូតមួយពីក្រសួងការបរទេសម៉ិកស៊ិក ទៅកាន់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បន្ទាប់ពីការពិគ្រោះយោបល់ផ្នែកច្បាប់ដោយព្រះរាជអាជ្ញាម៉ិកស៊ិក។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកជាមួយអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយជាងពីរខែ។ លោក ត្រាំ បានឧ្យដឹងដោយលេីកឡេីងវិញនូវការអះអាងរបស់លោកនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា អ៊ីរ៉ង់ចង់ «ធ្វើកិច្ចព្រមព្រៀងល្អមួយ»។ លោកបានប្រាប់អ្នកយកព័ត៌មានថា «ពួកគេចង់ធ្វើកិច្ចព្រមព្រៀង យើងមានកិច្ចពិភាក្សាល្អណាស់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយវាអាចទៅរួចណាស់ដែលយើងនឹងធ្វើកិច្ចព្រមព្រៀង»។ លោក ត្រាំ...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធ បានអំពាវនាវឱ្យ “គ្រប់ភាគីទាំងអស់” បើកច្រកសមុទ្រ Hormuz វិញ “ដោយគ្មានការពន្យារពេល និងដោយគ្មានលក្ខខណ្ឌ” បន្ទាប់ពីលោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា...
បរទេស៖ តម្លៃប្រេងបានកើនឡើងប្រហែល ១ ដុល្លារនៅក្នុងការជួញដូរដំបូងនៅថ្ងៃព្រហស្បតិ៍ ខណៈដែលវិនិយោគិនបានថ្លឹងថ្លែងពីការរំពឹងទុកនៃកិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ាដែលទទួលបានជោគជ័យ។ យោងតាមសារព័ត៌មាន BUSINESS STANDARD ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានកើនឡើង ៨៨ សេន ឬ ០,៩ ភាគរយ នៅ ១០២,១៥ ដុល្លារក្នុងមួយបារ៉ែល...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ហ៊ូ បានបដិសេធរបាយការណ៍ដែលថា អ៊ីស្រាអែល ត្រូវបានរំខានដោយចលនាការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីរ៉ង់ ដោយថា លោកកំពុងទាក់ទងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែរាល់ថ្ងៃ ដើម្បីធានាបាននូវការសម្របសម្រួលពេញលេញ។ លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា «យើងបន្តទាក់ទងជាមួយមិត្តភក្តិរបស់យើងនៅសហរដ្ឋអាមេរិក ខ្ញុំនិយាយជាមួយលោកប្រធានាធិបតី ត្រាំ...
ភ្នំពេញ៖ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចំនួន១គ្រឿង លេខ២៦៣ ដឹកនាំដោយឧត្តមនាវីត្រី ង៉ូ វ៉ាន់ថាញ់ មេបញ្ជាការនយោបាយ បញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ។ នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមនេះ លក្ខណៈបច្ចេកទេសនាវា HQ ២៦៣ មានបណ្ដោយ ៤៩.៥៣ម៉ែត្រ , ទទឹង...
បរទេស៖ កាលពីថ្ងៃពុធ ប្រទេសបារាំងបានដាក់ពង្រាយក្រុមវាយប្រហារ នាវាផ្ទុកយន្តហោះរបស់ខ្លួនទៅកាន់សមុទ្រក្រហម ដែលជាផ្នែកមួយនៃការរៀបចំផែនការ សម្រាប់បេសកកម្មដ៏មានសក្តានុពលមួយ ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ពិចារណាលើសំណើនេះ ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកនៃការបិទផ្លូវប្រកួតប្រជែងរបស់ពួកគេ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ថា ការបាញ់ប្រហារគ្នាថ្មីៗនៅថ្ងៃចន្ទ បានគូសបញ្ជាក់ពីហានិភ័យ ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងតស៊ូដើម្បីគ្រប់គ្រងផ្លូវទឹកតូចចង្អៀត ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ថាមពល និងពាណិជ្ជកម្មសកល ដោយធ្វើឱ្យរង្គោះរង្គើបទឈប់បាញ់រយៈពេលបួនសប្តាហ៍ដ៏ផុយស្រួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងអាមេរិកនៅព្រឹកថ្ងៃពុធបានវាយប្រហារទៅលើ នាវាដឹកប្រេងមួយផ្សេងទៀតដែលមិនមាន បិទទង់ជាតិប៉ុន្តែជានាវារបស់ប្រទេសអ៊ីរ៉ង់ ។ ទីបញ្ជាការកណ្តាលអាមេរិក ប្រចាំតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោង៩ព្រឹកម៉ោងនៅភាគខាងកើត សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នៅពេលដែលនាវាគោលដៅដែលជានាវាមានឈ្មោះ Hasna កំពុងឆ្លងកាត់ដែនទឹកអន្តរជាតិកំពុងធ្វើដំណើរ ទៅកាន់កំពង់ផែអ៊ីរ៉ង់មួយនៅឈូងសមុទ្រអូម៉ង់ ។ សេចក្តីថ្លែងការណ៍បានសរសេរថា៖បន្ទាប់ពីនាវិករបស់ Hasna បានបរាជ័យក្នុងការអនុវត្តតាមការព្រមានម្តងហើយម្តងទៀត កងកម្លាំងសហរដ្ឋអាមេរិកបាន វាយប្រហារចំកន្ទុយខាងក្រោយរបស់ នាវាដឹកប្រេងដោយបាញ់ជាច្រើនជុំពីកាំភ្លើងកាណុង...