កំពត ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ផែនការសកម្មភាព ៣ឆ្នាំ នៃគោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវរៀបចំឱ្យមានលក្ខណៈជាយុទ្ធសាស្រ្ត និងឆ្លើយតបនឹងបេសកកម្មមនុស្សធម៌របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការលើកឡើងរបស់ លោកបណ្ឌិត...
យោង ៖ – សេចក្តីជូនដំណឹងលេខៈ ១៤៩៥ PC.អក ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។ ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំង អស់ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងនាយកមន្ទីរពេទ្យ Soonchunhyang នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយគ្នា ដើម្បីផ្តល់សេវាសុខាភិបាល ឱ្យប្រជាពលរដ្ឋរស់នៅកូរ៉េខាងត្បូងអាចទទួលបានសេវាថែទាំសុខភាពដ៏ល្អប្រសើរ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យ Soonchunhyang...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ ដោយមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការពារជាតិ ត្រូវតែការពារទាំងបូរណភាពទឹកដី និងការពារទាំងសន្តិសុខសណ្តាប់ធ្នាប់សង្គម ហេតុដូច្នេះ ដើម្បីពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ហើយក្នុងនោះគឺការវិនិយោគទៅលើអប់រំ និងសុខាភិបាលនេះ ក៏ជាផ្នែកមួយនៅក្នុងការពង្រឹងផងដែរ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា ការការពារអធិបតេយ្យ និងបូរណភាពទឹកដី មិនមែនប្រើប្រាស់កំលាំងប្រដាប់អាវុធទេ ប៉ុន្តែត្រូវប្រើប្រាស់កំលាំងជាតិសរុប ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ សម្តេចធិបតី មានប្រសាសន៍ថា ការប្រើប្រាស់កំលាំងជាតិសរុបទាំងអស់ នោះគឺសំដៅទៅលើប្រជាពលរដ្ឋនិងសេដ្ឋកិច្ច...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកលើផ្លូវច្បាប់ជាមូលដ្ឋាន ប្រសើជាងបញ្ជូនទាហាន ទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញឡើយ។ ក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT វិទ្យាស្ថាននៅកោះតៃវ៉ាន់មួយបានដាក់បង្ហាញគំរូថ្មីនៃ “ឆ្កែរ៉ូបូត” ប្រដាប់អាវុធដែលរចនាឡើងសម្រាប់ការល្បាតតាមឆ្នេរ ការឈ្លបយកការណ៍ និងបេសកកម្មយោធាដែលមានហានិភ័យខ្ពស់។ ម៉ាស៊ីនត្រូវបានគេបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍មួយក្នុងទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារម្សិលមិញ។ វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេក វិទ្យាជាតិ Chung-Shan (NCSIST) បានបង្ហាញមនុស្សយន្តបួននាក់ ដែលមានអាវុធចំនួន៣ដែលអាចថែមទាំងដើរ អង្គុយ និងរុករកដីដែលមានស្ថានភាពលំបាក។ ម៉ាស៊ីននេះត្រូវបានគេនិយាយថាផ្អែកលើវេទិកា Vision 60 ដែលបង្កើតឡើងដោយក្រុមហ៊ុនអាមេរិក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបាននិយាយថា រោងចក្រមួយដែលគ្រប់គ្រង ដោយក្រុមហ៊ុន Fire Point ដែលជាក្រុមហ៊ុនការពារជាតិអ៊ុយក្រែន ដែលមានទំនាក់ទំនងយ៉ាងទូលំទូលាយទៅនឹងគម្រោង អំពើពុករលួយកម្រិតខ្ពស់ ដែលពាក់ព័ន្ធ នឹងរង្វង់ខាងក្នុងរដ្ឋបាលរបស់ លោក Vladimir Zelensky ត្រូវបានវាយប្រហារក្នុងអំឡុង ពេលវាយឆ្មក់របស់រុស្ស៊ីកាលពីពេលថ្មីៗនេះ។ នៅក្នុងហេតុការណ៍ដ៏កម្រមួយ ក្រសួងបានផ្តល់បញ្ជីលម្អិតនៃសហគ្រាសឧស្សាហកម្មការពារជាតិអ៊ុយក្រែន ដែលត្រូវបានវាយប្រហារជាផ្នែកមួយនៃរលកចុងក្រោយនៃការវាយប្រហារតាមអាកាសលើប្រទេសនេះកាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍បាននិយាយថា...
សារ៉ាជេវ៉ូ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានជំរុញឱ្យប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហៅកាត់ថា (BiH) ពន្លឿនកំណែ ទម្រង់សំខាន់ៗ ដែលត្រូវការសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ដោយថា ប្រទេសនេះនៅសល់ តែប៉ុន្មានជំហានទៀតប៉ុណ្ណោះ ពីការបើកការចរចាចូលជាសមាជិក ហើយគួរតែចាប់យកសន្ទុះបច្ចុប្បន្ន សម្រាប់ការពង្រីកខ្លួន។ ថ្លែងបន្ទាប់ពីការចរចាជាមួយសមាជិកនៃក្រុមប្រឹក្សា BiH នៅទីក្រុងសារ៉ាជេវ៉ូ លោក...