ពោធិ៍សាត់៖ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដានាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកឡើងថា បងប្អូនវីរកងទ័ពជួរមុខទាំងអស់ គឺជាបង្គោលគ្រឹះដ៏រឹងមាំ និងជាខឿនការពារជាតិដ៏មានតម្លៃបំផុត។ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត និងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ លោកសូមនាំមកនូវនូវសេចក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូន ដើម្បីភាពសុខសាន្តនៃមាតុភូមិ។ លោកអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងរៀបចំអាហារសាមគ្គីយ៉ាងកក់ក្តៅ ជូនដល់បងប្អូនវីរកងទ័ព...
ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការចុះបង្ក្រាប និងវាយកម្ទេចចោលនូវឡធ្យូងខុសច្បាប់ចំនួន ០៨កន្លែង ដែលលួចបង្កើតឡើងដោយគ្មានការអនុញ្ញាត នៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក តុល រ៉េត មន្ត្រីទទួលបន្ទុកគ្រប់គ្រងរួមនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តព្រះវិហារ រួមជាមួយមន្ត្រីឧទ្យានុរក្សចំនួន ០៧នាក់ និងមានការចូលរួមគាំទ្រពីលោក សំ បូរ...
ពោធិ៍សាត់៖ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦កន្លងមក។ ដោយស្មារតីទទួលខុសត្រូវខ្ពស់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាំយកកូនឈើ(ប្រភេទដើមឈើច្រេសជាប្រភេទឈើដែលធន់នឹងអាកាសធាតុ)...
បរទេស៖ រថភ្លើងបានបុកជាមួយឡានក្រុងមួយគ្រឿងនៅជិតផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ម៉ាក់កាសាន នៅលើផ្លូវអាសុខ-ឌីនដេង នៅថ្ងៃសៅរ៍នេះ ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៦ថាហេតុការណ៍បុកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ ។ក្រុមអ្នកឆ្លើយតបបន្ទាន់កំពុងនៅកន្លែងកើតហេតុ។ អាជ្ញាធរមិនទាន់បានបញ្ជាក់ពីចំនួនអ្នកស្លាប់សរុប ឬមូលហេតុនៃការបុកគ្នានៅឡើយទេ។ប្រែសម្រួល: ណៃ តុលា
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមព្រៀងថា ទីក្រុងតេហេរ៉ង់ ត្រូវតែបើកច្រកសមុទ្រហ័រមូសឡើងវិញ ទោះបីជាប្រទេសចិន មិនបានផ្តល់ការចង្អុលបង្ហាញថាខ្លួននឹងចូលរួមក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា ដោយហោះហើរត្រឡប់មកពីទីក្រុងប៉េកាំងនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សារយៈពេលពីរថ្ងៃជាមួយលោក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ និងពិធីសាសនា ព្រមទាំងការបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈ ដោយភាគីថៃ ដែលទីតាំងបេតិកភណ្ឌនេះគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួង សូមបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ រួមជាមួយប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌ដែលស្ថិតទាំងស្រុងក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដូចមានការកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញាបារាំង-សៀម...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាល...
អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនជិត ១៩.៥ លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងកម្រិតវិបត្តិ នៃអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដោយដកស្រង់សម្តីរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF)។ លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា...
ប្រេស៊ីល ៖ តុលាការសហព័ន្ធកំពូលប្រេស៊ីល បានបញ្ជាឱ្យមានការស៊ើបអង្កេតលើលទ្ធភាព នៃការបង្វែរមូលនិធិសភាទៅជាគម្រោងវប្បធម៌ រួមទាំងខ្សែភាពយន្តអំពីអតីតប្រធានាធិបតីលោក Jair Bolsonaro។ បទបញ្ជានេះត្រូវបានចេញដោយចៅក្រម Flavio Dino បន្ទាប់ពីពាក្យបណ្តឹង ដែលបានដាក់កាលពីដើមឆ្នាំនេះដោយសមាជិកសភា Tabata Amaral មកពីគណបក្សសង្គម និយមប្រេស៊ីល។ លោក Amaral បានចោទប្រកាន់ថា មូលនិធិសាធារណៈដែលបានបែងចែកតាមរយៈវិសោធនកម្មសភាអាចត្រូវបានប្រើប្រាស់ សម្រាប់ទីផ្សារបោះឆ្នោត...
ស្វាយរៀង ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្ស-និស្សិតទទួលជ័យលាភី ឆ្នាំ២០២៣-២០២៥ ចំនួន ៧៥៨អង្គ/នាក់ (ស្រី ២៩៣នាក់) ក្នុងចំណោមសិស្ស-និស្សិត សរុប២ ៧២៥នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦...