បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar កាលពីថ្ងៃអាទិត្យ បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាព តានតឹងក្នុងតំបន់ និងវឌ្ឍនភាពនៃកិច្ចសន្ទនា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមទូរស័ព្ទ។ លោក...
ភ្នំពេញ ៖ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេស ដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅឆ្នាំ២០២៦ ក្នុងការស្ទង់មតិ និងចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា របាយការណ៍ ខាងលើនេះ បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា...
បន្ទាយមានជ័យ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាទីតាំងប្រជាពលរដ្ឋកម្ពុជាបង្កបង្កើន និងអាស្រ័យផលជាយូរណាស់មកហើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា...
កំពង់ចាម៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤២៣នាក់ (ស្រី ៣៩៤នាក់) មកពីឃុំចំនួន ៣នៃស្រុកកំពង់សៀមរួមមាន ឃុំក្រឡាចំនួន...
ភ្នំពេញ៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ...
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រុមក្មេងទំនើង១០នាក់ ប្រដាប់ដោយដំបងឈើ និងរំពាត់ឈើ បានវាយយុវជនម្នាក់ឈ្មោះ មុនី វណ្ណដា អាយុ១៥ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខណៈជនសង្ស័យមួយចំនួនទៀតបានរត់គេចខ្លួន ។...
ភ្នំពេញ ៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញដោយ ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កំពុងទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ គិតត្រឹមដើមឆ្នាំ២០២៦ មានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ៧ លាននាក់ បានចូលរួមអនុវត្តផ្ទាល់ ប្រែក្លាយសកម្មភាព...
ពោធិ៍សាត់៖ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំយុទ្ធនាការដាំកូនឈើក្ងោកចំនួន ៣០០ដើម នៅតាមបណ្តោយផ្លូវជាតិលេខ១០ (ពីប្រមោយ ទៅកាន់អូរសោម) ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ហេង សុភាណា អភិបាលរងខេត្ត...
កណ្ដាល ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។...
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅតំបន់អមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស ឃុំព្រីងធំ មកកាន់តំបន់ស្រះម្លិះ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលថ្មីៗនេះមានការលើកឡើង និងការតវ៉ាពីប្រជាពលរដ្ឋមួយចំនួននោះ អាជ្ញាធរខេត្តសូមបញ្ជាក់យ៉ាងច្បាស់ថា ការចុះអនុវត្តនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីធានាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ការពារធនធានធម្មជាតិ និងរក្សាទុកសម្បត្តិព្រៃឈើសម្រាប់អនាគតកូនចៅជំនាន់ក្រោយ។ រដ្ឋបាលខេត្តបញ្ជាក់ថា...