ភ្នំពេញ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីសន្តិសុខមន្ទីរពេទ្យ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពបន្លំខ្លួនទៅដេកជិតអ្នកមើលថែអ្នកជំងឺដើម្បីលួចយកទ្រព្យសម្បត្តិ ក៏ដូចជា លួចទូរស័ព្ទនៅក្នុងមន្ទីពេទ្យតេជោសន្តិភាព ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ ក្នុងនោះមានឈ្មោះ ១-ឈ្មោះ ដារ៉ូ...
ភ្នំពេញ៖ បន្ទាប់ពីបើកការស្រាវជ្រាវអស់រយៈពេលច្រើនថ្ងៃមក នៅវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក ឆាយ វាសនា អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅ...
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន សង្ឃឹមថាសហរដ្ឋអាមេរិក នឹងចាត់វិធានការជាក់ស្តែងដើម្បីការពារសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ លោក វ៉ាង យី បានធ្វើការកត់សម្គាល់នេះនៅពេលផ្តល់ព័ត៌មានដល់សារព័ត៌មានអំពីកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង។...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាមូដ អាបាស់ បានព្រមានថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សានៅតែមានភាពផុយស្រួយ ខណៈដែលអ្នកស្លាប់ និងរបួសកើនឡើង ទឹកដីរួមតូច និងជំនួយមនុស្សធម៌ប្រឈមមុខនឹងការរារាំងប្រចាំ។ លោក អាបាស់ បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលថ្លែងក្នុងនាមលោកដោយអ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់ប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក រីយ៉ាដ ម៉ាន់សួរ ក្នុងនាមលោកថា «បទឈប់បាញ់នៅតែមានភាពផុយស្រួយ ខណៈពេលដែលប្រជាជនរបស់យើង នៅតែបន្តស្លាប់ ភូមិសាស្ត្ររបស់ហ្គាហ្សាកំពុងរួមតូច...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា Abu-Bilal al-Minuki ដែលជាបងធំទីពីររបស់ក្រុមឧទ្ទាម ISIS ទូទាំងពិភពលោក ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដែលធ្វើឡើងដោយកងកម្លាំងអាមេរិក និងកងកម្លាំងនីហ្សេរីយ៉ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅលើ Truth...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកោះតៃវ៉ាន់កុំឱ្យប្រកាសឯករាជ្យជាផ្លូវការ បន្ទាប់ពីការព្រមានរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉េកាំងថា ការដើរខុសលើកោះប្រជាធិបតេយ្យអាចជំរុញឱ្យសហរដ្ឋអាមេរិក និងចិនមានជម្លោះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា នៅពេលសួរថាតើគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់បានផ្លាស់ប្តូរឬអត់, លោក...
បរទេស៖ ក្រសួងការពារជាតិជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីលប្រភេទបាញ់ពីលើដីប្រឆាំងនាវាទៅកាន់ប្រទេសហ្វីលីពីន , នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រ ខណៈដែលទីក្រុងតូក្យូបានទទួលយកតួនាទីសន្តិសុខក្នុងតំបន់ដ៏ម៉ឺងម៉ាត់ជាងមុន ចំពេលមានការព្រួយបារម្ភអំពីប្រទេសចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា កាលពីខែមុន ប្រទេសជប៉ុនបានបង្ហាញពីការរុះរើច្បាប់នាំចេញការពារជាតិដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយលុបចោលការរឹតបន្តឹងលើការលក់អាវុធនៅក្រៅប្រទេស និងបានកផ្លូវសម្រាប់ការនាំចេញនាវាចម្បាំង មីស៊ីល និងអាវុធផ្សេងៗទៀត។ ទីក្រុងប៉េកាំងបានសម្តែងការមិនពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងថ្មីរបស់ទីក្រុងតូក្យូក្នុងវិស័យការពារជាតិ ដោយទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតទាបជាពិសេសចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi...
“ប្រមុខរដ្ឋនៃប្រទេសចិន និងអាមេរិកកំណត់ជាក់លាក់ពីទម្រង់ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ” “កិច្ចសន្ទនារវាងចិននិងអាមេរិកមានសារសំខាន់បំផុតចំពោះស្ថិរភាពរបស់ពិភពលោកទាំងមូល”។ល។ មជ្ឈដ្ឋានមតិអន្តរជាតិផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកត្រាំ ប្រធានាធិបតីអាមេរិកនៅប្រទេសចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ប្រមុខរដ្ឋចិននិងអាមេរិកបានជួបពិភាក្សាការងារដែលទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក ការឯកភាពគ្នាបង្កើត”ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្រ្តរវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈ ស្ថាបនាគឺជាគំនិតឯកភាពរួមខាងនយោបាយដ៏សំខាន់បំផុត។ ក៏ដូចការវិភាគជាច្រើនដែលបានលើកឡើងថា នេះជាកិច្ចជំនួបជាប្រវត្តិសាស្រ្តមួយលើក។ នេះគឺជាកិច្ចជំនួបទល់មុខគ្នាម្តងទៀតរវាងប្រមុខរដ្ឋចិន និងអាមេរិកបន្ទាប់ពីកិច្ចជំនួបនៅទីក្រុងប៊ូសានកូរ៉េខាងត្បូងកាលពីខែតុលាឆ្នាំមុន ហើយក៏ជាដំណើរទស្សនកិច្ចម្តងទៀតរបស់ប្រធានាធិបតីអាមេរិកនៅប្រទេសចិនបន្ទាប់ពីរំលងអស់រយៈពេលប្រាំបួនឆ្នាំដែរ។ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីត្រាំ លោកXiJinpingប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ នេះជាការបង្ហាញឱ្យពិភពលោកឃើញថា ជានិច្ចកាល ការទូតប្រមុខរដ្ឋតែងតែជា”យុថ្កា”សម្រាប់លំនឹងទំនាក់...
ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋាន ប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ...
ភ្នំពេញ៖ ក្រុមហ៊ុន GAZ Thanh Dat ដែលជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដ៏លេចធ្លោ បានរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តរុស្ស៊ីទំនើបៗជាច្រើនម៉ូឌែល ជូនដល់តំណាងរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី។ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់...