វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ មិនបានជូនដំណឹងដល់ ទីក្រុងវ៉ាស៊ីនតោន មុនពេលផ្អាកការចរចានោះទេ ហើយថាចលនានេះនឹងមិននាំឱ្យមានការ វាយប្រហារធំៗ ឡើងវិញរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នោះទេ។ លោក បានប្រាប់ NBC News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ពួកគេមិនបានជូនដំណឹងដល់យើងអំពីរឿងនោះទេ ខ្ញុំគិតថាវាល្អ ខ្ញុំក៏មិនចង់និយាយដែរ...
បេរូត៖ អាជ្ញាធរលីបង់បានបញ្ជាក់ថា ក្រុមហេសបូឡា បានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ «ការបញ្ឈប់ការវាយប្រហារទៅវិញ ទៅមក» ជាមួយអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីលីបង់ ដោយដកស្រង់សម្តីស្ថានទូតលីបង់ប្រចាំទីក្រុងវ៉ាស៊ីនតោន ប៉ុន្ដែវាមិនទាន់មានន័យថា ជាការបញ្ចប់សង្គ្រាមទាំងស្រុងនោះ គឺគ្រាន់តែជាការបន្ថយកំដៅនៃភ្លើងសង្គ្រាមតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ការបញ្ជាក់នេះបានកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទរវាងប្រធានាធិបតីលីបង់ លោក Joseph Aoun និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio...
ប្រេស៊ីល៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រេស៊ីល លោក Dario Durigan បានឲ្យដឹងថា លោកនឹងជួបជាមួយអាជ្ញាធរ សហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការកំណត់អង្គការឧក្រិដ្ឋកម្មជាក្រុមភេរវករអន្តរជាតិ ដែលជាចលនាមួយដែលអាចគំរាមកំហែងដល់អធិបតេយ្យភាពហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីល។ យោងតាមលោក Durigan ការដាក់ស្លាកក្រុមឧក្រិដ្ឋជន Primeiro Comando da Capital (First Capital Command)...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប និងសេចក្តីណែនាំស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។ ក្នុងនោះ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារ និងបានសម្រេចដូចខាងក្រោម៖១. របៀបវារៈទី១៖...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សេវាសុខាភិបាល បានអភិវឌ្ឍន៍ ទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំ ទៅនឹងការអនុវត្តជាក់ស្តែង។ ការលើកឡើងបែបនេះ របស់សាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦...
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនត្រូវ ឱ្យប្រជាពលរដ្ឋខ្មែរ មានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឲ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ លោក អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឲ្យបានច្បាស់លាស់។ នេះបើយោងតាមសារសម្លេងរបស់ ឯកឧត្តមអភិបាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា មិនមានករណីកាត់បន្ថយការចំណាយថវិកា ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនថវិកា ក្នុងវិស័យការពារនោះទេ ខណៈថវិកាក្នុងវិស័យអប់រំ និងសុខាភិបាល នឹងកើនឡើងដល់ឆ្នាំ២០២៩។ ក្នុងពិធីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅថ្ងៃពុធ ទី៣...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា នៅព្រឹកថ្ងៃ៣ មិថុនានេះ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានផែនការ កាត់បន្ថយការចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបំពេញបន្ថែមវិស័យ ការពារជាតិនោះទេ ។ ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់ ៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀន កម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា នៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា...
កាលពីថ្ងៃទី ១ ខែមិថុនា ពិធីចាប់ដំណើរការរដូវកាលប្រើប្រាស់ខាងសេវាកម្មទូទាំងប្រទេសឆ្នាំ ២០២៦ និងជាសកម្មភាពផ្សារណាត់សប្បាយរីករាយស្តីពីការប្រើប្រាស់ខាងគ្រឿងឧបភោគបរិភោគឈ្មោះ “រសជាតិឆ្ងាញ់នៃខេត្ត Zhejiang បរិភោគនៅក្រុង Hangzhou” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មចិននិងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុង Hangzhou ខេត្ត Zhejiang ។ នៅក្នុងពិធី ក្រសួងពាណិជ្ជកម្មចិនបានប្រកាសពីផែនការ “រដូវកាលប្រើប្រាស់ខាងសេវាកម្ម” ទូទាំងប្រទេសឆ្នាំ ២០២៦ ក្រោមប្រធានបទ ”ទទួលសេវាកម្មល្អប្រសើរយ៉ាងសប្បាយរីករាយ រួមគ្នាបង្កើតជីវភាពប្រកបដោយសុភមង្គល” ដោយផ្តោតលើតម្រូវការខាងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ការស្វែងរកជីវភាពដែលមានគុណភាពខ្ពស់ និងតម្រូវការខាងការប្រើប្រាស់ចម្រុះ ដោយប្រមូលផ្តុំកម្លាំងបណ្តារដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ...