« ដើម្បីសង្គ្រោះជាតិនិងប្រជាជន ហ៊ានពលីនិងលះបង់គ្រប់យ៉ាង។» លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់បូកសរុបថា៖ « ស្មារតីមហាដំណើរដ៏មហិមា ជាហ្សែនក្រហម នៃបក្សកុម្មុយនីស្តចិន បានរួមបញ្ចូលយ៉ាងជ្រាលជ្រៅក្នុងឈាមនិងដួងវិញ្ញាណនៃប្រជាជាតិចិន។ » នៅភាគនិរតីប្រទេសចិន មានវាលស្មៅដ៏ធំមួយ ដែលទំហំប៉ឹននឹងផ្ទៃទឹកនារដូវវស្សានៃបឹងទន្លេសាបកម្ពុជា ពេលរដូវក្តៅ ពេលថ្ងៃ វាលស្មៅនេះមានអាកាសធាតុក្តៅណាស់ ធ្លាក់ភ្លៀងខ្លាំងនឹងគ្រាប់ទឹកកកជាញឹកញាប់ ដល់ពេលយប់ សីតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំងមកដល់ ០ អង្សារសេ ។ ផ្ទុយពីបឹងទន្លេសាបដែលចិញ្ចឹមជីវិត វាលស្មៅ សុង ផាន លេបត្របាក់ជីវិត ពេលដើរលើមានអារម្មណ៍ទន់ទន់ដូចដើរលើចាហួយ ព្រោះក្រោមស្មៅជាដីភក់ដែលមានជម្រៅ ដល់រាប់សិបម៉ែត្រ។ នៅក្នុងប្រវត្តិសាស្ត្រយោធាពិភពលោក ដំណើររយៈពេលមួយសប្តាហ៍ដើម្បីឆ្លងកាត់ទីនេះកាលពីជាង៩០ឆ្នាំមុន ត្រូវបានកត់ត្រាជាទង្វើដ៏អស្ចារ្យខាងជំនឿ ។ កងទ័ពក្រហមបានឆ្លើយតបការប្រឈមនឹងលក្ខខណ្ឌអាក្រក់ជាមួយនឹងសុទិដ្ឋិនិយម។ ខ្វះអាហារ អាវុធមានកម្រិត ស្បែកជើងចំបើងរហែកក្រោយដើរតែពីរថ្ងៃ ជាមធ្យមរៀងរាល់បីថ្ងៃធ្វើការប្រយុទ្ធមួយលើក ។ល។ មុនធ្វើមហាដំណើរ កងទ័ពក្រហមមានមនុស្សចំនួនប្រហែល ៣០ ម៉ឺននាក់ ពេលចប់មហាដំណើរសល់តែប្រហែល៣ ម៉ឺននាក់ប៉ុណ្ណោះ ។ ពេលចេញដំណើរគ្មាននរណាដឹងថាតើកាលណាដំណើរនេះអាចនឹងចប់នោះទេ ប៉ុន្តែ កងទ័ពក្រហមមានជំនឿយ៉ាងមុតមាំថា៖ « ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន ធ្វើដំណើរទៅប្រឆាំងពួកឈ្លានពាននៃជប៉ុនដើម្បីសង្គ្រោះជាតិ ទើបនឹងមានអនាគត។» សព្វថ្ងៃនេះ ក្នុងសារមន្ទីរជាតិចិនរក្សាទុកខ្សែក្រវាត់ស្បែកពាក់កណ្តាលក្រណាត់ដែលបានត្រូវដុត វាជាអាហារសេសសល់របស់កងទពក្រហមនៅអំឡុងពេលធ្វើមហាដំណើរឆ្លងកាត់វាលស្មៅសុងផាន ។ នៅពេលដែលទាហានមួយកងអាចលេបសូម្បីតែខ្សែក្រវាត់ស្បែក តើមានអ្វីទៀតដែលអាចរារាំងពួកគេបានឬ ?
ជប៉ុនថា នាវាផ្ទុកយន្តហោះរបស់ចិន Liaoning ធ្វើសមយុទ្ធ នៅភាគខាងកើតហ្វីលីពីន ទិន្នន័យបង្ហាញថា ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ី កើនឡើង ១១,៥% ចាប់ពីខែមករាដល់ខែឧសភា រុស្ស៊ីចោទបារាំង និងអង់គ្លេស ពីបទធ្វើសកម្មភាពចោរសមុទ្រ ជុំវិញការរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ក្នុងដែនទឹកអន្តរជាតិ ទុនបម្រុងប្រេងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២៤...